ភាគទី33: សមាជិកថ្មី

1.6K 79 0
                                    

9ខែ10ថ្ងៃ ជាថ្ងៃដែលជុងគុគសម្រាលកូន ពេល នេះកំពុងនៅបន្ទប់សម្រាល ព្រមជាមួយថេយ៉ុងនៅក្បែរខ្លួនរបស់គេផ្តល់ជាកម្លាំងចិត្តដើម្បីឲ្យគេប្រឹងតស៊ូសម្រាលកូនចេញមក។

'' អ្អាយ៎យយ! ឈឺណាស់...ហ៊ឹកៗ... '' មាឌតូចស្រែកចង់បែកមន្ទីរពេទ្យ ប្រើពេលជិតកន្លងម៉ោងហើយ កូនរបស់គេមិនទាន់កើតចេញមកទៀត ពេលនេះទើបតែដឹងថា ការសម្រាលកូនវាមិនងាយស្រួលដូចដែលធ្លាប់ឮឡើយ វាឈឺ ឈឺខ្លាំងណាស់។

'' ស៊ូឡើងជុង ប្រឹងបន្តិចទៀតទៅ បងនៅក្បែរអូនហើយ '' ថេយ៉ុង ក្តោបប្រអប់ដៃរាងតូចយ៉ាងណែន ថ្ងាស់ក៏បែកញើសដូចរាងតូចដែរ ព្រោះពេលគ្រូពេទ្យស្រែកឲ្យរាងតូចប្រឹង គេឯណេះវិញប្រឹងខ្លាំងជាងទៅទៀត។ (បើស្រម៉ៃមិនចេញ គិត ថាខ្ញុំកំពុងកើតក៏បាន វាគ្រាន់ជារឿងប្រឌិតរបស់ប្រលោមលោក ¯\_(ツ)_/¯

'' ប្រឹងបន្តិចទៀតទៅ 1...2...3... ''
'' អ្អាយយយយយយ.... ''

'' ង្អា៎...ង្អា៎ៗៗ.... '' សំឡេងទារកលាន់ឮសំឡេងស្រែកឡើង គឺជុងគុគសម្រាលកូនបានសម្រេចហើយ។ ភីមនិងយ៉ែមនៅចាំស្តាប់ដំណឹងនៅខាងក្រៅ គ្រាន់តែឮសំឡេងរបស់ក្មេង ពួកគេត្រេកអរគ្រប់គ្នា រួមជាមួយឃេវីនផងដែរ។

'' កូន...កូនខ្ញុំ ''
'' កូននៅទីនេះជុង '' ថេយ៉ុង បីក្មេងដាក់ក្បែរខ្លួនរាងតូច ក្រោយពេលគ្រូពេទ្យលាងជូតសម្អាតក្មេងរួចរាល់។

'' ហ៊ឹកៗ កូនម៉មមី '' ជុងគុគ សម្លឹងមើលមុខកូន ដៃជើងកម្រើកមិនទាន់បាន ដោយសារអស់កម្លាំងខ្លាំងពេក។

'' កូនប្រុសរបស់អូនណាជុង '' អ្នកទាំងមើលមុខគ្នាទាំងញញឹម បន្តសម្លឹងមើលមុខកូនប្រុសដែលកាត់ទៅរកថេយ៉ុងបេះដាក់។

.....

ចេញពីបន្ទប់សម្រាល គ្រូពេទ្យនាំជុងគុគមកបន្ទប់VIP ព្រោះអីគេគេងលក់ដោយសារតែគ្រូពេទ្យចាក់ថ្នាំសន្លប់និងខ្សោយផងនោះ ធ្វើឲ្យគេគេងដូចខ្មោចមិនដឹងអី។

ថេយ៉ុងសម្លឹងមើលទៅកូនប្រុសដែលនៅក្នុងបន្ទប់ទារកជាច្រើនដាក់នៅទីនោះ គេញញឹមស្ងួត រួចបើកទ្វារចូលទៅខាងក្នុងរករាងតូច តែក៏ប្រទាក់ជាមួយឃេវីនក៏នៅក្នុងនេះដូចគ្នា។

᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )Where stories live. Discover now