ភាគ34(នាងស្លាប់ហើយ)

1K 41 4
                                    

«លោកអ្នកជំងឺដឹងខ្លួនហើយ»ប៉ុន្មានម៉ោងក្រោយមកអ្នកគ្រូពេទ្យស្រីម្នាក់ក៏ដើរចេញពីបន្ទប់ព្យាបាលចេញមកហៅលោកចនឲ្យប្រញាប់ចូកទៅខាងក្នុងព្រោះជុងហ្គុកគេបានដឹងខ្លួនហើយ។គ្រាន់តែលឺបែបនេះលោកចនក៏ប្រញាប់ចូលទៅមើលកូនប្រុសយ៉ាងលឿនដោយមិននៅរុញរាច្រើន។
«លោកប៉ាជុងម៉ូនាងនៅឯណា?»គ្រាន់ឃើញវត្ថមានរបស់អ្នកជាឪពុកចូលមកភ្លាមជុងហ្គុកក៏ប្រញាប់ស្រែកសួររកជុងម៉ូភ្លាមៗមិនយល់ថាក្នុងចិត្តគេកើតអ្វីទេតែដឹងត្រឹមមានអារម្មណ៍យ៉ាងប្រាប់ថាចង់ឃើញមុខនាងមុនគេចង់អោបនៅជានិងទ្រូងមិនឲ្យនាងចេញទៅណាទេទាំងដែរគេមិនធ្លាប់មានពីមុនមក វាដូចជាប្រផ្នូលន័យការចាក់ចេញយ៉ាងមិចក៏មិនដឹងទេដែរវាផ្តល់ឲ្យរូបគេមានអារម្មណ៍ថានឹកនាងនាងដូចជាត្រូវនិងបែកគ្នារាប់ឆ្នាំនិងអារម្មណ៍កំសត់ឯកាអីបែបនេះ។
«គឺ...»លោកចនក៏ភ្ញាក់ផ្អើលមិនតិចដែរ នៅពេលដែរនៅសុខជុងហ្គុកគេភ្ញាក់ទ្បើងស្រែករកតែជុងម៉ូអីបែបនេះ មិនយល់ថាគេសួររកព្រោះមូលហេតុអ្វី?ចង់សងសឹកឬយ៉ាងមិចទេ?បែបនេះកាន់តែធ្វើឲ្យគាត់កាន់តែចង់ដឹងអំពីរឿងផ្ទៃក្នុងរបស់កូនៗទាំងពីរនាក់នេះកាន់តែខ្លាំងហើយតែគាត់ក៏មិនអាចសួរដេញដោលជីឬសចាក់គល់ចំពោះរឿងទាំងនេះនៅពេលនេះបានដែរព្រោះជុងហ្គុកគេមិនទាន់ធូរស្បើយប៉ុន្មានទេទើបត្រូវចង់ប្រស្នានមួយនេះទុកក្នុងចិត្ត ឆ្លើយនិងសំនួររបស់កូនប្រុសសិនប៉ុន្តែមិនទាន់ទាំងបាននិយាយផងក៏ត្រូវវេនដែរជាជំនិតរត់មកនិយាយកាត់ដោយទឹកមុខតស្លុត។
«ចៅហ្វាយទាន់ខាងប៉ូលីសគេបានទាក់ទងមកថាមានប្រទះឃើញសាកសព្វក្មេងស្រីម្នាក់ដែរត្រូវបានជួបគ្រោះថ្នាកចរាចរណ៍ដែរមានភិនភាពរូករាងគឺដូចទៅនិងអ្នកនាងតូចបេះបឹទទោះបីជាផ្ទៃមុចដាច់រលាតខ្លាំងមិនអាចមើលស្គាល់បានតែខ្ញុំសន្និដ្ឋានយ៉ាងច្បាស់ថានាងជាអ្នកនាងតូច ហើយនោះជារបស់ដែររកឃើញនៅក្បែរសាកសព្វ»វេនរាប់រាប់គ្រប់យ៉ាងទាំងអស់ដែរខ្លួនបានដឹងទៅឲ្យចៅហ្វាយប្រុសរបស់ខ្លួនបានស្តាប់មុននិងហុចខ្សែកត្បូងពេជ្យមានខ្សែទៅឲ្យលោកចនមើល ទោះបីជាសាកសព្វមួយនោះត្រូវរបួសដាច់រលាតផ្ទៃមុខអស់រហូតដល់មើលមុខមិនស្គាលពិតមែនប៉ុន្តែបើតាមការសង្កេតមើលទៅលើភិនភាពរាងកាយនិងសម្លៀកបំពាក់នៅលើសាកសព្វមួយនោះគឺគេដាច់សនិ្នដ្ឋានយ៉ាងមុតមាំងថាជាជុងម៉ូអ្នកនាងតូចដែរគេជូនទៅរៀនរាល់ថ្ងៃនេះច្បាស់ណាស់មិនភានច្រទ្បំអ្វីទេ។
«លោកចង់មានន័យថាកូនស្លាប់មែនទេ?»លោកចនឧទានទ្បើងទាំងអួយដើមកតឹងថប់ក្នុងដើមទ្រូងការពិតទៅមិនមែនគាត់មិនយល់ន័យដែរវេនគេនិយាយទេតែគាត់មិនបើកចិត្តសម្រួលអារម្មណ៍ទទួលយករឿងមួយនេះបាន លឺងារាយរាបរបស់វេនរួចហើយលោកចនក៏ទន់ជើងទន់លំនឹងខ្លួនលែងនិងតែម្ដងតែជាសំណាងដែរមានវេនជួយទប់គាត់ទាន់ នេះវាមិនភ្លាមៗពេកទេឬ?ប្រពន្ធស្លាប់មិនទាន់ទាំងបានប៉ុន្មានម៉ោងផងក៏ត្រូវបានដំណឹងថាកូនស្រីស្លាប់ម្នាកទៀតហើយគាត់ជាបី្តនិងឪពុកផងនៀក៎ធ្វើចិត្តយ៉ាងណាទាន់ទៅបើងរឿងកើតទ្បើងមកវាភ្លាមៗទាន់ហន់បែបនេះ។
«មិនពិតទេ មិនមែនជាជុងម៉ូទ្បើយ»ជុងហ្គុកកញ្ឈក់ខ្សែកករមួយខ្សែរមកមើលដើម្បីឲ្យប្រាកដថានេះជាខ្សែកកតែមួយដែរគេបានទិញឲ្យជុងម៉ូឬអត់?បន្ទាប់ពីមើលស្គាលដឹងច្បាស់ហើយថាខ្សែកកនេះជារបស់ជុងម៉ូពិតមែនគេអាចចំណាំបានយ៉ាងច្បាស់នោះហើយធ្វើឲ្យបេះដូងដែនៅក្នុងទ្រូងមាំរបស់អ្នកកម្លោះកន្រ្តាក់ឈឺពឺតៗទ្បើងដូចជាគេយកកាំបិតមានចាប់នៅក្នុងប្រអប់ទ្រូកដូចជាមានអាម្មណ៍ថាបាត់បង់នៅរបស់អ្វីយ៉ាងចេញពីទ្រូងរសាតទៅឆ្ងាយសែនឆ្ងាយមិនអាចនិងត្រទ្បាប់មកវិញ ជុងម៉ូពិតមែន នាងស្លាប់ព្រោះតែគេ នាងស្លាប់ដូចអ្វីដែរនាងបាននិយាយហើយ។
ជុងហ្គុកបោចខ្សែសេរ៉ូចេញពីដៃហើយក៏រត់សំដៅក្នុងបន្ទប់ដាក់សាកសពដោយកន្លែងមុខរបួសដែរដេរជាមិនទាន់ជាសះនោះរហូរឈាមចេញមកយ៉ាងច្រើនប្រទ្បាក់ពេញទាំងសាច់ក្រណាត់អាវរបស់អ្នកជំងឺដែរនៅជាបានលើខ្លួនប្រាណរបស់គេខណ:ដែលរត់មកដល់បន្ទប់នោះហើយឃើញថាមានសាកសព្វមួយដែរគេដាក់ឲ្យដេកនៅលើគ្រែដាក់សាក់សព្វដោយមានមានកំណាត់ពណ៍សនៅគ្រប់ពីលើជុងហ្គុបោះជំហានចូលទៅជិតសាកសព្វស្រីតូចយឺតមុននិងលើកដៃចាប់ទាញបើកំណាត់ពាណ៍សនោះចេញ។
«ខ្ញុំ-ខ្ញុំសូមទោស ហ្អឹកៗ»ជុងហ្គុកពោលពាក្យសូមទោសទ្បើងមកទាំងអួលដើមក៏ទឹកភ្នែកដែរនៅត្រៀបត្រានៅគែមៗភ្នែកក៏ស្រក់ចុះមកដោយទប់មិនជាបានគេខុសហើយបើពេលនោះគេមិនគំរាមកំហែងឲ្យនាងយកកូនចេញទេក៏គ្មានរឿងនេះកើតទ្បើងដែរ គេបានធ្វើខុសចំពោះនាងម្ដងទៀតហើយ ហើយលើកនេះក៏អាចនិងជាលើចុងក្រោយដែរគេបានធ្វើបាបនាងទាំងផ្លូវចិត្តនិងកាយឲ្យនាងយំលែងមានលើក្រោយតទៅទៀតហើយ ព្រោះនាងទៅហើយនាងទៅឆ្ងាយហើយទៅរហូតគ្មានថៃ្ងនិងត្រទ្បប់មកវិញឲ្យគេធ្វើបាបចិត្តនិងកាយនាងអ្វីទៀតទ្បើយទៅកន្លែងដែរគ្មានមនុស្សប្រុសចិត្តបីសាចដូចជាគេ។
«នាងប្អូនចម្កួតឆាប់ក្រោកទ្បើងកុំគេងបែបនេះអី ខ្ញុំព្រមទទួលនាងជាប្អូនស្រីរបស់ខ្ញុំហើយឆាប់ក្រោកមកហៅខ្ញុំថាបងប្រុសទៀតមកក្រែងនេះជាអ្វីដែរឯងចង់បានមែនទេ?ពេលនេះខ្ញុំទទួលស្គាល់នាងជាប្អូនស្រីរបស់ខ្ញុំហើយចំណែកឯងរឿងកូនបើនាងមិនចង់យកគេចេញក៏ខ្ញុំលែងបង្ខំដែរយើងនិងមើលថែកូនជាមួយគ្នាណា»ជុងហ្គុនិយាយរៀបរាប់ទៅកាន់សាកសព្វមនុស្សដែរដេកមិនដឹងខ្លួនអ្វីនោះម្នាក់ឯងទាំងអួលដើមកទឹកភ្នែកក៏ស្រកចុះមកដោយមិនដឹងខ្លួនដល់ពេលនេះទើបគេព្រមបើកចិត្តទទួលនាងតូចជាប្អូនស្រីទាំងរបស់គេទាំងដែលដឹងច្បាស់ថាព្រមទទួលយកនាងជាប្អូននៅពេលនេះគឺវាហួសពេបាត់ទៅហើយព្រោះទោះបីជាយ៉ាងណានាងលែងដឹងលែងលឺអ្វីទៀតហើយទោះបីជាគេចាប់ទុកនាងនៅក្នុងឋាន:ជាប្អូនស្រីឬអ្នកដទៃក៏លែងសំខាន់អ្វីសំរាប់នាងដែរ គ្រប់យ៉ាងអស់ន័យសម្រាប់នាងហើយ។

ប្អូនស្រីសម្អប់Where stories live. Discover now