ភាគ67(គេបារម្ភពីនាង?)

681 22 5
                                    

«ប៉ុន្តែសូមចាំផងថានាងគ្មានថ្ងៃទទួលបានសេរីភាពពីខ្ញុំទេគ្មានថ្ងៃចាបផ្តើមជាមួយនិងអ្នកណាបានទាំងអស់ព្រោះតែនាងជាប់ឈ្មោះជាប្រពន្ធរបស់ខ្ញុំ»ជុងហ្គុកញោចញញឹមចុងមាត់ទ្បើងបែបមនុស្សមានប្រៀប ប្រសិនបើជាគេមិនព្រមលែងលះជុងម៉ូក៏នៅតែមានឈ្មោះជាប្រពន្ធរបស់គេដដែលហើយនាងក៏មិនអាចទៅចាប់ផ្តើរជាមួយអ្នកជាពិសេសនោះគឺជីមីនសត្រូវស្នេហ៍គេតែម្ដងគឺមិនអាចទ្បើព្រោះមានឈ្មោះជាប្រពន្ធគេស្រប់ច្បាប់។
«ចា៎ខ្ញុំនិងទន្ទិញវាឲ្យចាំ សូមអញ្ជើញមានក្តីសុខជាមួយនិងភាពថោកទាបរបស់អ្នកទាំងពីរទៀតចុះ»មិនឲ្យចាញ់ជុងម៉ូក៏ញញឹមយ៉ាងស្រស់ជាមួយនិងផ្ទៃមុខពោលពេញទៅដោយដានទឹកភ្នែកដែរមិនទាន់រលុបនេះឌឺទៅកាន់ជុងហ្គុកវិញ សំបកក្រៅមកឃើញថានាងនិយាយមកពីមួយនិងភាពរឹងមាំងផ្ចាញ់ផ្ចាលទៅកាន់ជុងហ្គុកវិញយ៉ាងរឹងមាំប៉ុន្តែក្នុងចិត្តនិងបេះដូងរបស់នាងវាងឈឺចាប់បែកប្រះខ្ទិចខ្ទាំអស់ទៅហើយជាពិសេសគឺនៅពេលដែរគេប្រាប់ថាគេនិងយកជេយ៉ុងជាប្រពន្ធទី2របស់គេ និយាយចប់ស្រីល្អក៏ដើរចេញទៅទាំងដៃខាងអោបទ្រូងខ្លួនឯងខំទប់ទឹកភ្នែក។

«ជុងហ្គុកហេតុអ្វីក៏មិនព្រមលែងបែបនេះ?ក្រែងបងជាអ្នកនិយាយខ្លួនឯងមិនអញ្ចឹងថានិងសងសឹងទៅកាន់ជុងម៉ូនិងប៉ារបស់នាងឲ្យឈឺចាប់ហើយក៏លែងលះជាមួយនិងនាងមកយកខ្ញុំហេតុអ្វីមានឪកាសល្អហើយអ្វីក៏បងមិនព្រមលែងលះជាមួយនិងនាងឲ្យដាច់ស្រាច់ទៅ»បន្ទាប់ពីជុងម៉ូចេញទៅបាត់ជេយ៉ុងនាងក៏ស្រាប់តែនិយាយចង់ជាសំណួរទ្បើងមកនាងមិនយល់ពីអ្វីដែរជុងហ្គុគេកំពុងនិងធ្វើសោះហើយមិនដឹងថាគេគិតចង់ធ្វើអ្វីឲ្យប្រាកដនោះទេ ដំបូងប្រាប់នាងថារៀបការជាមួយនងជុងម៉ូដើម្បីការសងសឹង និងប៉ារបស់នាង នៅពេលដែរធ្វើបានសម្រេចគេនិងលែងលះជាមួយនិងជុងម៉ូមកយកនាងហើយពេលនេះផែនការរបស់គេក៏ធ្វើបានសម្រេចហើយជុងម៉ូក៏មកសុំគេលែងលះថែមទៀតប៉ុន្តែគេបែបជាមិនព្រមលែងទៅវិញ។
«លែងឬមិនលែងជារឿងរបស់ខ្ញុំ»ជុងហ្គុស្េដីទ្បើងមកដោយការធុញទ្រាន់ជាទីបំផុតហើតតាំងតែពីនាងរើមកនៅទីនេះជាមួយនិងគេនាងតែនិយាយពាក្យថាឲ្យគេលែងលះៗរាប់ដងភ្លេចទៅហើយគេពិងជាធុញៗ ធុញខ្លាំណាស់។
«ហេតុអីនិយាយបែបនេះ?បើបងលែងលះពួកយើងនិងបានរស់នៅជាមួយនិងគ្នាយ៉ាងមានសុខមិនចាំបាច់មានឈ្មោះជាប្រពន្ធចុងមានប្តីរួមជាមួយនិងអ្នកណា»ជេយ៉ុងសម្តែងធ្វើជាខូចចិត្តអន់ចិត្តអន់ថ្លើមហើយក៏ស្រង៉ាក់ចិត្តដូចគ្នាដែរជុងហ្គុកគេនិយាយស្តីគំរោះគំរើបែបនេះដាក់នាង។
«នាងគិតថាអ្វីដែរខ្ញុំនិយាយមុននេះវាជាការពិតឬ?»ជុងហ្គុគំហកដាក់ជេយ៉ុងដោយការភេចខ្លួនព្រោះតែគេខឹងនិងជុងម៉ូខ្លាំងពេកហើយក៏ត្រូវមកឆ្លើយសំណួរដដែលៗរបស់ជេយ៉ុងដែរនាងសួរគេមិនចេះហត់នោះ ធ្វើឲ្យគេមួរម៉ៅជាខ្លាំង។
«វាមិនពិតត្រងណាទៅ?ឬបងនៅស្រទ្បាញ់នាងម្នាក់នោះ?»ជេយ៉ុងចងចិញ្ចើមដាក់ជុងហ្គុកដោយការខឹងសម្បារគេនិយាយនេះចង់ថារឿងរៀបការដែរគេនិយាយនោះវាមិនពិតឬ?ដូច្នេះវាសបញ្ចាក់ថារឿងរៀបការដែរគេលើមកនិងនោះគឺគ្រាន់តែនិយាយបញ្ឈឺឲ្យជុងម៉ូនាងឈឺចាប់មែនទេ?បើបែនេះពិតមែនមានន័យថាជុងហ្គុកគេស្រទ្បាញ់ប្រពន្ធរបស់គេហើយប្រើនាងជាឧបករណ៍សម្រាប់សងសឹង?
«ខ្ញុំស្អប់ជុងម៉ូខ្លាំងណាស់ ហើយខ្ញុំក៏មិនដែលមានចិត្តស្រទ្បាញ់នាងដែរ ដែលរៀបការក៏ព្រោះតែចង់សងសឹងប៉ុណ្ណោះ»ដោយឃើញទឹកមុខក្រៀមក្រំនិងការអន់ចិត្តអន់ថ្លើមរបស់ជេយ៉ុងក៏ធ្វើឲ្យជុងហ្គុកមានសតិពីការខឹងមួរម៉ៅនោះមកវិញដោយប្រើប្រាស់ពាក្យសម្តីយ៉ាងស្រទាន់លួងលោមទៅកាន់ជេយ៉ុងកុំឲ្យនាងខឹងអន់ចិត្តនិងគេ ហើយថែមទៅអោបក្រសោបរាងកាយជេយ៉ុងយ៉ាងស្និតស្នាល់ថែមទៀតផង។
«បើបងមិនស្រទ្បាញ់វាហេតុអ្វីក៏មិនព្រមរៀបការជាមួយនិងខ្ញុំ?»ជេយ៉ុសម្តែងធ្វើជាយំទួញសោកគួកទ្រូងជុងហ្គុកដឹបៗធ្វើហាក់ដូចជាខូចចិត្តខូចថ្លើមខ្លាំងណាស់ ដោយចង់ឲ្យជុងហ្គុកលួងលោមនាងដោយសុំនាងរៀបការពិតមែន។
«ខ្ញុំចង់ធ្វើឲ្យឪពុកកូនគេនោះវេទនាជានេះហើយ ខ្ញុំក៏មិនចង់ឲ្យជេយ៉ុងជាប់ឈ្មោះជាប្រពន្ធចុង និងមានប្តីរួមអ្នកដទៃនោះអី»
«ខ្ញុំស្រទ្បាញ់ជេយ៉ុងណា ជុប!»ចប់នៅចុងប្រយោគចុងក្រោជុងហ្គុកក៏លោមផៃ្ទមុខសង្ហារៗរបស់ខ្លួនទៅថើបថ្ពាល់ទន់រលោងក្រហមព្រឿងដោយការអៀនព្រាន់របស់ជេយ៉ុងមួយខ្សឺតដើម្បីទុកជាការលួងលោមចិត្តរបស់នាង។
«មនុស្សឆ្លៀតឪកាស»ជេយ៉ុងធ្វើជាលើដៃរុញច្រាន់ដើមទ្រូងហាប់ណែនរបស់ជុងហ្គុចេញពៅខ្លួនហើយក៏លើប្រអប់ដៃទៅអង្អែលត្រងកន្លែងដែរជុងហ្គុបានផ្តិតស្នាមថើបឲ្យនាងមុននេះដោយការសប្បាយចិត្តស្តើរហោះដល់ឋាន:ព្រោះចន្ទទៅហើយនាងស្ទើរតែមិនជឿថានាងអាចមានថ្ងៃនេះជាមួយនិងជុងហ្គុកសោះទាំងដែរតាំងតែពីនៅរៀនមកនាងខំប្រឹងដើរប្រគោលប្រកាសថាជុងហ្គុកជាសង្សាររបស់នាងមិនឲ្យអ្នកណាមករវល់និងគេព្រោះចង់ឲ្យអ្នកដទៃគិតជុងហ្គុជារបស់នាងអញ្ចឹងហើគ្នាអ្នកហ៊ានមកឲ្យដៃគេនោះទេ នាងខំប្រឹងធ្វើគ្រប់បែបយ៉ាងឲ្យជុងហ្គុកគេចាប់អារម្មណ៍មកលើនាងប៉ុន្តែទោះបីជាខំយ៉ាងណាក៏មិនសម្រេចហើយនៅពេលនេះនៅសុខគេក៏នាំនាងមកនៅក្នុងផ្ទះរបស់គេហើយថែមទាំងចងរៀបការជាមួយនិងនាងថែមទៀត។

«ចនជុងហ្គុកគ្រីស្ទានលោកចនឲ្យខ្ញុំនៅវេទានប៉ុណ្ណាទៀតទៅទើបលោកអស់ចិត្តអ្ហឹកៗ»រាល់ការសន្ទានរួមជាមួយនិងសកម្មភាពទាំងអស់របស់ជុងហ្គុកជាមួយជេយ៉ុងត្រូវស្ថិតក្នុងការសង្កើតរបស់ជុងម៉ូគ្រាប់យ៉ាថទាំងអស់ការពិតទៅនាងមកបានទៅណាឆ្ងាយ់ទ្បើយគឺនាងនៅឈរពីក្រោយទ្វាក្បែរថូកផ្កាចាំស្តាប់សន្ទានរបស់គពួកគេទាំងពីរ ស្រីតូចយកប្រអប់ដៃអោបទ្រូងខ្លួនឯងដោយចោទជាប្រស្នាទ្បើងមកទាំងទឹកភ្នែកហូរមករហាមរាងកាយញញ័រទទ្រើក ចង់ប្រាប់ថានៅពេលនេះឈឺចាប់វេទានខ្លាំងណាស់ឈឺលើសពីឈឺទៀតជាពិសេសគឺដុំសាច់នៅក្នុងប្រអប់ទ្រូងរបស់នាងនៅពេលនេះគឺឈឺរហូតវាប្រះបែកអស់ទៅហើយនាងមិនដឹងថាត្រូវហារផ្លែងពីការឈឺបានមួយនេះមកថាបែបណាឲ្យសមនោះទេ។
«អួយ៎...នេះខ្ញុំកើតអីនិងហេតុអ្វីក៏មានអារម្មណ៍ដូចជាវិលមុខខ្លាំងម្ល៉េះ?»ស្រីតូចយកប្រអប់ដៃក្តោបក្បាល់ខ្លួនឯងនៅសុខនាងក៏ស្រាប់តែមានអារម្មណ៍ថាឈឺក្បាល់ទ្បើងពើតៗប្រៀបដូចជាត្រូវគេយកដំបងមកសំពោងក្បាល់ហើយក៏ស្រវាំងងងឹតមុខមើលអ្វីមិនច្បាស់ទើបនាងតូចត្រូវវាស់ដៃស្រវេស្រវារករបស់តោងដើម្បីទប់លំនឹងខ្លួនព្រោះនាងមានអារម្មណ៍ងងឹតមុខហើយក៏គ្មានកម្លាំងនិងឈរបន្តនោះទេ ខណ:នោះស្រាប់តែ...
«ប្រាវ»ថូផ្កាតម្លៃថ្លៃមួយដែរដាក់តាំងនោះត្រូងបានជ្រុសធ្លាក់ចុះមកលើឥដ្ឋឲ្យបែកបាក់ខ្ចាយចំលែងពេញទាំងឥដ្ឋដោយសារតែជុងម៉ូនាងដួលសន្លបើហើយក៏វាសដៃទៅត្រូវនិងថូមួយនោះបណ្តាលឲ្យវាធ្លាក់បែក។
«សម្លេងអ្វីនិង?»សម្លេងធ្លាក់បែបរបស់បានបន្លឺដល់ត្រចៀករបស់អ្នកដែរកំពុងតែអោបរឹតគ្នានោះឲ្យងាក់ទៅរកប្រភពសម្លេងដោយក៏ងឿយឆ្ងល់។
«គ្មានអ្វីទេបងគុំទៅខ្វល់អី»ជេយ៉ុងការបើក្រលែងភ្នែកទៅឃើញជុងម៉ូនាងកំពុតតែដេកដួលសន្លប់ទៅលើឥដ្ឋមុនជុងហ្គុនាងក៏ចាប់ទាញមុខរបស់អ្នកកម្លាំឲ្យសម្លឹងមើលមកនាងមិនឲ្យងាកទៅរកមើលប្រភពសម្លេងនោះទ្បើយប៉ុន្តែគួរឲ្យគឺជុងហ្គុគេរហ័សជាង។
«ជុងម៉ូ...!!»ជុងហ្គុកឈ្មោះប្រពន្ធទ្បើងដោយការព្រួយបារម្ភខណ:ពេលដែរនៅសុខៗឃើញនាងមកដេកដួលលើឥដ្ឋអីបែបនេះ
«ចេញពីខ្ញុំទៅ»ជុងហ្គុកវាសប្រអប់ដៃតូចរបស់ជេយ៉ុងចេញពីមុខរបស់ខ្លួននិងរុញច្រាបរាកាយរបស់នាងឲ្យចេញពីខ្លួនរួចក៏ប្រញាប់រត់សម្តៅទៅរកប្រពន្ធដែរសន្លប់នោះដោយមិនចាំយូរ។
«ជុងម៉ូៗកើតអី? ឆាប់ដឹងខ្លួនទ្បើងជុងម៉ូ កុំបំភ័យខ្ញុំណា»

ប្អូនស្រីសម្អប់Where stories live. Discover now