ភាគ4

961 52 0
                                    

នាពេលរាត្រីយប់ស្ងាត់ច្រងំផ្ទៃមេឃងងឹតសូន្យស្ងាត់គ្រប់ទិសទីមានតែពន្លឺព្រះច័ន្ទរះបញ្ចេញពន្លឺព្រៀលៗទៅលើរាងកាយតូចច្រលឹងជុងម៉ូដែរកំពុងតែរត់យ៉ាងត្របាញ់ដើរដោយឬកពារត្រហេបត្រហបប្រញាប់ប្រញាលដូចជាតំពុងតែរត់អ្នកណាគេមកយ៉ាងអញ្ចឹង។
«ជួយផងៗ»ជុងម៉ូខំប្រឹងស្រែរកឲ្យគេជួយផងរត់ចេញពីពួកក្រុមមនុស្សរោគចិត្តដែរដេញតាមចាប់នាងផងតែកាន់តែរត់យូរៗទៅកាន់តែដល់កន្លែងស្ងាត់ទៅៗកាន់តែធ្វើឲ្យនាងភ័យស្លន់ស្លោកាន់តែខ្លាំង។
«អាយ៎...!»ខណ:ពេលដែលរត់ទៅមុខបានបន្តិចក៏ស្រាប់តែមានប្រអប់ដៃធំមាំរបស់អ្នកណាក៏មិនដឹងចាប់ទាញ់កញ្ឈក់ដៃនាងចូលទៅចង្រក់ផ្លូវតូចទាញឲ្យនាងផ្អែកខ្នងទៅនិងជញ្ចាំងក្បែរនោះទាំងកម្រោលឯងដៃម្ខាងរបស់គេអោបក្រសោបចង្កេះមួយក្តាបរបស់នាងទៅគៀកនិងរាងកាយរបស់គេយ៉ាងស្និតស្នាល់។
«លោក លោកចង់ធ្វើអីខ្ញុំឆាប់លែងខ្ញុំជួយផង...!»គ្រាន់តែទទួលដឹងថាមានគេមកចាប់អោបក្រសោបរាងកាយរបស់ខ្លួនបែបនេះជុងម៉ូមិនគិតយូរនាងចាប់ផ្ដើមរើសបម្រាសលើកប្រអប់ដៃតូចរបស់ខ្លួនរុញច្រានរាងកាយរបស់របស់គេចេញនិងស្រែកទ្បូទ្បាឲ្យគេជួយថែមទៀតព្រោះនាងគិតថាបុរសម្នាក់នេះច្បាស់ជាបក្សពួក របស់ក្រុមមនុស្សដែរដេញចាប់នាងនោះមិនខានទ្បើយប៉ុន្តែស្រែកមិនទាន់ទាំងបានចប់សេចក្តីផងក៏ត្រូវគេយកប្រអប់ដៃរបស់គេមកខ្ទប់មាត់របស់នាងមិនឲ្យនិយាយអី្វបាត់ទៅហើយ។
«ន៎ែ...!ស្រែករកស្អីនាងជាខ្ញុំទេ»ជុងហ្គុកយកប្រអប់ដៃធំមាំរបស់ខ្លួនខ្ទប់មាត់របស់នាងមិនឲ្យនិយាយហើយក៏លោមមុខស្រស់សង្ហាខាប់ព្រលឹងរបស់ខ្លួនទៅកាន់តែកៀកជិតនិងផ្ទៃមុខសរលោករបស់ជុងម៉ូដើម្បីឲ្យនាងមើលស្គាល់ថាជាគេ។
«សិស្សច្បង»ជុងម៉ូសម្លឹងមើលទៅផៃ្ទមុខស្រស់សង្ហាខាប់ព្រលឹងរបស់ជុងហ្គុកទាំងរលីងរលោងទឹកភ្នែក ក្នុងចិត្តភ័យផងរំភើបផងដែរបានគេមកជួយព្រោះតែនាងខំគិតអស់សង្ឃឹមថានាងច្បាស់ជារត់គេចពីពួកនោះមិនបានទេជីវិតនាងត្រូវរលាយក្នុងវិនាទីក្រោយហើយ តែនៅសុខក៏ស្រាប់តែលិចមុខរបស់ជុងហ្គុកចេញមកទោះបីជាគេមិនបានប្រាប់ពីបំណងដែរគេលិចមុខទ្បើងក្នុងពេលដែរនាងត្រូវការជំនួយបែបនេះក្នុងនាមជាអ្នកចាប់នាងឬក៏ជួយនាងក៏ដោយតែនៅក្នុងចិត្តនាងបានបញ្ចាក់យ៉ាងច្បាសលាស់ថាគេមកជួយនាងមកធ្វើជាខែលការពារនាងមិនមែនធ្វើជាសត្រូវនាងទេ ទោះជានាងនិងគេដូចជាឆ្កែហើយនិងឆ្មាមិនចេះត្រូវគ្នាក៏ដោយ។
«ត្រូវហើយជាខ្ញុំយ៉ាងមិចរំភើបទេ»នៅក្នុងកាលទេសៈបែបនេះហើយគេនៅឆ្លៀតមកនិយាយចំអន់លេងសើចបានទៀតចំមែនហើយប្រុសម្នាក់នេះ។
«រំភើបខ្លាំងណាស់ដែរ...អ៊ឹម»ជុងម៉ូឆ្លើយតបនិងគេវិញមិនទាន់ទាំងចប់សេចក្តីផងក៏ត្រូវបបូរមាត់ក្រាស់របស់ជុងហ្គុកគ្រប់គ្រងលើបបូរមាត់ស្តើររបស់នាងទាំងកម្រោលធ្វើឲ្យប្រយោគទាំងប៉ុន្មានដែរនាងចង់និយាយត្រូវរមៀលចូលក្នុងពោះវិញទាំងអស់។
«ឆាបតាមចាប់នាងឲ្យបាន»ខណ:ពេលដែលក្រុមមនុស្សទាំងនោះបានរត់មកដល់កន្លែងដែរជុងហ្គុកនិងជុងម៉ូងកំពុងតែឈរនោះឃើញថាគេទាំងពីរនាក់កំពុងតែឈរអោបថាគ្នាទើបពួកគេបានចាប់អារម្មណ៍ថាមនុស្សស្រីម្នាក់នោះជាជុងម៉ូទើបពួកគេនាំគ្នារត់ទៅរកនាងនៅកន្លែងផ្សេង។
«ពួកវាទៅបាត់អស់ហើយ»បន្ទាប់ពីទទួលដឹងលឺថាក្រុមមនុស្សដែរតាមចាប់ជុងម៉ូមុននេះរត់ទៅអស់ទើបជុងហ្គុកគេព្រមដោះលែងបបូរមាត់ស្តើររបស់ជុងម៉ូឲ្យមានសេរីភាពទ្បើងវិញទាំងមិនដាច់អាល័យរួចក៏រុញច្រាន់ឲ្យរាងកាយតូចច្រលឹងរបស់ជុងម៉ូឃ្លាតឆ្ងាញចេញពីរាងកាយរបស់គេរួចក៏យកប្រអប់ដៃមកជូតបបូរមាត់របស់ខ្លួនធ្វើដូចជាខ្ពើមរអើមនិងនាងណាស់អញ្ចឹង។
«ប្រុសចង្រៃ...បងដឹងទេថានេះជាស្នាមថើបដំបូងរបស់ខ្ញុំណា?ហេតុអ្វីបងធ្វើបែបនេះឆាប់សងខ្ញុំវិញមក»ជុងម៉ូធ្វើជាយំទន្រ្ទំជើងកើតទុក្ខមិនសុខចិត្តដែរស្នាមថើបគ្រាហ៍ដំបូងរបស់នាងត្រូវបានមនុស្សដែរជាគូបដិកបក្សសត្រូវសុីសាច់ហុតឈាមរបស់នាងជាអ្នកឆក់យកទៅបាត់ឯដៃខំប្រឹងជូតស្នាមបបូរមាត់របស់ជុងហ្គុកដែរបានថើបនាងមុននេះឲ្យរលុបចេញពីមាត់របស់នាង។
«ហើយយ៉ាងម៉េចបើចង់បានមកបឺតយកទៅវិញទៅ»ជុងហ្គុកធ្វើទឹកមុខឌឺគួរឲ្យចង់ទះឲ្យជ្រុសធ្មេញដាក់ជុងម៉ូហើយលោមមុខសង្ហារខាប់ព្រលឹងរបស់ខ្លួនធ្វើមាត់ស្រួចដូចគូទមាន់ដាក់ជុងម៉ូដើម្បីឲ្យនាងមកបឺតមាត់គេស្រូបយកស្នាមថើបគ្រាដំបូងរបស់នាងយកទៅវិញព្រោះមិនចង់ជំពាក់។
«អ៊ឹម...!!»និយាយមិនទាន់ចប់ស្រួលបួលផងជុងហ្គុកក៏ត្រូវជុងម៉ូជំទើតជើងក្រសោបកញ្ចឹងករបស់គេទម្លាក់បបូបស្តើងរបស់ខ្លួនទៅលើបបូរមាត់របស់ជុងហ្គុកវិញទាំងកម្រោលធ្វើឲ្យនាយកម្លោះបើភ្នែកធំៗប៉ុនពងមាន់ដោយការភ្ញាក់ផ្អើលស្មានមិនដល់ថាគ្រាន់តែគេលលេងជាមួយនិងនាងសោះនាងក៏ហ៊ានថើបគេមែនស្រីម្នាក់នេះពិតជាមិនធម្មតាទេ។

ប្អូនស្រីសម្អប់Where stories live. Discover now