ភាគទី25: ក្តីសង្ឃឹម

1.4K 75 0
                                    

  
   បួនខែកន្លងផុតទៅ

   ត្រឹមតែមួយប៉ព្រិចភ្នែក បួនខែក៏បានកន្លងផុត។ គ្រួសារថេយ៉ុងបានដឹងដំណឹងដែលថេយ៉ុងនិងអ៊ែលហ្វាបែកបាក់គ្នាហើយ ធ្វើឲ្យពួកគេត្រេកអរជាខ្លាំង ប៉ុន្តែអ្វីដែលត្រូវខ្វល់ចិត្តនោះ ថេយ៉ុងបានបាត់ដំណឹងឈឹង គម្រោងការរបស់គាត់ខំកាត់ការថេយ៉ុងចោល ដើម្បីឲ្យស្រីរបស់គេទាត់ក្បាលចោលពេលគ្មានលុយដូចមុន ដល់ពេលសម្រេចដូចបំណងហើយ ពួកគេបែរជាបាត់ថេយ៉ុងទៅណាក៏មិនដឹង។

   '' ពេលនេះមិនដឹងកូនថេទៅយ៉ាងណាហើយទេបង អូនបារម្ភពីកូនណាស់ ពួកយើងធ្វើបាបគេពេកទេដឹងបង?? '' លោកស្រីមិនស្រណុលចិត្តទាល់តែសោះ បាត់ដំណឹងកូនពៅឲ្យឈឹង មាន ឈ្មោះជាម្តាយគឺបារម្ភពីសុខទុក្ខកូនណាស់។

   '' មកពីបង! បើបងមិននិយាយថាកាត់ការគេចោលទេ ពេលនេះគេអាចវិលត្រឡប់មករកយើងវិញក៏ថាបាន ''

   '' មិនមែនជាកំហុសប៉ាទេ កូនទេដែលរៀបចំគម្រោងនេះឡើង កូនសន្យាថានិងតាមរកប្អូនឲ្យឃើញ '' សុខជីន ឱនមុខចុះ គម្រោងដែលកើត ឡើង គឺជាគំនិតរបស់គេ មកពីគេជាដើមហេតុរៀបចំគម្រោងនេះឡើង ទើបប្អូនរបស់គេបាត់ខ្លួនទៅណាក៏មិនដឹង។

   '' រកយ៉ាងណាទៅកូន បួនខែហើយយើងរកកូនថេមិនទាន់ឃើញទៀត ម៉ាក់បារម្ភខ្លាំងណាស់កូន កូនថេរបស់ម៉ាក់ ពេលនេះកូនយ៉ាងម៉េចទៅហើយ ម៉ាក់នឹកកូនខ្លាំងណាស់ '' គាត់សម្រក់ទឹកភ្នែកឱនមុខចុះ។

   '' កុំបារម្ភអីអូន ជឿកូនជីនទៅណា គេនិងរកប្អូនឃើញជាក់ជាមិនខាន '' លោកគីម ឱបប្រពន្ធដើម្បីលួងលោម។ ជីនសម្លឹងមើលប៉ាម៉ាក់របស់ខ្លួន ទឹកមុខសោកសៅក៏បង្ហាញឡើង ខំគិតថាគម្រោងការជោគជ័យហើយ ប្អូនរបស់គេនិងវិលរកគេវិញ តែមានឯណា បាត់ខ្លួនទៅណាក៏មិន ដឹង។

   ***

   ថេយ៉ុងគេមិនបានទៅណាឆ្ងាយទេរយះពេលបួនខែមកនេះ គេសង្ងំខ្លួននៅកូនបន្ទប់ជួលមួយកន្លែង ពេលគេបើកមើលកាបូបលុយ ក៏បានឃើញកាតខ្មៅមួយនៅជាប់គៀនកាបូប ក្តីសង្ឃឹមរបស់គេក៏មានឡើង ក្នុងកាតនោះមានលុយច្រើន ជាលុយដែលគេខំរកនិងសន្សំវាទុក អាចឲ្យគេរស់ម៉ាស្រួលបាន មិនលំបាកដូចពេលនៅជាមួយអ៊ែលហ្វាឡើយ។

᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )Where stories live. Discover now