ភាគ42(ចាប់យកមកធ្វើប្រពន្ធ)

967 38 0
                                    

«ចៅហ្វាយចង់នាំអ្នកនាងទៅណាដែរទាន់?»សេវ៉ូនសួរទៅកាន់ចៅហ្វាយប្រុសរបស់ខ្លួនដែរនៅសុខបើគេឲ្យចាប់កូនស្រីគេទៅណាក៏មិនដឹងទាំងថ្ងៃ។
«ទៅផ្ទះលំហែរបស់ម៉ាក់ខ្ញុំនៅកោះ»នាយកម្លោះនិយាយតែភ្នែកក៏នៅតែសម្លឹងមើលផៃ្ទមុខតូចច្រមិចគួរឲ្យស្រទ្បាញ់របស់ស្រីតូចជុងម៉ូមិនដកភ្នែកទៅណាសោះ គេក៏មិនយល់ខ្លាំដែរថាហេតុត្រូវចាប់នាងយកមកទាំងតក្រហល់អីបែបនេះនេះតែដឹងត្រឹមថាចង់ឲ្យនាងនៅក្បែរគេមិនឲ្យនាងទៅណាឆ្ងាយទៀតទ្បើយហើយរឹតែមិនចងឲ្យនាងនិងជីមីននៅក្បែរគ្នាចំពោះរឿងអ្វីផ្សេងគេមិនខ្វល់។
«ចាំបាច់ទៅឆ្ងាយដល់ថ្នាក់នេះឬ?»ជំនិតសួរទៅកាន់ចៅហ្វាយមុខងាប់របស់ខ្លួនដែរពេលនេះកំពុងតែអង្គុយសម្លឹងមុខកូនស្រីគេហើយញញឹមញញែមម្នាក់ឯងនោះដោយការភ្ញាល់ផ្អើលនេះចាំបាច់ទៅឆ្ងាយដល់ថ្នាក់នេះឬ?ចេញមកបែបនេះគេដឹងច្បាស់ណាស់ ច្បាស់ជាចងលាក់កូនស្រីគេមិនឲ្យអ្នកណារកឃើញហើយទើបភាសខ្លួនទៅឆ្ងាយដល់ថ្នាក់នេះ។
«ចៅហ្វាយចាប់កូនក្រមុំគេមកបែបនេះមកនខ្លាចគុកទេឬទាន?»
«គ្មានប៉ូលីសឯណាមកចាប់មនុស្សគ្រាន់តែប្តីនាំប្រពន្ធគេដើរលេងនោះទេ»ត្រូវហើយគ្មានច្បាប់ឯណាមកតាមច្បាប់ប្រជាជនដាក់គុកគ្រាន់តែចង់នាំប្រពន្ធមកដើរលេងនោះទេ បើមានពិតមែនប្រទេសក៏មិនសម្បូរគុកដាក់មនុស្សច្រើនដល់ម្លឹងដែរគ្រាន់តែនាំប្រពន្ធដើរលេងក៏ចាប់ដាក់គុកដែរនោះណែនគុកអស់ហើយ។
«តែខ្ញុំមិនដែរដឹងថាចៅមានប្រពន្ធទេ»តាំងតែពីគេចេញមកធ្វើការជាមួយនិងចៅហ្វាយវ័យក្មេងម្នាក់នេះមកគេមិនដែរដឹងថាគេធ្លាប់មានប្រវត្ថិមានសង្សារឬមានប្រពន្ធអ្វីទ្បើយ ហើយសុខមកប្រាប់ថាមានប្រពន្ធគេពិបាក់ក្នុងការជឿណាស់។
«ខ្ញុំមានប្រពន្ធកូនក៏មានតែគ្រាន់តែគេមិននៅ»ជុងហ្គុកឆ្លើយបែបហីមិនខ្វល់ព្រោះគេគ្រាន់តែនិយាយការពិតប៉ុណ្ណោះគ្មានអ្វីខុសទេគេមានប្រពន្ធកូនក៏មានគ្រាន់តែគេមិននៅជាមួយនិងពួកគេតែប៉ុណ្ណោះព្រោះតែកំហុសរបស់គេ។
«កុំនិយាយច្រើនបើកទ្បានឲ្យតែត្រងផ្លូវទៅ»ដោយឃើញជំនិតរបស់ខ្លួនហាមមាតប្រុងនិងសួរនាំគេទៀតហើយនៅជុងហ្គុកក៏ចេញបញ្ជាដោយទឹកមុខកាចដាក់កូនចៅម្នាក់នេះបើបណ្តោយឲ្យសួរគឺគេសួរមួយព្រឹកដល់ល្ងាចក៏មិនទាន់អស់សំណួរបើមិនកាចដាក់ទេនៅសួរងូវខំខានប្រសាទបែបនេះមិនឈប់ទ្បើយ។
ផ្ទះលំហែនៅលើកោះ
បន្ទាប់ធំទូលាយមួយដែលមកសភាពស្ងប់ស្ងាត់ព្រោះតែអ្នកដែរនៅខាងក្នុងបន្ទប់គេងលង់លក់មិនដឹងអីព្រោះតែសារជាតិថ្នាំសន្លប់ខ្លាំងធ្វើឲ្យស្រីតូចគេងសន្លប់មករាប់ម៉ោងមិនទានភ្ញាក់។
«ហ្អឺម»រាងកាយតូចច្រទ្បឹងពត់ពានចុះទ្បើងដោយក្រហឹមដើមក៏តិចៗមុននិងត្របកភ្នែកស្តើងកម្រើកបើកទ្បើងមកសិនសន្សឹមៗសម្លឹងទៅមើលអំពូលភ្លើងដែរនៅជាប់និងពិដាន់ដំបូលមុននិងច្រតប្រអប់ដៃតូចរបស់ខ្លួនងើបក្រោកទ្បើងអង្គុយផ្នែកខ្នងទៅនិងក្បាល់គ្រែដោយយកម្រាមដៃស្រលូនៗរបស់ខ្លួនទៅឈ្លីក្បាល់ខ្លួនឯងតិចព្រោះនាងមានអារម្មណ៍វិលមុខហើយក៏ឈឺក្បាលឃ្ទោកៗដូចជាគេយកដំបងដ៏ធំមកសំប៉ងក្បាលយ៉ាងអញ្ចឹង។
បន្ទាប់ពីស្វាងពីការសន្លប់ជាយូរជុងម៉ូនាងមានអារម្មណ៍ថាទីនេះដូចជាមិនមែនជាបន្ទប់គេរបស់នាងទេស្រីតូចខំប្រឹងងាក់រ៉េភ្នេកសម្លឹងមើលទៅជុំវិញខ្លួនក្នុងបរិវានបន្ទប់មួយនេះឃើញថាមានការតប់តែលំអរទៅដោយគ្រឿងសង្ហ្រឹមល្អៗប្រណិតជាច្រើនកាន់តែធ្វើឲ្យនាងច្បាស់ក្នុងចិត្តហើយថានេះមិនមែនជាបន្ទប់របស់នាងទ្បើយ។
«ខ្ញុំមកដល់ទីនេះបានយ៉ាងមិច?»ស្រីតួចឧទាបទ្បើងដោយចងប្រស្នាមួយសួរមកកាន់ខ្លួនទីនេះជាកន្លែងណាផ្ទះរបស់អ្នកណាទៅ ហើយនាងមកដល់បានយ៉ាងមិចទៅគិតដល់ចំណុចនេះស្រីតូចចាប់ផ្តើមរកនឹកឃើញពីសកម្មភាពនៅពេលដើរទៅកន្លែងចតទ្បានហើយក៏ស្រាប់តែមានទ្បានមួយបើកមកឈប់ចំពីមុខរបស់នាងហើយក៏មានអ្នកណាក៏មិនដឹងរត់មកពីក្រោយខ្នងនាងហើយគេក៏យកកូនសន្សែងតូចមួយមកខ្ទបមាត់របស់នាងរួចក៏នាងលែងចាំអ្វីទៀតបាននៅពេលបើកភ្នែកមកក៏មកដល់ទីនេះ។
«នេះខ្ញុំ-ខ្ញុំត្រូវគេចាប់ជំនិតឬ?ទូរស័ព្ទ -ទូរស័ព្ទខ្ញុំនៅឯណាអញ្ចេះ»គ្រាន់តែគិតដល់ថាគេចាប់ជំនិតនាងមកជុងម៉ូក៏ស្ទុះក្រោកទ្បើងមកស្រវេស្រវារកទូរស័ព្ទដៃតែក៏ជាសំណាងពិតមែនទូរស័ព្ទនិងកាបូបរបស់នាងគឺនៅលើតុក្បែរក្បាល់គ្រែទើបស្រីតូចប្រញាប់រត់ទៅយកទូរស័ព្ទនេះចេញពីការបូបបម្តុងនិងចុចខលទៅហើយស្រាប់តែ...
«ដឹងខ្លួនហើយមែនទេ?»សម្លេងក្រហឹមដូចតិកំណាចបន្លឺទ្បើងមិននិងបង្ហាញចេញនូវរូបរាងរបស់កម្លោះសង្ហារចនជុងហ្គុកគ្រឺស្ទានដើរចូលមករកស្រីតូចដោយកែវភ្នែកមុខស្រួច។
«គឺ...គឺ លោកទៀតហើយ លោកចាប់ខ្ញុំក៏ធ្វើអីទៅ?ខ្ញុំនេះទៅធ្វើស្អីលោកឯង?ឬលោកជាពួកជនចាប់ជំនិតទារប្រាក់មែនទេ?»គ្រាប់តែឃើញរូបរាងសង្ហាររបស់ម្ចាស់បន្ទប់គេចូលមកដល់ភ្លាមជុងម៉ូនាងភ័យទ្បើងញ័រខ្លួនអស់ទៅហើយដៃតូខំប្រឹងក្រាប់ទូរស័ព្ទយ៉ាងជាប់យកមកលាក់នៅខាងក្រោយខ្នងមុននិងទំលាក់ចូលក្នុងកាបូបនិងខ្លាចគេដឹងហើយក៏ខំប្រឹងប្រមូលថាមពលដ៏ខ្សត់ខ្សោយរបស់ខ្លួនស្រែកតវ៉ាជាមួយនិងនាយកម្លោះ នេះជាគេទៀតហើយមនុស្សរោគចិត្តគួរឲ្យស្អប់ដែរនាងមិនចង់ជួបតែគ្រាន់តែជួបលើទីមួយក៏មកភ្លន់យកស្នាមថើបរបស់នាងហើយនេះគេក៏មកចាប់នាងមកអីបែបនេះ ចងប្រាប់ថាខួរក្បាលរបស់នាងពោលពេញទៅដោយសញ្ញារសួរអស់ហើយនៅពេលនេះមិនយល់ថាគេចាប់នាងមកក្នុងគោលបំណងអ្វីឲ្យប្រាកដទេ។
«ចាប់យកមកធ្វើប្រពន្ធ»

ប្អូនស្រីសម្អប់Where stories live. Discover now