ភាគ64(បើការចាកចេញរបស់អូនធ្វើឲ្យបងមានក្តីសុខអូននិងចាក់ចេញ)

578 20 1
                                    

«តុ តុ»ខណ:នោះស្រាប់តែមានសម្លេងស្នូរគួសទ្វាបន្លឺទ្បើងហុចផលឲ្យអ្នកដែរអង្គុយផ្នង់ផ្នាតងើបចេញទៅបើកទ្វាទាំងការធុញទ្រាន់បំផុត។
«មានការអី?»ជុងហ្គុកស្រដីសម្តីគំរោះគំរើយទ្បើងដោយការធុញទ្រាន់ដាក់ស្រីតូច។
«ខ្ញុំមកបន្ទប់ខ្ញុំចាំបាច់ត្រូវមានការទើបចូលបានមែនទេ?»ជុងម៉ូចងចិញ្ចើមបែបផ្ចាញ់ផ្ចាលទៅកាន់ស្វាមីវិញបែបហួសចិត្តគេចេះយ៉ាងនៅក្នុងខ្លួនបានចេះតែរករឿងនាងរហូតអីបែបនេះយូរៗសូម្បីតែបន្ទប់របស់នាងក៏គេហួងហែងទាល់តែមានការទើបចូលបានមែនទេ?គួរខឹងពិតមែន។
«ហើយចំណែកនាងអ្នកណាអនុញ្ញាតឲ្យចូលបន្ទប់របស់ខ្ញុំ?»បន្តិចក្រោយមកជេយ៉ុងក៏ស្រាប់តែដើរចេញមកឈរជិតជុងហ្គុកទើបជុងម៉ូនាងបើសួរទៅកាន់ជេយ៉ុងដោយការខ្នើសចិត្តអ្នកមិចក៏ហ៊ានឲ្យស្រីម្នាក់នេះចូលមកក្នុងបន្ទប់របស់នាងហេតុអ្វីហ៊ានដល់ថ្នាក់នេះ?
«គឺខ្ញុំ»ជុងហ្គុមិនត្រឹមតែនិយាយតែមាត់នោះទេថែមទាំងលូកប្រអប់ដៃមាំរបស់ខ្លួនទៅអោបក្រសោបចង្កេះមួយក្តាប់របស់ជេយ៉ុមកផ្អឹមកៀកកើយនិងរាងកាយគេយ៉ាស្និតស្នាល់ធ្វើឲ្យអ្នកដែរមាននាមជាប្រពន្ធចុកឈាមមិនស្ទើរទេ។
«ជុងហ្គុកបងធ្វើបែបនេះមិនបានទេណា»ជុងម៉ូនាងស្រែកប្រកែកតវ៉ាភ្លាមដោយមិនចាំយូរនេះនាងកាន់តែបណ្តោយគេកាន់តែបានចិត្តហើយមែនទេ?គេចង់នាំស្រីណាក៏មិនដឹងទៅគេងលើពូកក្បែងរបស់នាងអញ្ចឹងមែនទេ?មិនបានមិនជាដាច់ខាត់នាងមិនព្រមនោះទេព្រោះបន្ទបនេះជាបន្ទប់របស់នាង។
«ហេតុអ្វីក៏ថាមិនបន្ទាប់មួយនេះក៏ជាបន្ទប់របស់ខ្ញុំដែរមិនអញ្ចឹង បន្ទាប់របស់ខំក៏ប្រៀបដូចជាបន្ទប់របស់សង្សារខ្ញុំដែរ»ជុងហ្គុកនិយាយបែបហីដោយទឹកមុខមិនបង្ហាញអារម្មណ៍អ្វីចេញមកទាំងអស់។
«តែខ្ញុំមិនឲ្យស្រីម្នាក់នេះស្នាក់នៅក្នុងបន្ទប់របស់ខ្ញុំទេ»ជុងម៉ូនៅតែប្រកែកយ៉ាងដាច់អាហង្កាមិនឲ្យជេយ៉ុងមកស្នាក់នៅក្នុងបន្ទប់របស់នាងនិងជុងហ្គុកមួយនេះជាដាចខាត់ បន្ទាប់នៅក្នុងផ្ទះច្រើនណាស់ហេតុក៏ត្រូវមកគេបន្ទាប់មួយបីនាក់ធ្វើអ្វី។
«ជួយមិនបានទេ មិនថាទោះបីជាយ៉ាងណាក៏ខ្ញុំនៅតែអះអាងថាឲ្យជេយ៉ុងស្នាក់នៅក្នុងបន្ទប់មួយនេះ បើមិនពេញចិត្តរើសចេញ»ជុងហ្គុកស្រដីទ្បើងច្បាស់ៗប្រាកដប្រជាហើយថែមទាំងលើដៃចង្អុកមកការខាងក្នុងបន្ទប់បង្ហាញបញ្ចាក់ថាគឺគេឲ្យជេយ៉ុងស្នាក់នៅក្នុងបន្ទប់មួយនេះជាមួយនិងរូបគេយ៉ាងដាច់ខាត។
បានលឺប្រយោគរបស់ជុងហ្គុកហើយជុងម៉ូនាងគាំងសម្តីឆួលចុងច្រមុះចង់យំបេះដូចបែកប្រះស្រាំខ្ទិចខ្ទីជាច្រើនបំណែកតែក៏ត្រូវខាំមាត់ទប់ទឹកភ្នែរមិនឲ្យវាស្រហូចុះមកទ្បើងនាងមិនអាចមកបង្ហាញ់ភាពទន់ខ្សោយដាក់ប្តីក្បត់ភឹតម្នាក់នេះបានទេរឹតតែមិនអាចឲ្យស្រីប្តីឃើញភាពទន់ជ្រៀយរបស់នាង។
«ខ្ញុំនិងរើចេញប្រាកដណាស់»ជុងម៉ូសង្គ្រឺតធ្មេញដាក់ជុងហ្គុកគ្រឺតៗទាំងបោះសម្តីឌឺដងចាក់បណ្តោយតាមជុងហ្គុកវិញជាមួយនិងទឹកមុខស្មើរថេកមិនបង្ហាញ់ពីអារម្មណ៍ចេញមកហើយក៏គ្មានអ្នកណាមកស្មានអារម្មណ៍របស់នាងត្រូវដូចគ្នា បើគេមើលមកអាចនិងគិតថានាងមិនបាទៅឈឺចិត្តទ្រូងរឿងនេះទ្បើយព្រោះកាយវិការនិងទឹកមុខរបស់នាងមិនបានបង្ហាញនៅអារម្មណ៍អ្វីមកសោះទ្បើយគឺធម្មតាដូចជាគ្មានរឿអ្វីសោះទ្បើយទាំងដែរនៅក្នុងដួងចិត្តនាងវាឆួលណែនថប់ឈឺលើសពីឈឺទៅទៀតគ្រាន់តែនាងមិនបានបង្ហាញវាចេញមក។
ជុងម៉ូដើរចូលទៅក្នុងបន្ទប់រុករើរបស់របររបស់ខ្លួនទាំងញ័រខ្លួនទទ្រើកបេះដូងឈឺពើតផ្សាប៉ុន្តែក៏មិនបង្ហាញវាចេញមកគឺបានត្រឹងតែយំខ្សឹបខ្សួលនៅក្នុងចិត្តម្នាក់ឯង នាងដឹងច្បាស់ណាស់ថាប្រសិនបើនាងមិនរើចេញពីទីនេះទេច្បាស់នៅនាងនិងត្រូវឈឺលើសនេះទ្វេរដងនៅពេលដែរបានឃើញប្តីខ្លួនឯងទៅស្និតស្នាលជាមួយនិងស្រីផ្សេងទាំងដែរខ្លួនឯងជាប្រពន្ធទៅធ្វើអ្វីគេមិនបាន ហេតុនេះហើយមានតែការចាក់ចេញនោះទេដែរអាចជួយឲ្យនាងធូរស្បើយទ្បើងខ្លះ។
«ត្រូវការឲ្យខ្ញុំជួយរើដែរទេ ខ្ញុំនិងអាលមានក្តីសុខជាមួយនិងជេយ៉ុងគ្មានអ្នកណាមករំខាន់»ជុងហ្គុកដើរទៅឈរជ្រែងហោប៉ាវយ៉ាងសង្ហារនៅពីក្រោយរាងកាយតូចរបស់អ្នកដែរជាប្រពន្ធគេធ្វើបែបនេះចង់ឲ្យនាងបង្ហាយអារម្មណ៍សោកសៅអារម្មណ៍ឈឺចាប់ជាពិសេសគឺទឹកភ្នែករបស់នាងដើម្បីឲ្យប្រាកដចិត្តថាលោកចននិងឈឺចាប៊នៅពេលដែកូបស្រីរបស់គាត់រងទុក្ខបែបនេះប៉ុន្តែមើលចុះនាងមិនបង្ហាញអារម្មណ៍ខឹងប្រច័ណ្ឌឬអ្វីផ្សេងមកសោះគឺនាងធ្វើធម្មតាដូចជាគ្មានរឿអ្វីកើតទ្បើបអញ្ចឹង។
«លោកអាក្រក់ណាស់ចន ជុងហ្គុក»ជុងម៉ូងាក់ទៅសម្លឹងទៅផ្ទៃមុខស្រស់ស្អាត់ដូចជាមនុស្សស្រីរបស់ស្វាមីដោយកែវភ្នែកទាំងគូរក្រហមឆ្អៅខំទប់ទឹកភ្នែកឲ្យតែប្រះឃើងមុខរបស់គេពេលណាដុំសាចើនៅក្នុងទ្រូងខាងឆ្វេងវាកន្រ្តាទ្បើងឈឺធ្វើដងធ្វើឲ្យនាងស្ទើរតែមិនអាចទប់ទឹកភ្នែកបាន។
«ខ្ញុំអាក្រក់បែបនេះតាំងតែពីដើម នាងល្ងង់ខ្លួនឯងដែលមិនដឹងថាខ្ញុំនេះអាក្រក់ប៉ុណ្ណា»ជុងហ្គុកញោចគួចញញឹមចុងមាត់ទ្បើងមកយ៉ាងគួរឲ្យស្អប់។
«បើអស់ការអីហើយឆាប់ចេញទៅខ្ញុំត្រូវការពេលវេលាផ្ទាលខ្លួននៅជាសង្សាររបស់ខ្ញុំ»
ជុងម៉ូមិនបានតប់រើឥវ៉ារួចនាងក៏ដើរចេញទៅខាងក្រៅបន្ទប់មុននិងងាក់ក្រោបន្តិចសម្លឹងទៅមើលបន្ទប់ដែរធ្លាប់ជារបស់នាងពេនេះវាខ្លាចជារបស់អ្នកផ្សេងហើយ ប៉ុន្តែនាងក៏មិនបានសោកស្តាយដែលចំពោះការចាក់ចេញនេះ ព្រោះបើនាងទ្រាំត្រដរស្នាក់នៅក្នុងបន្ទប់មួយនេះមានតែឈឺហើយនិងឈឺ ម៉្យាងវិញទៀតបើការចាក់ចេញរបស់នាងធ្វើឲ្យនាងមានក្តីសុខនាងស៊ូចាក់ចេញ។
«ឆាប់ចេញទៅ គេដេញហើយហេតុអ្វីក៏មិនព្រមចេញទៀត»ជេយ៉ុងនិយាយដេញដោយការដាសតឿនទៅកាន់ជុងម៉ូម្ដងទៀតព្រោះតែឃើញនាងគិតតែពីឈរការឥវ៉ាស្ងាមឈឹងសម្លឹងទៅមើលបន្ទប់មុនព្រមចេញទៅណាសោះ។

ប្អូនស្រីសម្អប់Where stories live. Discover now