ភាគទី2: ព្រងើយកន្តើយ

1.8K 97 2
                                    

ព្រឹកថ្ងៃបន្ទាប់ឆ្លងថ្ងៃដែលកើតទុក្ខរួចមកពេលនេះជុងគុគកំពុងធ្វើអាហារពេល ព្រឹកទុកសម្រា ឲ្យប្តីរបស់គេយកទៅធ្វើ ការ។

'' អ្នកប្រុសតូចពូកែធ្វើអាហារណាស់ ''
'' ខ្ញុំចេះធ្វើដោយសារម៉ាក់បង្រៀន ''

'' អ្នកប្រុសធំពិតជាសំណាស់ណាស់ដែលបានអ្នកប្រុសតូចធ្វើប្រពន្ធ '' ជុងគុគ ញញឹមអឹមអៀន ហើយផ្តោតលើការធ្វើ ម្ហូបរបស់គេបន្ត។

គេចូលមកនៅផ្ទះថ្មីរបស់គេ មានសមាជិកពីរនាក់ទៀតដែលជាអ្នកបម្រើខាងគ្រួសារគីមជាអ្នកបញ្ចូនមកបម្រើគេទាំងពីរ។

ក្រោយធ្វើអាហារហើយមួសន្ទុះ ជុងគុគឡើងទៅលើបន្ទប់វិញដើម្បីមើលថានាយក្រោកហើយឬនៅ ពេលចូលទៅដល់បានឃើញនាយកំពុងតែរៀបចងក្រវ៉ាត់ក ទើបគេចូលទៅរៀបចំខ្លួនឲ្យ៖

'' ចាំអូនចងឲ្យបង ''
'' ក្លិនអ្វីឈ្ងុយពីខាងក្រោមមកហ្នឹង? ''
'' អូនធ្វើអាហារពេលព្រឹកឲ្យបង ''

'' យើងមិនញ៉ាំអាហារពេលព្រឹកទេ យើងត្រូវការកាហ្វេខ្មៅតែប៉ុណ្ណោះ ''

'' ផឹកកាហ្វេពេលព្រឹកមិនល្អទេ ញ៉ាំបបរឬអាហារពេលព្រឹកដើម្បីសុខភាពបងធ្វើការបានស្រស់ស្រាយ ''

'' រួចហើយ ''
'' អឹមម '' ថេយ៉ុង ក្រហឹមងក់ក្បាល រាងតូចកាន់កាបូបធ្វើការរបស់ប្តីចុះទៅខាង ក្រោមជាមួយគ្នា។

ក្រោយបញ្ចប់ការញ៉ាំអាហារពេលព្រឹកជាមួយគ្នារួច រាងតូចកាន់កាបូបដើរមកឈរឃ្លោងទ្វារដើម្បីជូនដំណើរប្តី។

'' នេះកាបូបបង ''
'' អរគុណ!!! ''

'' ថ្ងៃត្រង់បងមកញ៉ាំបាយជាមួយអូនអត់? អូនរងចាំ ''

'' អត់ទេ!! យើងមានការងារសំខាន់ ល្ងាចឬយប់អាចត្រឡប់មកវិញ ''

'' អូខេ!! ជុប៎!! អូនចាំបាយល្ងាចរងចាំញ៉ាំជាបង '' រាងតូចជន្ទើនជើងថើបមាត់របស់នាយមួយដង្ហើម។ថេយ៉ុងញញឹមស្រាល ហើយដើរចូលឡានរបស់ខ្លួនបើកចេញ ទៅក្រុម ហ៊ុនដែលមានក្រសែភ្នែករបស់ប្រពន្ធសម្លឹងមើលពីចម្ងាយ ពេលនាយចេញទៅផុត គេដើរចូលក្នុងផ្ទះធ្វើកិច្ចការរបស់ខ្លួនបន្ត។

᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )Where stories live. Discover now