ភាគ63(នាងល្ងង់ខ្លួនឯង)

547 17 0
                                    

«ជុងម៉ូ»ជីមីននិងលោកចនឧទានទ្បើងមកដំណាល់គ្នាមុននិងដើរទៅតាមនាងតូចព្រោះសភារបស់នាងពេលនេះគឺខូចចិត្តខ្លាំណាស់។
«ជីមីនកូនត្រទ្បប់ទៅផ្ទះសិនចុះទីនេះទុកឲ្យប៉ាចាត់ការ»ដោយឃើញថាជីមីនគេបំរុងនិងចេញទៅតាមជុងម៉ូលោកចនក៏ស្រដីទ្បើងបង្អាក់ដំណើរដោយស្នើរឲ្យជីមីនគេត្រទ្បប់ទៅវិញក្នុងកាលទេសបែបនេះគាត់ចង់ប្រើតួនាទីជាឪពុកនិយាយលួងលោមកូនព្រោះរឿងគ្រប់យ៉ាងគឺកើតទ្បើងដោយសារតែកំហុសរបស់គាត់តែម្នាក់គត់។
«បាទលោកប៉ា»ជីមីនយល់ព្រមតាមសំណើររបស់លោកចនដោយមិនប្រកែកទោះបីជាចិត្តមួយនៅគិតបារម្ភពីជុងម៉ូប៉ុន្តែគេក៏មិនអាចនៅវែកញ៉ែកអ្វីបានព្រោះគេត្រឹមជាអ្នកដទៃគ្មាសិទ្ធទៅវែកញ៉ែតវ៉ាអ្វីជាមួយនិងរឿងក្រុមគ្រួសារគេរឿងប្តីប្រពន្ធគេទុកឲ្យពួកគេដោះស្រាយគ្នាគេខ្លះគេឋាន:ត្រឹមតែជាអ្នកជិតស្និតគ្មានសិទ្ធលូកដៃទេ។
«ជុងហ្គុកយើងមិននឹកស្មានសោះថាឯងអាក្រក់ដល់ថ្នាក់នេះ ស្តាយចិត្តដែលខំស្រទ្បាញ់ចាប់ទុកឯងដូចជាប្អូនស្តាយពេលវេលាដែរសេពគប់មនុស្សខុស»ជីមីនដើរចេញទៅហើយដោយមិនភ្លេចបោះប្រយោគខ្សោកខ្សៀតដាក់ជុងហ្គុកទៅវិញ គេពិតជាខឹងហើយក៏ខកចិត្តដូចគ្នានាយស្ទើរតែមិនជឿថាមនុស្សដែរខ្លួនស្រទ្បាញ់ទុកចិត្តគឺជាមនុស្សអាក្រក់បែបនេះសោះស្តាយពេលវេលាខ្លាំងណាស់មិនគួរមកចំណាយជាមួយនិងមនុស្សដូចជាគេឡើយ។

«ជុងម៉ូកូនមិនអីទេមែនទេ?»លោកចនបោះជំហាន់យឺតចូលទៅកៀក្បែកូនស្រីសំណព្វចិត្តនិងចោទសំណួរដោយការឈឺចិត្តអាណិតកូនស្រីកំសត់របស់ខ្លួនស្ទើរតែស្រក់ទឹកភ្នែកចេញមកមិនគួរណាកូនស្រីជាទីស្រទ្បាញ់ត្រូវមកទទួលរងនៅកម្មពៀរដែរគាត់បានសាងទ្បើងមកកាលពីមុនជំនួសគាត់ទ្បើយ។
«លោកប៉ាអ្ហឹកៗ»គ្រាន់តែក្រលេកភ្នែកឃើញវត្តមានរបស់អ្នកជាឪពុកភ្លាមស្រីតូចក៏លើកដៃទៅស្រវ៉ាអោបកាយមាំរបស់ឪពុកលាយលំជាមួយនិងដំណក់ទឹកភ្នែកថ្លាដូចគ្រាប់ពេជ្យស្រក់ហូរចុះមកប្រដេញ់គ្នាមិនឈប់ចំណែកឯងលោកចនក៏លើប្រអប់ទៅអោបកូនស្រីវិញដោយការលួងលោមកូនដូចគ្នា ទោះបីជានៅក្នុងប្រអប់ទ្រូងនាងឈឺអួលណែកដួងចិត្តឈឺខ្ទិចខ្ទាំយ៉ាងណាទៅពេលដែរបានភាពក៏ក្តៅពីឪពុកនាងក៏មានអារម្មណ៍ធូរស្រាល់ខ្លះទោះបីជាប្តីដែរនាងស្រទ្បាញ់គេអស់ពីបេះដូងមិនបានខ្វាយខ្វលអើរពើរយកបេះដូងនាងទៅជាន់ឈ្លីធ្វើបានប៉ុណ្ណាដោយប៉ុន្តែនាងក៏មានបុរសម្នាក់នៅចាប់ចាំលួងលោមផ្តល់ភាពក្តៅនិងកម្លាំងចិត្តដល់នាងដែរ។
«កំហុសគ្រប់យ៉ាងគឺមកពីប៉ាឲ្យប៉ាសូមទោសណាកូន»លោកចនឧទានទ្បើងទាំងទឹកភ្នែកដែរខំទប់មកជាយូកក៏ស្រក់ហូរចុះមកនៅពេលដែរឃើញដំណក់ទឹកភ្នែកភ្លឺថ្លារបស់កូនគាត់ក៏មិនអាចហាមឃាត់ចិត្តនិងដំណក់ទឹកក្តៅអ៊ុនៗនេះមិនឲ្យស្រចុះមកបានដែរ ទឹកចិត្ដអ្នកជាឪពុកគឺបែបនេះនៅពេលដែរឃើញកូនមានទុក្ខលំបាកទទួលរងនូវការឈឺចាប់ខ្លួនក៏ឈឺដូចហើយរឹតដែរឈឺចាប់និងខឹងនិងខ្លួនឯងទៀតនោះកូនក្លាយជាបែបនេះព្រោះតែគាត់ គាត់ពិតជាចននិងពីការពិតទៅប្រាប់ឲ្យនាងបានដឹងខ្លាំណាស់ប៉ុន្តែគាត់គ្នាភាពក្លាហ៊ាននិងនិយាយវាចេញមកនោះទេខ្លាំក្រែងនៅពេលដែរគាត់និយាយវាចេញមកធ្វើឲ្យជុងម៉ូស្អប់គាត់។
«លោកប៉ាមិនខុសទេកូនល្ងង់ខ្លួនឯងដែររៀបការជាមួយនិងគេអ្ហឹកៗ»ជុងម៉ូនាងមិនបានដឹងថាជុងហ្គុកគេធ្វើបែបនេះព្រោះតែអ្វីនោះទេនាងបែបជាគិតថាមកពីនាងល្ងង់ដោយខ្លួនឯងដែរព្រមទៅរៀបការជាមួយនិងរូបគេ។

«ហេតុអ្វីបងធ្វើមុខបែបនេះជុងហ្គុក បងមិនសប្បាយចិត្តទេឬ?ដែរយើងបានរស់នៅជាមួយគ្នា»នៅពេលដែរមកដល់ខាងក្នុងបន្ទប់ជេយ៉ុងនាងឃើញតែជុងហ្គុកគេគិតតែពីអង្គុយស្ងៀមធ្មឹងសម្លឹងទៅមកទេសភាពនៅខាងក្រៅបង្អួចកញ្ចក់ដោយមិនហារស្តីមួយម៉ាតហើយធ្វើមុខស្មើរថេងមិនបង្ហាញើអារម្មណ៍សប្បាយរីករាយអីដូចនាងបន្តិចសោះទាំងដែរ។
«កុំធ្វើមុខបែបញញឹម ញញឹមទ្បើងមកណា»ជេយ៉ុងធ្វើដំណើរកាច់រឹងកាចរាងទៅដាក់បង្គុយនៅលើភ្លៅមាំរបស់អ្នកកម្លោះហើយក៏ចាប់កានអង្អែលផ្ទៃមុខសង្ហារឲ្យបែបមករកនាងនិងទាក់មាត់ឲ្យគេញញឹមទ្បើងមក។
«ជេយ៉ុងកុំរំខាន់ខ្ញុំបានទេ?»ជុងហ្គុកគំហក់ដាក់ជេយ៉ុងដោយទឹកមុខស្មើរថេងមិនបង្ហាញអារម្មណ៍ និយាយតែមាត់ថែមទាំងលើប្រអប់ដៃមាំវាស់ដៃតូចជេយ៉ុងចេញហើយថែមទាំងរុញច្រាន់រាងកាយតូចច្រលឹងរបស់ជេយ៉ុងឲ្យឃ្លាតចេញឆ្ងាយពីខ្លួនធ្វើហាក់ដូចជាខ្ពើមរអើមនិងនាងខ្លាំងណាស់អញ្វឹងនិងបោះសំដីមួយប្រយោគទៀតឲ្យអ្នកម្ខាងទៀខឹងមិនស្ទើទេ។
«ថ្ងៃក្រោយកុំមកធ្វើបែបនេះទៀតខ្ញុំមិនចូលចិត្ត»
«អួយ៎ កើតជុងហ្គុកហ្នឹង»ជេយ៉ុងឧទានទ្បើងដោយការការវិកាខឹងបែបអន់ចិត្តនិងលើប្រអប់ដៃទៅញីឆ្លីចំកន្លែងដែរចង្កេះព្រោះម្ននេះជុងហ្គុកគេរុញច្រានរាងកាយនាងឲ្យធ្លាក់ពីលើភ្លៅរបស់គេស្ទើរតែបាក់កង្កេះទៅហើយ។
«ខ្ញុំធុញថប់ចង់នៅស្ងប់ស្ងាត់ម្នាក់ឯង ហេតុអ្វីក៏មិនចេះស្តាប់គ្នាសោះអញ្ចឹង»

ប្អូនស្រីសម្អប់Where stories live. Discover now