ភាគទី18: ដំណឹងរីករាយ

1.3K 74 1
                                    

  ព្រឹកថ្ងៃបន្ទាប់ ក្រោយពេលបញ្ចប់សង្រ្គាមស្នេហ៍កាលពីយប់មិញ ពេលនេះជុងគុគកំពុងឈរនៅខាងក្រៅហាលវាលសម្លឹងមើលទីក្រុងប៉ារីសទាំង មូល។

  ចំណែកឯថេយ៉ុងវិញ នាយមិនទាន់ភ្ញាក់នូវឡើយទេ រវល់តែគេងយកកម្លាំង ទាំងដែលគួរជាគេដែលត្រូវគេងសម្រាកយកកម្លាំងនោះ តែបែរជាអ្នកបង្កជាអ្នកសម្រាកយកកម្លាំងទៅវិញ។

   '' អឹមម '' ឈរមើលសុខៗ ស្រាប់តែចង់ក្អួតឡើងមក ជុងគុគរហ័សរត់ចូលទៅបន្ទប់ទេកយ៉ាងលឿន ដែលសំឡេងក្អួតចង្អោររបស់គេធ្វើឲ្យថេយ៉ុងចាប់ផ្តើមភ្ញាក់។

   '' កើតអី? '' ថេយ៉ុង ដើរចូលបន្ទប់ទឹកដើម្បីរឹតខ្នងឲ្យរាងតូច។

   '' មានអារម្មណ៍ថាអូនដូចអត់ស្រួលខ្លួនសោះ ឈឺក្បាលយ៉ាងម៉េចក៏មិនដឹង '' គេងាកមកប្រាប់នាយ រួចដើរមកអង្គុយលើពូក ពេលដែលក្អួត ចង្អោររួច។

   '' ប្រហែលមកពីដើរលេងម្សិលមិញហើយ ចឹងថ្ងៃនេះសម្រាកទៅ មិនបាច់ចេញទៅណាទេ '' រាងតូចងក់ក្បាល ហើយដាក់ខ្លួនគេងយកកម្លាំងបន្ត។ ចំណែកថេយ៉ុងវិញ គេងូតទឹកស្លៀកពាក់ឲ្យបានរៀបរយ រួចចុះមកខាងក្រោមកម្ម៉ងអ្វីមកញ៉ាំ។

   ប្រហែលជិតមួយម៉ោង ថេយ៉ុងត្រឡប់មកវិញជាមួយអាហារនៅក្នុងដៃជាច្រើន គេទៅយូរបន្តិចហើយ ដោយសារតែរវល់មើលការងារនៅខាង ក្រៅផង បើពិនិត្យមើលក្នុងបន្ទប់ ខ្លាចថាជុងគុគភ្ញាក់មក ឃើញគេកំពុងធ្វើការចឹងខ្លាចថារាងតូចមានអារម្មណ៍ក្រែងចិត្ត។

   '' បងទើបមកពីណា? ''
   '' ទិញអាហារឲ្យឯងនឹងហើយ ''
   '' លំបាកដល់បងហើយ ''
   '' មិនអីទេ ក្រោកមកញ៉ាំកើតអត់? '' ជុងគុគ ក្រវីក្បាល ព្រោះគេនៅតែមានអារម្មណ៍ថាវិលមុខនូវឡើយ។

   '' ចឹងចាំយើងបញ្ចុក ''
   '' អឹមម '' រាងតូចងក់ក្បាល ថេយ៉ុងដាក់អាហារនៅលើភ្លៅ គេដួលមួយស្លាបព្រាបញ្ចុករាងតូចយ៉ាងយកចិត្តទុកដាក់។

   '' បើឯងមិនស្រួលខ្លួន ពួកយើងទៅពេទ្យទៅ ដើម្បីចង់ដឹងថាឯងកើតអី ''

   '' អូនមិនអីទេ ប្រហែលមកពីចាញ់អាកាសធាតុនៅទីនេះ សម្រាកយកកម្លាំងបន្តិចប្រហែលលែងអីហើយ ''

᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )Where stories live. Discover now