ភាគ ២១.

647 64 4
                                    

#Play_Boys
ជុងហ្គុក X ជីមីន
#ភាគ២១.

« អត់ទេ អ្នកប្រុសតូច! ខ្ញុំមិនអោយអ្នកប្រុសកាន់កាំបិតជាដាច់ខាត!!! »

« ក៏បាន! » និយាយតែពិននេះ រាងតូចក៏ស្ទុះរត់ចេញពីផ្ទះទាំងដែលពេលនេះគឺម៉ោង 9 យប់ទៅហើយ គេប្រុងទៅណា? ហើយសភាពរបស់គេក៏មិនល្អប៉ុន្មានដែរ។

« ជីមីន!!! » សម្រែករបស់មនុស្សម្នាក់ទៀតបន្លឺឡើង បញ្ជាក់ពីការមកដល់របស់គេ , ទឹកមុខព្រួយបារម្ភដំណកដង្ហើមញាប់ៗរបស់គេ ក៏ធ្វើអោយម៉ែដោះខាងនោះដឹងថាមានរឿងអីបាត់ទៅហើយ។

« អ្នកប្រុសតូចរត់ចេញទៅមុននេះ! ខ្ញុំមិនដឹងថារត់ទៅណាទេ តែមើលទៅអ្នកប្រុសតូចបាក់ស្បាតខ្លាំងណាស់បន្ទាប់ពីបានឮថាម៉ាក់ប៉ាលែងលះគ្នាមុននេះ »

« លែងលះ? » បានឮម៉ែដោះបរិយាយហើយ មិនចាំយូរ ជុងហ្គុកក៏រត់ចេញទៅតែម្តង គេបារម្ភពីជីមីនស្ទើឆ្កួតទៅហើយ បារម្ភរឿងគេផង បារម្ភរឿងផ្លូវចិត្តដែលបង្កមកពីបញ្ហាគ្រួសារនោះផង។

« អ្ហឹកៗ » សម្លេងយំឮៗបន្លឺឡើងក្បែរត្រចៀករបស់ជុងហ្គុក គេឈប់ទ្រឹងដោយភាពហត់នឿយ នៅសួនច្បារស្ងាត់ច្រងំលែងមានអ្នកឆ្លងកាត់ គេឈប់ស្ងៀមសម្លឹងទៅរាងតូចដែលកំពុងតែឈរលើបង្កាន់ដៃស្ពាន...

« មីន...

« កុំចូលមក! 

« ជីមីន! បងសុំអង្វរ! ចុះមកវិញមក! បងអង្វរអូនណា កុំលោតអីជីមីន! វាខ្ពស់ណាស់! » ជុងហ្គុកគេមិនហ៊ានចូលទៅទេព្រោះខ្លាចថាជីមីននឹងលោតចុះពិតមែន! ទឹកទន្លេនេះក៏មិនមែនរាក់ ហើយសីតុណ្ហភាពនោះក៏ត្រជាក់ទៀត វាមានគ្រោះថ្នាក់ខ្លាំងណាស់។

« ខ្ញុំរស់ដើម្បីអីទៀតទៅ? គ្រួសារខ្ញុំបែកបាក់អស់ហើយ ប៉ានិងម៉ាក់របស់ខ្ញុំមើលមុខគ្នាលែងចំហើយ! លោកក៏ក្បត់ខ្ញុំ...ក្បត់ជាមួយមិត្តរបស់ខ្ញុំតែម្តង! បើជាលោក លោកទ្រាំទ្ររួចទេ? អត់ទេខ្ញុំទ្រាំមិនបានទេ អ្ហឹកៗ » ជីមីនបែរមករកគេ រួចក៏និយាយឡើងដោយដង្ហក់ដកដង្ហើមមិនដល់គ្នា ទឹកភ្នែកហូរស្រក់មកសឹងតែក្លាយជាឈាមទៅហើយ! គេរឹងមាំខ្លាំងពេក ពេលដែលទន់ជ្រាយវិញម្តងស្រោចស្រង់មិនរួចទេ។

« បងគ្មានចេតនាទេ! ជីមីន...

« គិតថាខ្ញុំភ្លើហេស? បើខ្ញុំមិនទៅទាន់ពេល លោកនឹងលាក់បាំងមិនអោយខ្ញុំដឹងត្រូវទេ? ខ្ញុំឈប់ជឿលោកហើយ! ខ្ញុំលែងទុកចិត្តលោកទៀតហើយ ចន ជុងហ្គុក! ពួកយើងបែកគ្នាត្រឹមនេះជាជម្រើសល្អបំផុតហើយណា! »

« អត់ទេ ជីមីន!!! » កាយតូចស្តើងធ្លាក់ពីលើស្ពានដោយជីមីនគេជាអ្នកទម្លាក់ខ្លួនគេផ្ទាល់... គេទម្លាក់ខ្លួនទៅទាំងបិទភ្នែក ហាក់ដូចជាហត់នឿយនឹងរឿងគ្រប់យ៉ាងពេកហើយ គេហត់ពិតមែន គេលែងមានអ្នកណានៅជាមួយគេទៀតហើយ អវត្តមានគេម្នាក់គ្រប់គ្នានឹងសប្បាយចិត្តត្រូវទេ?

« អត់ទេ!!! ហឹក ជីមីន!! » រាងក្រាស់ងើបរត់ទៅទាំងទឹកភ្នែកកូនប្រុសរបស់គេស្រក់ចុះមកដូចគ្នា... សួរថាគេរត់ទៅពេលនេះទាន់ទេ? ប្រាកដជាអត់ច្បាស់ណាស់!

ប្រូង

សម្លេងទឹកឮឡើងបញ្ជាក់ថារាងតូចនោះបានធ្លាក់ចូលទៅក្នុងទឹកបាត់ទៅហើយ...ជុងហ្គុកក៏មិនបាននៅស្ងៀមដោយគេរៀបនឹងលោតទៅតាមជីមីនដូចគ្នា តែរាងកាយទាំងមូលរបស់គេបែរជាត្រូវប៉ូលីសឃាត់ឃាំងជាប់វិញ។

« កុំអីលោក! កុំលោតអីគ្រោះថ្នាក់ណាស់! »

« អត់ទេ ខ្ញុំទៅតាមមីននីរបស់ខ្ញុំ! ហឹក ខ្ញុំស្រលាញ់គេណាស់ លែងខ្ញុំទៅ!! »

To be continued...

~Play Boys~ Where stories live. Discover now