ភាគទី29: ខ្មាស់

1.3K 73 2
                                    

   ថេយ៉ុងងើបមុខឡើង គេសម្លឹងមុខរាងតូចមិនព្រិចភ្នែក តែសម្រាប់រាងតូចវិញ គេធ្វើមុខស្មើរងាកទៅម្ខាងមិនចង់មើលមុខនាយ។

   '' ជុងគុគ! ''
   '' មានការអី ពេលនេះលោកគួរចេញពីទីនេះបានហើយ ''

   '' បងមានរឿងមួយទៀត បងអាចនៅទីនេះបួនខែទៀតបានទេ? បងចង់បម្រើអូន មើលថែអូន បងសន្យាពេលណាដែលអូនសម្រាលកូនរួច បងនិងចេញពីជីវិតអូនមិនឲ្យអូនឃើញមុខម្តងទៀតទេ បានទេ ''

   '' លោកសុំខ្ញុំច្រើនពេកហើយ ថេយ៉ុង ''
   '' ឬមួយអូនខ្លាចលង់ស្រលាញ់បងវិញ អូនមិនហ៊ានឲ្យបងនៅក្បែរអូនបួនខែទៀត ដោយសារខ្លាចថាអូនស្រលាញ់បងវិញមែនទេជុង?? ''

   '' ខ្ញុំមិនបានខ្លាច ''
   '' ចឹងហេតុអីអូនមិនឲ្យបងនៅ?? ''
   '' នៅក៏នៅចុះ តែបួនខែប៉ុណ្ណោះ! ចុះហេតុអីលោកដឹងថាបួនខែទៀតខ្ញុំសម្រាល ខ្ញុំមិនបាននិយាយប្រាប់លោកឯណា?? '' មាឌតូចមានការឆ្ងល់ នាយនេះដឹងថាគេទម្ងន់បានប្រាំខែបានយ៉ាងម៉េច។

   '' គឺ...គឺបងស្មានៗទេ '' គេមិនអាចប្រាប់ថាពេលដែលគេដឹង គឺពេលនោះគេនៅធ្វើខ្លួនដូចមនុស្សសុំទាននៅឡើយ គេខ្មាស់ គេមិនហ៊ាន។

   '' លោកនៅទីនេះក្នុងនាមជាអ្នកបម្រើក្នុងផ្ទះនេះ ការងារបុរសដែលលោកធ្វើបាន លោកត្រូវតែធ្វើ ហាមជំទាស់ មិនថាខ្ញុំប្រើឲ្យលោកធ្វើអ្វី លោកក៏មិនអាចបដិសេធបានដែរ ឮទេ?? ''

   '' បងយល់ព្រម សុំត្រឹមបាននៅក្បែរអូនបងអស់ចិត្តហើយ មិនថាឲ្យបងធ្វើអ្វី បងក៏ព្រម ព្រោះបងចង់ឃើញមុខកូនមុនគេពេលគេសម្រាល '' គេយកដៃអង្អែលពោះរាងតូចថ្នមៗទាំងស្នាមញញឹម។

   '' ប៉ុន្តែលោកត្រូវគេងនៅបន្ទប់ផ្សេង ទៀត លោកមិនអាចគេងជាមួយខ្ញុំទេ ''
   '' ហេតុអីទៅ?? ''

   '' ខ្ញុំមិនទុកចិត្តលោក ស្អប់មិនចង់គេងក្បែរលោកទេ ''

   '' បើអូនមានបញ្ហាអីនៅពេលយប់ អ្នកណាជួយអូនបានទៅ បងគេងលើឥដ្ឋក៏បានណា បងបារម្ភពីអូន ពេលយប់បើអូនមានរឿងអី ស្រួលបងនិងជួយអូនទាន់ បានទេជុង?? '' ជុងគុគ គិតមួយ សន្ទុះ យកអ្វីដែលនាយនិយាយយកមកគិត។

᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )Where stories live. Discover now