ភាគទី35: និស្ស័យ

1.6K 87 1
                                    

   ពីរឆ្នាំក្រោយមក...

   រយះពេលពីរឆ្នាំ កូនប្រុសរបស់ជុងគុគក៏រាងធំជាងមុន មានអាយុពីរឆ្នាំល្មម។ ជុងគុគគេមិន បានទៅរស់នៅសេអ៊ូលជាមួយប៉ាម៉ាក់គេឡើយ គេរស់នៅប៊ូសានដែលជាទឹកដីកំណើតរបស់ម៉ាក់គេ។ គេនៅទីនេះមើលថែចម្ការទំពាងបាយជូរជំនួសគាត់ ព្រមជាមួយកូនប្រុស។

   '' ម៉ាក់ៗ '' អាល្អិតថេយ៍គីរត់តាក់ៗដើរមករកម្តាយដែលទើបមកពីត្រួតពិនិត្យបុគ្គលិកនៅក្នុងចម្ការ។

   '' កូនក្បាលខូចរបស់ម៉ាក់ នឹកណាស់ សឺតតៗ! '' ជុងគុគ ត្រដាងដៃឲ្យកូនរបស់ខ្លួនរត់មកឱប គេលើកពរអាល្អិតឡើង រួចថើបថ្ពាល់របស់កូនជា ច្រើនខ្សឺតព្រោះតែនឹក។

   '' នឹកម៉ាក់ៗណាស់ ជុប៎ៗៗ '' ថេយ៍គី ក្រសោបថ្ពាល់របស់ម្តាយដោយដៃតូចៗរបស់ខ្លួន ថើបថ្ពាល់របស់ជុងជាច្រើនខ្សឺតដូចគ្នា។

   '' ម៉ាក់ៗឃ្លានទេ? តែអូនឃ្លានខ្លាំងណាស់ ចាំ
ម៉ាក់ៗយូរពេក '' ក្មេងតូចធ្វើមុខជូរ។ ហេតុតែចង់ញ៉ាំបាយជុំគ្នាជាមួយម៉ាក់ សុខចិត្តអង្គុយលើសាឡុងទាំងកូរពោះគ្រក់ៗ ទោះឃ្លានយ៉ាងណាក៏សុខចិត្តចាំ ញ៉ាំម្នាក់ឯងវាមិនឆ្ងាញ់សោះ។

   '' អូខេៗ ចាំម៉ាក់នាំទៅញ៉ាំណា តោះទៅ '' ជុង
គុគ ពរកូនដើរសំដៅទៅតុអាហារ ដែលមានអ្នក បម្រើរៀបចំសម្រាប់គេស្រេច។

   '' ម៉ាក់ៗ '' ពេលកំពុងញ៉ាំ អាល្អិតសួរទៅម៉ាក់របស់ខ្លួនដើម្បីចង់ដឹងរឿងខ្លះ។
   '' មានការអីមែនទេកូន? ''

   '' ប៉ាៗទៅណា តាំងពីអូនកើតមក ដូចមិនដែលឆើញ (ឃើញ) ប៉ាៗឆោះ (សោះ) ''

   '' ប៉ាៗរបស់កូនគេមិននៅទេ មិនយូរទេប៉ាៗរបស់កូននិងត្រឡប់មកវិញ '' មិនដឹងជាឆ្លើយប្រាប់កូនបែបណាឲ្យសម មានតែជ្រើសរើសឆ្លើយកុហកសិនឲ្យតែបានៗ។

   ព្រោះពីរឆ្នាំហើយដែលគេតាមរកថេយ៉ុងមិនជួប នាយចិត្តដាច់ទុកឲ្យគេចិញ្ចឹមកូនតែម្នាក់ឯង ដល់ខ្លួនឯងបាត់ក្បាលទៅណាក៏មិនដឹង។ នេះបើសិនជួបម្តងទៀតណា គេនិងសំពោងក្បាលឲ្យណា ណីម្តង ចូលចិត្តលេងបិទពួនជាមួយគេរហូតលេងម្តងៗមិនមែនតិចឯណា ដល់ទៅរាប់ឆ្នាំឯណោះ។

᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )Where stories live. Discover now