ភាគ ១៨.

670 67 1
                                    

#Play_Boys
ជុងហ្គុក X ជីមីន
#ភាគ១៨.

///

« ងាប់ហើយ! មិត្តរបស់ខ្ញុំមិនរស់ទេ! » ប៉ុន្មានម៉ោងក្រោយរាងក្រាស់ក៏ត្រឡប់មកអូហ្វីសខាងលើវិញ ប៉ុន្តែគេមិនមែនមកតែឯងទេ ក្នុងដៃរបស់គេក៏មានរាងកាយតូចច្រលឹងដែលសន្លប់ស្តូកស្តឹងនោះផង ដល់ថ្នាក់អូឌីនដែលចាំនេះភ្ញាក់ព្រើតតែម្តង។

« បន្ទោសថ្នាំទើបត្រូវ! បើមិនត្រូវថ្នាំជីមីនមិនមែនសន្លប់បែបនេះទេ » ជុងហ្គុកសើចឡើងតិចៗសម្លឹងមុខតូចច្រមិចដែលនៅដក់ជាប់តំណក់ញើសនៅឡើយ , បើជុងហ្គុកមិនត្រូវថ្នាំសម្រើបនាយក៏មិនលេងខ្លាំងដល់ថ្នាក់ម៉ាហ្វៀតូចម្នាក់នេះសន្លប់បែបនេះដែរ។

« លោកថេយ៉ុង មេហ្គេនសុី បានទាក់ទងមកបំណងចង់សុំជំនួយពីអ្នកទាំងពីរ ក្នុងការសុើបរកមុខអ្នកលក់គ្រឿងញៀនចេញទៅក្រៅប្រទេសនៅសប្តាហ៍ក្រោយនេះ! បងនិងជីមីនអាចទៅបានទេ? » អូឌីននិយាយឡើងជាថ្មីដោយភ្នែកសម្លឹងទៅអាយផេត ដែលមានកាលវិភាគការងារច្រើននោះ។

« ក្រែងសប្តាហ៍ក្រោយយើងមានការប្រជុំធំជាមួយដៃគូជំនួញធំមិនអញ្ចឹង? ការប្រជុំមានរយៈពេលត្រឹមតែ 10 នាទីតែវាសំខាន់ណាស់! » ជុងហ្គុកនិយាយឡើងដោយភាពព្រួយបារម្ភ ត្បិតថារឿងទាំងពីរនេះសុទ្ធតែសំខាន់ដូចគ្នា ម្ខាងជាមិត្តម្ខាងជាប្រាក់ចំណូល គេមិនដឹងត្រូវធ្វើបែបណាទេ។

« បងនៅប្រជុំទៅអូនទៅជួយបងថេយ៍! » ទីបំផុតសម្លេងដែលស្ងាត់ជាយូរនោះក៏បន្លឺឡើងមក...ជីមីនបើកភ្នែកឡើងតិចៗដោយភាពហត់នឿយមិនទាន់បាត់ តែក៏ព្យាយាមនិយាយអោយដឹងសាច់ការ។

« អូនប្រាកដទេថាអាចទៅម្នាក់ឯង? » រាងក្រាស់ផ្ទួនសំណួរឡើងដោយអង្អែលសក់ទន់រលោងស្រាលៗដោយក្តីស្រលាញ់ពេញបេះដូងរបស់គេ។

« ការងារបងសំខាន់ជាងអូន! មិនអីទេ » ជីមីនបិទភ្នែកញញឹមស្រាលៗ , រាងក្រាស់ក៏បានត្រឹមដកដង្ហើមធំ យ៉ាងណាក៏មានតែជម្រើសមួយនេះឯង។
____________________________________

« សបា្តហ៍ក្រោយអាក្មេងឆ្កួតនោះមិននៅក្បែរជុងហ្គុកទេហេស? ល្អណាស់! ទោះជាយើងមិនបានជុងហ្គុកក៏យើងត្រូវតែធ្វើអោយជុងហ្គុកស្អប់វា...ធ្វើអោយវាឈឺចិត្តដល់ស្លាប់ដែរ! វាហ៊ានបាញ់យើង! ត្រឹមតែរឿងពិននេះហេតុអីយើងធ្វើមិនបានទៅ? » ស្នាមញញឹមចុងមាត់បូករួមនឹងពាក្យសម្តីប្រាកដប្រជា ក៏បង្ហាញថានាងនឹងធ្វើតាមសម្តីរបស់នាងពិតមែន! គ្មានពាក្យប្រឆាំងទេ!
...

-យន់

« ទៅដល់ជប៉ុនកុំភ្លេចនឹកបងផងឮទេ? សប្តាហ៍ក្រោយស្អី? បើនិយាយថាស្អែកគឺត្រូវជាង! ថ្ងៃនេះជាថ្ងៃអាទិត្យហើយ! គឺចេញទៅស្អែកនេះហើយ! » នឹកឃើញដល់រឿងនេះនាយក៏ស្រាប់តែទម្លាក់ទឹកមុខចុះបែបខឹង , ក្តាប់មាត់ដូចកូនក្មេងមិនខុស។

« ហាមចាប់អារម្មណ៍ប្រុសផ្សេងអោយសោះ! »

« នែ គិតតែខ្លួនឯងទៅ! រយៈពេល 3 ថ្ងៃដែលអូនទៅហ្នឹង បងធ្វើខ្លួនកុំតែអោយស្រីមកតាមទៅបានហើយ!  បណ្តោយខ្លួនអោយត្រូវថ្នាំដូចព្រឹកមិញទៀត បងក្តៅដល់ងាប់ទៅ! » ជីមីននិយាយឡើងដោយហើយសម្លឹងមុខរាងក្រាស់ខាងនោះ ពាក្យសម្តីកាចឆ្នាស់កែមិនឡើងមួយនេះជាចំណុចទាក់ទាញបំផុតហើយ។

« បាទព្រះអង្គម្ចាស់! » ជុងហ្គុកអោនថើបជញ្ជក់មាត់តូចច្រមិចបន្តិច មុននឹងផ្តេកខ្លួនគេងអោបជីមីនជាប់ ពួកគេត្រូវគេងព្រោះស្អែកជីមីនត្រូវងើបពីព្រលឹមហ្នឹងឯង។
___________________________________

-ប្រទេសជប៉ុន

« ស្វាគមន៍ការមកដល់ណា មេខ្លា! » ចុះពីលើយន្តហោះផ្ទាល់ខ្លួនភ្លាម រាងក្រាស់ខាងនោះក៏ឈរត្រដាងដៃចាំទទួលរាងតូចខាងនេះជាស្រេច , ថេយ៉ុងចូលខ្លួនមកអោបជីមីនដោយមានរាងតូចម្នាក់ទៀតនៅក្បែរដៃគេ ដែលនោះគ្មានអ្នកណាក្រៅពីហូស៊ុក ដៃគូម៉ាហ្វៀរបស់គេហ្នឹងឯង។

« ខ្លាមិនដល់ប្រពន្ធឯងទេ! » ជីមីនតបឡើងសម្លឹងទៅកាន់ហូស៊ុកខាងនោះបែបលេងសើចតាមទម្លាប់ជាមិត្តរបស់ពួកគេ។

« ប្រពន្ធទាល់តែសុីកំផ្លៀង! »

« ណ៎កកកក »

To be continued...

ណ៎ក😔😔😔

~Play Boys~ Where stories live. Discover now