ភាគទី7: ទាស់សម្តី

1.4K 84 2
                                    

   '' យ៉ុនបងនៅទីនេះសិនហើយ អូនទៅបន្ទប់ទឹកមួយភ្លេតសិន ជុងគុគនិយាយជាមួយគាត់សិនទៅណា ''

   '' អូខេ! '' ជីមីន ញញឹមហើយងើបដើរ ចេញទៅបន្ទប់ទឹក ទុកឲ្យយ៉ុនគីនឹងជុងគុគអង្គុយតែពីរនាក់។

   '' ឯងជាមិត្តនឹងជីមីនយូរហើយហេ៎ស? ''
   '' បាទ! តាំងពីរៀននៅវិទ្យាល័យម្លេះ ''
   '' អរ..!!! '' ពួកគេបន្តនិយាយពីនេះពីនោះ ញ៉ាំផងនិយាយផង ទម្រាំតែជីមីនមកវិញ

   ***

   '' ថេ! ពួកយើងចូលញ៉ាំហាងនេះល្អទេ? '' អ៊ែលហ្វា ឱបដៃរបស់គេយ៉ាងស្អិត ពេលនេះពួកគេដើរមកដល់ហាងអាហារជប៉ុនមួយកន្លែង។

   '' កុំអី! បងមិនចង់ញ៉ាំអាហារជប៉ុនទេ ទៅញ៉ាំហាងផ្សេងវិញល្អជាង ''

   '' ចឹងក៏បាន អូនតាមបង '' នាងក៏មិនថាអី ឱបដៃរបស់គេដើរទៅហាងផ្សេងជំនួសហាងនេះ។

   ជុងគុគ ជីមីននិងយ៉ុនគី ពេលញ៉ាំអាហារថ្ងៃត្រង់រួចដើរលេងបន្តទៀត ថ្ងៃនេះទាន់មានឱកាសបានជួបគ្នា ត្រូវតែដើរលេងឲ្យណាណីម្តង។

   យប់ឡើងត្រូវជាម៉ោង7យប់ យ៉ុនគីនិងជីមីនជូនជុងគុគមកផ្ទះ ពេលដល់ផ្ទះហើយពួកគេត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។

   ជុងគុគដើចូលក្នុងផ្ទះ មិនបានចាប់ អារម្មណ៍ពីស្វាមីថាមកផ្ទះវិញពេលណា ព្រោះនាយដឹងតែយប់ជ្រៅឯណោះបានមកវិញ ស្មើរនេះប្រហែលជូនស្រីគេដើរ លេងពេញក្រុងអស់ហើយដឹង។

   '' សប្បាយណាស់ណ៎ ពេលបានពាក់ ស្នែងឲ្យយើង ''

   '' ថេ! បងមកអង្គុយទីនេះតាំងពីពេល ណា? '' រាងតូចភ្ញាក់ដូចខ្មោចលង ខំគិតថានាយមិនទាន់ត្រឡប់មកវិញ បែរជានាយមកអង្គុយលើសាឡុងបន្ទប់ទទួលភ្ញៀវធ្វើ មិនដឹង។

    '' យូរល្មមដឹងថាឯងមិនបានធ្វើតាមសម្តីយើងនិយាយ ''

   '' គឺ.. អូន... ''
   '' ប្រាប់មកថាទៅខាងក្រៅជាមួយអ្នក ណា? '' គេងើបដើរមកឈរក្បែររាងតូច។

   '' អូន..អូនដើរលេងជាមួយមិត្ត ''
   '' មិត្ត? មិត្តគេចាប់ដៃចាប់ជើងចឹងហេ៎ស? ''

   '' បងបានឃើញអូនមែនទេ? ''
   '' ត្រូវហើយ! បើយើងមិនឃើញឯង យើងក៏មិនដឹងថាឯងកំពុងពាក់ស្នែងឲ្យយើងដែរ ''

᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )Where stories live. Discover now