"Minnieស្តាប់បង...បងនេះហើយជាយ៉ុនហ្គីរបស់អូន~កុំយំអីបងនៅទីនេះហើយ"Yoongi ចាប់ស្មាសងខាងរបស់រាងតូចជាប់ព្យាយាមត្របាញ់កែវភ្នែកពណ៍មាសរបស់ទ្រង់សម្លឹងមើលទៅអ្នកដែលអង្គុយយំនោះឲ្យគេបានដឹងថាម្នាក់ដែលនៅចំពោះមុខគេនេះហើយជា យ៉ុនហ្គី ហ្គោលដេនដែលវីដេនហើយជាYoonnieរបស់គេដែរ
"យ៉ុន..ជា...ជាបងមែនឬ"Jimin ចាប់ដៃរាងក្រាស់ទាំងសងខាងបន្ទរឡើងដើម្បីបញ្ជក់ថាគេពិតមែនឬក៏អត់ព្រោះនាយខ្លាចថាអាចជាព្រលឹងរបស់យ៉ុនហ្គីដែលមកនិយាយជសមួយគេ
"មែនហើយជាបង~ជាយ៉ុនហ្គីរបស់អូននោះអី" ចាប់អោបជីមីនយ៉ាងណែនលើកដៃអង្អែលខ្នងគេស្រាលៗព្រមទាំងពោលឡើងដោយសម្លេងស្រទន់ ក្នុងចិត្តទ្រង់កំពុងតែខឹងនឹងបិសាចនោះដែលចិត្តធំហ៊ានបន្លំខ្លួនជាទ្រង់ បើជីមីនកើតអ្វីតែបន្តិចសាកសពរបស់វាក៏មិនឲ្យសល់ដែរ
"ហុឹក~ហុឹក~កុំទៅចោលអូនទៀតអីយ៉ុន~ហុឹក~កុំទៅចោលអូនទៀតអី" ខ្ទប់មុខយំក្នុងរង្វង់ដៃដ៏កក់ក្តៅរបស់អធិរាជដ៏មានអំណាច ពោលសម្លេងឡើងទាំងការភ័យខ្លាចថាទ្រង់អាចសុគតពិតមែន បើរឿងនេះជាការពិតតើឲ្យគេរស់បានដោយរបៀបណាតាំងពីមកទីនេះគ្មានអ្នកណាម្នាក់អាចឲ្យគេពឹងអាស្រ័យបានក្រៅពីអធិរាជមីននោះទេ បើអត់ពីទ្រង់ទៅពិតមែនជីវិតគេគ្មានន័យនោះទេ
"បងសន្យាបងមិនទៅណាចោលអូននោះទេ~ឈប់យំទៅក្មេងល្អរបស់បង"Yoongi ទាញកាយតូចដៃពីរង្វង់របស់ទ្រង់លូកដៃទៅចាប់ដៃតូចៗជាប់ទាំងស្នាមញញឹមលួងលោមឲ្យជីមីនបាត់យំមុននិងសន្សឹមលូកដៃម្ខាងទៀតទៅវាសទឹកភ្នែកចេញពីថ្ពាល់ក្រពុំថ្នមៗ
"ម្ចាស់ពូក្មួយគិតថាប្រាកដជាមានរឿងអ្វីមិនស្រួលហើយទើបបានជាមានបិសាចអាចចូលមកទីនេះបានដូច្នោះ "JungKook
"ទៅដល់វិមានចាំពិភាក្សាអំពីរឿងនេះចុះ"Yoongi ពោលឡើងទាំងលើកបីកាយតូចរួចបំបាំងកាយទៅវិមានមុនបាត់ដោយទុកឲ្យគូស្នេហ៍មួយគូនេះនៅតែពីនាក់
"អូនមានត្រូវត្រង់ណាទេ" ចាប់បង្វិលខ្លួនរាងតូចមើលក្រែងលោមានរបួសស្នាមនៅលើខ្លួនរបស់គេ
"គ្មានទេ~បងកុំបារម្មណ៌អី" Taehyung
"អូនដឹងដោយរបៀបណាថាគេជាបិសាច"JungKook ទាញកំណាត់យកមកជូតឈាមដែលប្រលាក់លើមុខរបស់រាងតូចថ្នមដោយមិនភ្លាមសួរអំពីហេតុមុននេះ
"ក្លិនរបស់គេមិនក្រអូបដូចជាបងនោះទេ"Taehyung ស្ទុះអោបរាងក្រាស់ទាំងញញឹមអៀននៅពេលដែលនិយាយដល់រឿងនេះតែក៏សំណាងណាស់ដែរបើកុំតែគេចាំក្លិនខ្លួនរបស់ជុងហ្គុកបានម្លោះហើយប្រហែលជាចប់ក្នុងដៃរបស់បិសាចនោះប្រាកដណាស់
"ក្មេងនេះ~" JungKook លើកដៃអោបតបតរាងតូចវិញទាំងញញឹមក្រឺតខ្នាញ់និងចរិកកូនក្មេងរបស់រាងតូចជាខ្លាំងសឹងតែចាប់ក្រញិចឪ្យស្លាប់ទេ
[S K I P]
ក្រលែកមកមើលនៅឯវិមាននាគភ្លើងឯនេះវិញកំពុងតែមានសម្លេងឈ្លោះទាស់ទែងគ្នាយ៉ាងខ្លាំងចេញពីដំណាក់របស់ម្ចាស់វិមាន
" Tiger បងចង់យ៉ាងមិចមកដល់ភ្លាមក៏រករឿងអូនចឹងភ្លាមហេស៎"Hobi អោបដៃឈរសម្លក់សម្លឹងនាយក្រាស់ដែលរករឿងខ្លួនមិនឈប់រកតែធ្វើរាជកិច្ចក៏មិនបានមិនដឹងជាស្អីណាស់ណានោះទេ
"ហីយ៉ា! បងលេងតែប៉ុន្នឹងអូនក៏ខឹងនិងបងហើយឬអូននេះបើខឹងបងក៏វាយបងទៅមិនបាច់ស្រែកនោះទេខ្មាស់អ្នកជិតខាង"Tiger ចូលទៅអោបចង្កេះតូចនោះទាំងញញឹមព្យាយាមនិយាយលួងលោមព្រោះមុននេះខ្លួនក៏ខុសដែលយកក្រដាសរាជកិច្ចរាងតូចយកទៅបោះចោលទាំងដែលរាជកិច្ចនោះគឺសំខាន់ខ្លាំងណាស់(គាត់ទំនេរពេកចឹងហៃ)
"ចេញឲ្យឆ្ងាយទៅអូនទៅប្រយ័ត្នអូនយកបងបោះចូលភ្លើងឲ្យស្លាប់~បងដឹងថាក្រដាសនោះសំខាន់ប៉ុណ្ណាទេហាស៎..អូនចុះណាយពេលរាប់យាមទោះធ្វើវារួចតែបងបែរជា....ហ្ហើយ~" ច្រានរាងក្រាស់ចេញពីខ្លួនទាំងមុខក្រញូវលើកដៃជ្រែងចង្កេះស្តីឲ្យនាយកម្លោះញែតៗចំណែកឯនាយក្រាស់វិញក៏ស្ងាត់មិនហ៊ានតបសាកតមាត់មើលដេកក្រៅដំណាក់ឡូវហៃ
"បាទ~បងខុសហើយប្រពន្ធសម្លាញ់កុំខ្ញល់អីមិនល្អទេ" នាយកម្លោះរហ័សក្រសោបចង្កេះតូចស្តើងនោះម្តងទៀតមុននឹងឆ្មក់ថើបថ្ពាល់របស់ភរិយាខ្សឺតៗទាំងការក្រឺតខ្នាញ់
"ហុឹស~បើកុំតែជាបងទេអូនសម្លាប់ចោលមិនឲ្យនិយាយបកស្រាយបាននោះទេ~ចេញទៅ" ច្រាននាយក្រាស់ចេញម្តងទៀតរួចដើរទៅតុរបស់ខ្លួនដើម្បីធ្វើរាជកិច្ចនោះម្តងទៀត រាជកិច្ចនោះគឺយ៉ុនហ្គីជាអ្នកសុំឲ្យគេជួយធ្វើហេតុនេះហើយទោះTigerយកទៅបោះចោលព្រោះគេបានធ្វើរាជកិច្ចនោះជំនួសរាងតូចរួចហើយគ្រាន់តែមិនទាន់បានប្រាប់(ចម្រើន😑)
__________________________________
TO BE CONTINUE
THANKS FOR READING
WRITE BY JIYEON
YOU ARE READING
💗អាថ៍កំបាំងដែនដីវេទមន្ត💗( ចប់ )
Romanceរឿងរាវព្រេងនិទានទាក់ទងទៅនឹងវិមានដ៏អាថ៍កំបាំងមួយដែលមានឈ្មោះថាហ្គោលដេនដែលវីដេន។ គ្រប់គ្នាសុទ្ធតែចង់ដឹងថាតើវិមាននេះមានពិតឬអត់ ចម្លើយនឹងបកស្រាយតាមពេលវេលា។ពីក្មេងធម្មតាៗបានឆ្លងពេលវេលាទៅកន្លែងអាថ៍កំបាំងដែរគ្រប់ក្នាកំពុងស្វែងរក។ តួឯក: Taekook, YoonMin តួរង...
Part 45 បងខុសហើយប្រពន្ធសម្លាញ់
Start from the beginning
