ភាគ38

806 31 0
                                    

ជុងម៉ូក៏សួរទ្បើងដោយមិនយល់ពីខ្លួនឯងនាងមិនដឹងថាក្នុងចិត្តរបស់នាងគិតអ្វីទេតែដឹងត្រឹមថាក្នុងខួរក្បាលរបស់នាងបានលោតឈ្មោះរបស់មនុស្សម្នាក់ទ្បើងមកជាមួយអារម្មណ៍សោកស្តាយនិងការព្រួយបារម្ភយ៉ាងចម្លែងយ៉ាងមិចក៏មិនដឹងទេតែនាងក៏មិនដឹងថាគេជាអ្នកណាមានអ្វីពាក់ព័ន្ធនិងនាងទេដឹងត្រឹមថានាងចាំឈ្មោះមួយនេះនៅក្នុងខួរក្បាលរបស់នាង។
បន្ទាប់ពីបានលឺសំណួររបស់ជុងម៉ូធ្វើឲ្យបេះដូងរបស់អ្នកកម្លោះកន្រ្តាកឈឺទ្បើងពឺតៗនេះនាងមិនចាំឈ្មោះគេគ្រប់គ្នាតែនាងបែបជាចាំជុងហ្គុកសួររកគេមនុស្សដែរតែងតែធ្វើបាបនាងនិងសម្លាប់ម្តាយនាងទៅវិញ ចំណែកគេនៅទីនេះទៅចំពីមុខរបស់នាងទាំងមូលនាងបែរជាសួររកអ្នកផ្សេងអញ្ចឹងឬ?ទោះគេមិននិយយាតែគេក៏ចេះអន់ចិត្តដូចគ្នាដឹងទេ?តែយ៉ាងក៏គេមិនបន្ទោសនាងដែរគឺមានតែប្រឹងញញឹមទាំងទ្រូងអួលណែនដាក់នាងតូចម្នាក់នេះ ។
«គេគឺជាបងប្រុសសាចឆ្ងាយរបស់អូនប៉ុន្តែគេជា Vampires និងជាមេចោប្លន់សម្លាប់ អូនស្គាល់ Vampiresដែរទេ?»ខឹងណាស់ហើយក៏ច្រណែបដែរជុងម៉ូចាំជុងហ្គុកមិនមែនជាគេ តែគេក៏មិនអាចទៅធ្វើស្អីជុងហ្គុកបានដែរ ទើបនាយកម្លោះហាស្តីបញ្ឆិតបញ្ឆៀងពន្លើសផងអីផងដោយមិនចង់និយាយពីជុងហ្គុកចំៗខ្លាចជុងម៉ូនាងគិតពីជុងហ្គុកទៀត គេមិនចង់ឲ្យជុងម៉ូទៅរស់នៅពិបាកគ្រាំគ្រាវេទនាជាមួយនិងបងប្រុសចិត្តបីសាចរបស់នាងទៀតទេ ទោះបីជាស្តាប់តាមន័យត្រងទៅអ្វីដែលគេនិងវាមិនពិតមិនសមនិងជឿក៏ដោយចុះប៉ុន្តែបើតាមន័យធៀបគឺវាត្រូវហើយមិនខុសទេវាសមបំផុតហើយមិនដែរមានមនុស្សចិត្តព្រះណាសម្លាបើមនុស្សទេ។
«អ្ហឺម»ស្រីតូចងួកក្បាលបន្តិចបញ្ចាក់ថានាងបានស្គាល់ ឲ្យស្គាល់យ៉ាងមិនទៅបានបើនាមិនទាំងដឹងថាបិសាច់នុងមានមុខមាត់បែបណាផង។
«ជុងហ្គុកគេគឺជាមេចោរនិងបីសាចដែរមានមុខមាត់អាក្រក់គួរឲ្យខ្លាចបំផុត ហើយគេចូលចិត្តបឺតឈាមមនុស្សនិងហែកពោះខ្វេះយកគ្រឿក្នុងពោះវៀនពោះតាំងនិងយកមកសុីស្រស់ជាពិសេសនោះគឺពោះវៀននិងបេះដូងមនុស្សស្រីតែម្តង»ជីមីននិយាយរៀបរាប់រួមទាំងធ្វើកាយវិកាយដូចជាជុងហ្គុកគួរឲ្យខ្លាចរអាខ្លាំណាស់អញ្ចឹង គឺស្ទើរតែមិនជឿដូចគ្នាជុងម៉ូក្រោយពីបាត់បងការចង់ចាំទៅនាងស្រួលបោកដល់ថ្នាក់នេះសោះមើលចុះខ្លាចទ្បើងរួចខ្លួនចូលក្នុងភួយតែម្ដង នាងជឿគេគ្រប់រឿងមិនថាគេនិយាយអ្វីទេសំណាងហើយគេជាមនុស្សល្អបើជាពួកមនុស្សអាក្រក់អីបើឃើញនាងស្រួលបោកបែបនេះប្រហែលបោកនាងយកទៅលក់បាត់ហើយតែនេះជាគេបើបោកគឺបោកយកធ្វើប្រពន្ធមិនលក់យកទៅលក់ទេ។
«ជុងហ្គុកនេះគួរឲ្យខ្លាចពិតមែន?»ជុងម៉ូស្រដីទ្បើងទាំងក្រញ៉ែងខ្លួនដោយការខ្លាចរអាជុងហ្គុកម្នាក់នេះពិតជាអាក្រក់គួរឲ្យខ្លាចពិតមែន នេះនាងមែនខ្លាចធម្មតាគឺខ្លាចយកតែមែនទែនតែម្ដងមើលចុះនាងរុលចូលក្នុងភួយឃ្លុំជិតដៃជិតជើងនៅសល់តែភ្នែកភ្លឹសៗសម្លឹងមើលមុខជីមីនទេ។
«ជុងហ្គុកម្នាក់នេះកាច់សាហាវឃោឃៅខ្លាំងណាស់ជុងម៉ូត្រូវតែប្រយ័ត្នខ្លួនចំពោះគេលឺទេ»ចង់ថាគេអាក្រក់និយាយយកល្អតែខ្លួនឯងក៏ថាបានប៉ុន្តែរដែរគេធ្វើនេះគឺដើម្បីជុងម៉ូតែម្នាក់គឺធ្វើដើម្បីឲ្យនាងសប្បាយចិត្តជាមួយនិងបច្ចប្បន្នមិនចង់ឲ្យនាងទៅរងទុកនៅក្នុងរឿងអតីតកាលទេ។
«អូនសម្រាក់ទៅបងមានការទៅខាងក្រៅបន្តិច»
«បងមីនកុំទៅបានទេខ្ញុំខ្លាចជុងហ្គុកគេមកខ្វេះពោះវៀនខ្ញុំ»ជុងម៉ូលូកដៃចេញពីភួយទៅចាប់ទាញជៀយអាវរបស់ជីមីនជាបើមិនលែងនិងនិយាយដោយមុខគួរឲ្យអាណិតដាក់នាយកម្លោះ។
«កុំខ្លាចអីទៅខាងហៅយកអ្វីឲ្យញុាំតែមួយភ្លែតទេ»ជីមីនអង្អែលក្បាលជុងម៉ូតិចទុកជាការលួងលោមមិនឲ្យនាងភ័យខ្លាច មិនដឹងជាគិតត្រូវឬខុសទេដែរនិយាយបន្លាចនាងបែបនេះ។
«តែខ្ញុំខ្លាច»ស្រីតូចនិយាយទាំងរលីរលោងទឹកភ្នែកដាក់ជីមីនយ៉ាងគួរឲ្យអាណិត។
«អូខេ បងមិនទៅទេ តែបងសូមទៅខាងក្រៅបន្តិចដើម្បីពឹងឲ្យថេហ្វីននាងទៅទិញអ្វីឲ្យអូនញុាំ»ដោយឃើញទឹកមុខអង្វកករគួរឲ្យយអាណិតរបស់ជុងម៉ូហើយគេមិនដាច់ចិត្តទៅចោលក្មេងតូចម្នាក់នេះទេទើបសម្រេចិត្តនៅទីនេះជាមួយនិងនាងតែគេក៏ទៅខាងក្រៅដើម្បីពឹងឲ្យថេហ្វីទៅទិញអ្វីឲ្យនាងញុាំព្រោះមួយសប្តាហ៍ជាងហើយជុងម៉ូនាងមិនបានញុាំអ្វីចូលពោះនោះទេ។
«បងមិនគិតនាំជុងម៉ូទៅជួបនិងលោកពូនិងមិត្តរបស់បងទេ?បងចង់ឲ្យគេគ្រប់គ្នាគិតថានាងស្លាប់បែបនេះឬ?»ចេញមកដល់ខាងក្រៅភ្លាមថេហ្វីនក៏ចងចិញ្ចើមដាក់ជីមីន នេះគេមិនគិតនាំជុងម៉ូឲ្យទៅជួបជុំជាមួយនិងក្រុមគ្រួសារនាងវិញទេឬចង់នៅលាក់ទុកនាងធ្វើអីទៀតទៅ ចុងឲ្យគ្រប់គ្នាគិតថានាងស្លាប់ឬយ៉ាងមិចឲ្យប្រាកដទៅ។
«លោកពូកគាត់បានដឹងហើយថាជុងម៉ូនៅរស់ហើយគាត់ថែមទាំងផ្តាំផ្ញើរឲ្យប៉ាម៉ាក់របស់ខ្ញុំមើលថែនាងជំគាត់មួយរយ:សិន»គេបានខលទៅប្រាប់លោចនគ្រប់រឿងអស់ទៅហើយ ហើយគាត់ក៏បានផ្ញើរឲ្យប៉ាម៉ាក់របស់គេជួយមើលថែជុងម៉ូជំនួសគាត់មួយរយ:សិននៅពេលដែរគាត់ដោះស្រាយរឿងគ្រប់យ៉ាងបានដាច់ស្រាច់គាត់និងនាំនាងត្រទ្បប់ទៅនៅជាមួយនិងគាត់វិញ។
«ចឹងមានន័យថាជុងម៉ូត្រូវប្តូទៅរស់នៅជាមួយនិងលោកពូនិងអ្នកមីងនៅអង់គ្លេសមែនទេ?ចុះសិស្សច្បាងជុងហ្គុកនោះគាត់ដឹងដែរទេ?»
«ត្រូវហើយ ជុងហ្គុកមិនដឹងនោះទេហើយក៏លាក់មិនឲ្យគេដឹងដូចគ្នា»ជីមីនងួកក្បាលបន្តិចជាចម្លើយមុននិងនិយាយទ្បើងជុងហ្គុកមិនអាចដឹងថាជុងម៉ូនៅរស់មិនបានដាច់ខាតបើដឹងគេប្រាកដជាមកតាមរករឿងជុងម៉ូទៀតមិនខាងទ្បើយ។

ប្អូនស្រីសម្អប់Where stories live. Discover now