ភាគទី20: ចុះចាញ់

1.4K 78 0
                                    

 
  '' ពួកយើងលែងលះគ្នាទៅ ''
   '' បង..បងថាម៉េច? ''
   '' ដូចយើងនិយាយ ពួកយើងលែងលះគ្នាទៅ ចន ជុងគុគ '' ទឹកភ្នែករបស់ជុងគុគហូរមកជ្រក់ៗ នេះមែនទេដែលនាយចង់និយាយប្រាប់គេ សុំគេលែងលះទាំងដែល គេមិនបានធ្វើអ្វីខុសនឹងហេ៎ស? 

   '' ហ្អឹកៗ ហេតុអី ហេតុអីបងចង់លែងលះ? បងអាចប្រាប់អូនបានទេ ឬមួយអូនធ្វើអីខុសចិត្តបង អូនរំខានបងខ្លាំងមែនទេ ពេលពួកយើងនៅប៉ារីស បងខឹងនិងអូនពេលនោះហេ៎សទើបបងចង់លែងលះ? ''

   '' មិនមែនទាំងអស់ ដែលយើងចង់លែងលះជាមួយឯង គឺដោយសារអ៊ែលហ្វានាងមានទម្ងន់ ជាកូនរបស់យើង យើងចង់បានកូនណាស់ឯងក៏ដឹង ដូច្នេះឯងដោះលែងឲ្យយើងរស់នៅជួបជុំគ្រួសារយើងទៅ ចាត់ទុកថាយើងសុំឯងទៅចុះ ''

   ជុងគុគ គាំងនិងសម្តីនាយជាខ្លាំង ដល់ថ្នាក់ពោលពាក្យថាដោះលែងផងហេ៎ស កន្លងមកគេនិងចងនាយទុកមែនទេ បានដល់ថ្នាក់ពោលពាក្យដោះលែងនោះ??

   '' ដែល..ហ្អឹកៗ..ដែលបងរៀបចំទាំងអស់នេះឡើង ដោយសារតែចង់លែងលះជាមួយអូនមែន ទេ?? បងឆ្លើយមក ''

   '' ត្រូវហើយ! យើងចង់រៀបវាឲ្យពិសេសសម្រាប់ឯងបានម្តង ព្រោះកន្លងមកយើងធ្វើយ៉ាងម៉េចដាក់ឯងយើងដឹងច្បាស់ ដូច្នេះយើងចង់ធ្វើឲ្យឯងជាពិសេស សង្ឃឹមថាឯងនិងយល់ ចិត្តយើង កុំចង់មានឈ្មោះបំបែកបំបាក់គូរស្នេហ៍អ្នកដទៃជាងនេះអី ''

   '' ទង្វើអូនកន្លងមក បងមិនដែលមើលឃើញខ្លះទេហេ៎ស? អូនបំពេញតួនាទីជាប្រពន្ធបងមិ នល្អត្រង់ណា រាល់ថ្ងៃនេះអូនខំទ្រាំអស់ពីទ្រាំហើយ តែចុងក្រោយអូននៅតែចាញ់នាងដដែល នាងមានកូនជាមួយបង បងក៏មកសុំអូនលែងគ្នា បងមិនគិតថាអូនមានអារម្មណ៍ឈឺចាប់ទេហេ៎ស ពេលដឹងថាបងមានកូនជាមួយនាងនោះ? បងមានក្តីសុខជាមួយនាង ចុះអូន? អូនជាប្រពន្ធបងត្រូវសប្បាយចិត្តពេលដែលបងមាននាងចឹងហេ៎ស? ''

   ជុងគុគ យកដៃខ្ទប់ទ្រូងរបស់ខ្លួនទាំងឈឺ ទឹក ភ្នែកស្រក់មកចង់លិចផ្ទះទៅហើយ ឈឺខ្លាំងម៉្លេះពេលដឹងថានាយចង់លែងលះព្រោះនាយធ្វើឲ្យសង្សារនាយមានទម្ងន់។ នាយរៀបចំវាថ្ងៃនេះដើម្បីសុំគេលែងលះ អស្ចារ្យពេកទេដឹង ចង់លែង គ្នាជាមួយគ្នាដល់ថ្នាក់រៀបចំយ៉ាងពិសេសចឹងហេ៎ស ហេតុអីមិនគិតអាណិតដល់ចិត្តរបស់គេខ្លះផង ចង់ឲ្យឈឺប៉ុណ្ណាទៀតទើបសមចិត្ត??

᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )Where stories live. Discover now