ភាគទី16: ស្តាប់បង្គាប់

1.3K 82 0
                                    

   '' ថេ..ថេយ៉ុង '' ជុងគុគ លាន់មាត់ទាំងភ្ញាក់ផ្អើល វត្តមានរបស់នាយអង្គុយលើសាឡុងកំពុងសម្លឹងមើលមកគេ ក្រសែភ្នែកគួរឲ្យខ្លាចមានពេញផ្ទៃ មុខ។ ក្រែងនាយទៅកូរ៉េវិញនោះអី ពេលនេះមកបង្ហាញខ្លួនចំពោះគេបានយ៉ាងម៉េច? ឬមួយគេគ្រាន់តែស្រវាំងភ្នែក??

   '' ភ្ញាក់ផ្អើលមែនទេ ដែលយើងនៅ? ''
   '' ក្រែងបង..បងទៅកូរ៉េវិញមិនចឹង? ''
   '' បើយើងទៅ ម៉េចនឹងដឹងថាឯងលួចជួបប្រុសផ្សេងនៅពីក្រោយខ្នងយើងទៅ ''
   '' បងនិយាយអី? ''

   '' នៅធ្វើពើទៀតហេ៎ស អាប្រុសដែលនៅជាមួយឯងមុខសណ្ឋាគារនោះអី '' មុនដំបូងគេចង់ត្រឡប់ទៅកូរ៉េវិញ ដល់ពេលចុះមកខាងក្រោមដើម្បីទៅប្រលានយន្តហោះ ក៏បានឃើញជុងគុគកំពុងតែអង្គុយលេងជាមួយប្រុសផ្សេង ថែមទាំងនាំគ្នាទៅដើរលេងជាមួយគ្នាទៀត។

   ចិត្តប្រច័ណ្ឌរបស់គេក៏មានឡើង គេអូសវ៉ាលីចូលបន្ទប់របស់ខ្លួនវិញយ៉ាងប្រញាប់ មួយថ្ងៃពេញគិតតែសង្ងំនៅក្នុងបន្ទប់មិនហ៊ានជះកំហឹងនៅខាងក្រៅ ចាំប្រពន្ធគេមកវិញ គេនឹងជំរះបញ្ជីឲ្យណាណីម្តង។

   '' គេជាមិត្តទើបស្គាល់គ្នា ''
   '' មិត្ត? មិត្តគេចាប់ដៃចាប់ជើងចឹងហេ៎ស? ''
   '' អូន..អូនមិនបានធ្វើចឹងទេ ''
   '' កុហក! យើងឃើញផ្ទាល់ភ្នែកហើយ ឯងមិន បាច់ចង់កុហកយើងទេ '' រាងក្រាស់ដើរមកកញ្ឆក់ដើមដៃរាងតូច។

   '' អូនឈឺ...ហ្អឹកៗ ''
   '' កុំមករំអួយ សង្ស័យបន់ឲ្យតែយើងទៅកូរ៉េវិញទេដឹង នឹងអាងបានទៅសាសងគ្នាជាមួយសាហាយឯងនោះ ចឹងតើបានចង់ឲ្យយើងទៅកូរ៉េលឿនម៉្លេះ ''

   '' អូនមិនបានគិតចឹងទេ បងកំពុងតែយល់ច្រឡំហើយ '' ជុងគុគ ហូរទឹកភ្នែកមកឥតដាច់ មើលចោតប្រកាន់គេទាំងដែលគេមិនបានធ្វើដូចនាយនិយាយសោះ។

   '' មិនបានគិត តែឯងក៏ធ្វើរួចហើយ មកទីនេះដើម្បីមកលួចជួបវាមែនទេ ឆ្លើយមក! ''

   '' ហ្អឹកៗ! អត់ទេ អូនទើបតែស្គាល់គេពិតមែន ពួកយើងមិនត្រូវជាអ្វីនឹងគ្នាក្រៅពីមិត្តស្គាល់គ្នាឡើយ គ្មានអីក្រៅពីហ្នឹងទេ ''

   '' កុំឲ្យយើងដឹងថាឯងលួចមានសាហាយនៅខាងក្រៅឲ្យសោះ បើយើងដឹង ឯងស្លាប់ ឈប់ទាក់ទងជាមួយវាទៀត បើយើងឃើញឯងជាមួយវាម្តងទៀត យើងនឹងគិតបញ្ជីជាមួយឯង ''

᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )Where stories live. Discover now