ភាគ18(អរគុណសម្រាប់ការស្អប់)

1K 42 0
                                    

ស្រីតូចដើរបោះជំហាន់ខ្លីៗទ្បើងកាំជណ្តើរផ្ទះដោយពិបាកព្រោះតែដួលកង់ធ្វើឲ្យជើងនាងមានរបួស។
«អួយ៎...បងគុកបងមកឈរទីនេះតាំងពីពេលណា៎»ជុងម៉ូភ្ញាក់កន្ត្រាក់ខ្លួនខណ:ដែលដើរចូលផ្ទះខុសក៏ជុងហ្គុក៏ដើរចេញពីណាក់មិនដឹងមកឈរធ្វើមុខស្មើរសម្លក់មុខនាងដូចជាខឹងគុំកួនចងអាឃាតគ្នាពីថ្ងៃណាមកយ៉ាងអញ្ចឹង ហើយនាងក៏ដឹងដូចគ្នាថាបន្តទៀតទៅនេះនិងមានរឿងអ្វីកើតទ្បើរវាងនាងនិងគេកើតទ្បើងមិនខាន់។
«មិនព្រមជិះទ្បានមកជាមួយនិងខ្ញុំ ព្រោះចង់មានពេលមកដើរទាក់ប្រុសអ្នកមានៗមែនទេ? នាងនេះចំជាសណ្តានអាក្រក់ដើរហាច់រកតែប្រុសដូចខ្លាចអត់ប្តីមិនខ្វល់តាគេមកម្ចាស់ហើយឬនៅ?ដូចជាម៉ែរបស់នាងមិនខុសទេ ស្លឹកឈើជ្រុសមិនឆ្ងាយពីគល់ពិតមែន ផាច់»នាយកម្លោះនិយាយមិនទាន់ទាំងបានចប់សេក្តីស្រួលបួលផងក៏ត្រូវប្រអប់ដៃតូចរបស់ជុងម៉ូទះផ្ទៃមុខសង្ហាមួយកំផ្លៀងធ្វើឲ្យមុខសង្ហារៗរបស់គេងាក់ទៅម្ខាង។
«បងស្អប់ខ្ញុំចង់ជេស្តីនិយាយមើលងាយមើលថោកបន្ទាប់តម្លៃខ្ញុំជាន់ឈ្លឺតែត្រឹមខ្ញុំម្នាក់បានហើយកុំ រាលដាក់ដល់ម៉ាក់របស់ខ្ញុំ»ចង់និយាយស្តីមើលងាយបន្ទាប់បន្ថោកនាងក៏ថាចុះនាងមិនថាអ្វីទ្បើយចង់និយាយថា អ្វីក៏តាមចិត្តចុះនាងស៊ូធ្វើជាមនុស្សមុខក្រោសឲ្យគេជេស្តីមិនឈឺ ប៉ុន្តែកុំរាលដាលដល់ម៉ាក់របស់នាង។
«រឿងអីដែរខ្ញុំនិយាយមិនបាននោះនាងកូនសាហាយ»ទៀតហើយគេហៅសព្វនាមនាងបែបនេះទៀតហើយហេតុអ្វីគេចូលតែហៅនាងបែននេះអញ្ចឹង។
«មួយមាត់កូនសាហាយពីរម៉ាត់កូនសាហាយបងមិនចេះនិយាយពាក្យអ្វីផ្សេងក្រៅពីពាក្យនិងទេឬ?»មួតមាត់សាហាយពិមាត់សាហាយក្នុងខួរក្បាលរបស់គេមានតែពាក្យសារតែមួយមុខទេឬយ៉ាងមិច គេស្មាតតែនាងចង់កើតមកជាកូនស្រីសាហាយរបស់លោកប៉ោគេខ្លាំងណាសឬ?បើដឹងថាត្រូវកើតមកព្រោះតែកាលធ្លោះធ្លូយរបស់ម៉ាក់ប៉ានាង ហើយកើតមកមានឪពុករួមជាមួយនិងគេហើយត្រូវមានឈ្មោះជាកូនសាហាយឲ្យគេដៀលក្បាលបែបនេះនាងមិនកើតមកទេ។
«បើនាងមិនចង់ឲ្យខ្ញុំហៅកូនសាហាយបែបនេះក៏នាំម៉ែនាងវិចបង្វេចដើរចេញពីផ្ទះខ្ញុំ»ជុងហ្គុកលើកដៃចង្អុកទៅកាន់ទ្វាបង្ហាញ់ស្រីតូច នៅផ្ទះជាមួយនិងគេបើទ្រាំបានក៏ទ្រាំបើទ្រាំមិនបានក៏វិចបង្វេចចាកចេញគេមិនហាមឬឃាតទុកទេ។
«ខ្ញុំនិងចេញពីរផ្ទះមួយនេះបងកុំបារម្ភអី ប៉ុន្តែវាមិនមែនពេលនេះ»ជុងម៉ូលើកមុខនិយាយសង្កតសម្លេងត្រងពាក្យថា«ប៉ុន្តែវាមិនមឺនពេលនេះ»យ៉ាងច្បាស់ឲ្យជុងហ្គុកបានលឺ កុំបាច់ភ័យព្រួយ ថានាងនិងរស់នៅផ្ទះរបស់គេរហូតទេព្រោះនាងបាននិយាយសនកយាគ្នាជាមួយនិងលោកចនរួចហើយថាបន្ទាប់ពីព្យាបាលជំងឺម៉ាក់របស់នាងជាពេលណានាងនិងត្រទ្បប់ទៅប្រើជីវិតបែបសាមញ្ញពីរនាក់ម្ដាយកូនជាមួយម៉ាក់របស់នាងនៅផ្ទះចាស់នាងវិញហើយ ដែលមកនៅជាគេនេះដោសារតែម៉ាក់នាងមានជំងឺមហារីសួតធ្ងន់ធ្ងរត្រូវការការព្យាបាលជាបន្ទាន់ហើយក៏ត្រូវចំណាយប្រាក់ច្រើនដូចគ្នាប៉ុន្តែនាងគ្មានប្រាក់សម្រាប់ព្យាបាលគាត់ទើបលោកចនបានដាក់សំណើរថារាលថ្លៃព្យាបាលរបស់លោកសហរីលីនគឺគាត់ជាអ្នកចេញតែមានលក្ខណ:ហើយលក្ខណ:នោះគឺលោកស្រីលីននិងជុងម៉ូត្រូវមករស់នៅជាមួយនិងគាត់ក្នុងនាមជាប្រពន្ធនិងកូន។
«មិនមែនពេលនេះ ព្រោះនាងចង់រស់នៅទីនេះធ្វើជាឈ្លើងបឺតជញ្ជួកទ្រព្យសម្បត្តិលោកប៉ាឲ្យអស់សិនមែនទេ?»ជុងហ្គុកប្រើមុនងាប់សម្លឹងទៅកាន់នាងតូចទាំងកំហឹងនៅឆេះក្នុងចិត្តគេមិនប្រាដកថាគេខឹងនិងនាងដែរមិនព្រមចេញពីផកទះគេឬប្រច័ណ្ឌចំពោះរឿងដែរជុងម៉ូស្និតស្នាលគ្នាឲ្យប្រាកដទេ នាយកម្លោះស្ទួនពាក្យរបស់ជុងម៉ូហើយក៏ចងចិញ្ចើនសួរទៅលាន់នាង។
«ត្រូវហើយខ្ញុំជាឈ្លើងខ្ញុំនៅចាំបឺតជញ្ជួកទ្រព្យសម្បត្ថិលោកប៉ានៅពេលបានគ្រប់យ៉ាងនៅពេលណាខ្ញុំក៏វិញ ទៅរស់នៅលើគំនរទ្រព្យជាមួយនិងអ្នកម៉ាក់របស់ខ្ញុំ ដោយមិនចាំបាច់ហត់ដើរចាប់ប្រុសអ្នកមាននោះអី យ៉ាងមិចដែរខ្ញុំឆ្លាតទេបងប្រុស?»ជុងម៉ូនិយាយដោយសើចចំអក់ដាក់ជុងហ្គុកបើជ្រុជាក្នុងកែវភ្នែកគេនាងអាក្រក់គ្រប់យ៉ាងនាងក៏ចាក់បណ្តោយតាមតែម្ដងទៅទោះបីជាខំធ្វើល្អដល់ស្លាប់ខ្លួនទៀយក៏នាងនៅតែអាក្រក់នៅក្នុងភ្នែកគេដែរ។
«នាងនេះសណ្តានអាក្រក់គួរឲ្យស្អប់គួរឲ្យខ្ពើមជាម្តាយនាងទៅទៀត»ជុងហ្គុកសងគ្រឺធ្មេញដាក់សមលក់មុននាងដោយការខឹងក្រោធ គេមិនដែលឃើញអ្នកណា សណ្តានថោកទាបដូចជានាងទេ ស្តាយចិត្តដែលធ្លាប់លងស្រទ្បាញ់ពីមុនមកណាស់។
«អរគុណសម្រាប់ការស្អប់»ជុងម៉ូញោចញញឹមចុងមាត់ឌឺអ្នកជាបងយ៉ាងសមចិត្តធ្វើដូចជាមិនបានទៅឈឺក្បាហាលថ្ងៃនិងពាក្យសម្តីរបស់គេទ្បើយរួចក៏រលាសសក់ដើរទ្បើងទៅបន្ទប់របស់នាងបានទុកឲ្យអ្នកកម្លោះឈរខាំមាត់ក្តាមដៃយ៉ាងណែងខឹងឆេះឆួលនិងនាងតូចម្នាក់ឯង។
«អាទ្បូ ជេយ៉ុងទំនររទេ?មកកំដរខ្ញុំផឹកបន្តិចបានទេ?»

ប្អូនស្រីសម្អប់Where stories live. Discover now