ភាគ ១៥

673 78 0
                                    

#Play_Boys
ជុងហ្គុក X ជីមីន
#ភាគ១៥.

« ថ្ងៃនេះធ្វើការហត់ណាស់ត្រូវទេ? បងមិនអន់ចិត្តទេឬ ដែលធ្វើការហត់ហើយមកត្រូវអូនថាអោយទៀត! បើបងយកប្រពន្ធផ្សេង ពេលដែលចូលមកផ្ទះបងប្រាកដជាទទួលបានពាក្យផ្អែមល្ហែម យកចិត្តបង ផ្តល់កម្លាំងចិត្តអោយបាត់ហត់ហើយ មិនមែនចូលមកក៏ជេរប្រទិចបែបនេះទេ! » សុខៗជីមីនក៏ស្រាប់តែនិយាយឡើងបែបនេះ ធ្វើអោយអ្នកដែលរៀបនឹងគេងលក់នោះត្រូវបើកមុខឡើងសម្លឹងមកមុខតូចច្រមិចដែលគេងកើយលើទ្រូងគេនេះ។

« ហេតុអីអូននិយាយបែបនេះ? បងមិនដែលគិតទេ សូម្បីបន្តិចក៏មិនដែលផង! »

« អូយយ អាចោរ! ឈឺ » ថ្ពាល់ក្រហមព្រឿងៗរបស់ជីមីនត្រូវជុងហ្គុកចាប់ខាំក្រញិចដោយភាពគ្រឺតខ្នាញ់ មិនមែនខ្នាញ់ធម្មតាទេ គឺខ្នាញ់មួយទំហឹងតែម្តង។

« អូនញុាំច្រើនពេកមើលថ្ពាល់ឡើងហៀរហើយ! » ការខាំក្រញិចមុននេះរាងក្រាស់ក៏ប្តូរទៅជាការថើបខ្សឺតៗ ជាច្រើនដងវិញ។

« ចឹងឈប់ស្រលាញ់ទៅ! មុខប៉ោងៗលែងស្អាតហើយ » រាងតូចនិយាយឡើងជាថ្មីអមមួយជាមួយនឹងការពេបបបូរមាត់ទៅកាន់រាងក្រាស់ ដូចជាកម្សត់ខ្លាំងណាស់។

« ទាល់តែយូរហ៎! ស្រលាញ់ទាល់តែងាប់ » និយាយតែពិននេះ គេក៏កាន់តែអោបរឹតជីមីនជាងមុនទៅទៀត គេមិនដែលខ្វល់ពីអ្វីទេ គេខ្វល់តែម្យ៉ាងគត់គឺគេស្រលាញ់ក្មេងម្នាក់នេះខ្លាំង។

« ជុប » ការបណ្តាក់ទុនថើបមុនដោយរាងតូចផ្ទាល់ធ្វើអោយជុងហ្គុកត្រូវបើកភ្នែកធំៗឡើងហាក់ភ្ញាក់ផ្អើល មិននឹកស្មានថាជីមីននឹងថើបគេមុនទេ! នេះក៏ជាលើកទីមួយដែលជីមីនថើបគេមុនដូចគ្នា!

« អូនស្រលាញ់បង! » និយាយតែពិននេះរាងតូចក៏ឈ្មុសឈ្មុលចូលទៅក្នុងប្រអប់ទ្រូងរបស់រាងក្រាស់ភ្លាមៗតែម្តង ទោះគេមិននិយាយក៏ដឹងថាគេកំពុងអៀនទើបគេរហ័សគេចមុខពីជុងហ្គុកបែបនេះ។

« កុំធ្វើអោយបងខ្នាញ់ជាងនេះទៀតបានទេ? បាក់គ្រែអីឡូវហើយអូនសម្លាញ់! »
____________________________________

-ថ្ងៃថ្មី

« ឈប់ៗៗ មុននឹងទៅធ្វើការអូនចង់សួរខ្លះ! » រាងសង្ហារដែលរៀបនឹងដើរចេញទៅនោះក៏ត្រូវឈប់ទ្រឹងកាលបើគេទទួលបានប្រយោគបង្អាក់នេះពីរាងតូច។

« សួរមកបាទ ប្រពន្ធសម្លាញ់! »

« លេខាបងជាស្រីឬក៏ជាប្រុស? បើនាងជាស្រីតើនាងស្អាតដែរទេ? » សំណួរទាំងនេះធ្វើអោយជុងហ្គុកត្រូវសើចឡើងហួសចិត្តនឹងប្រពន្ធម្នាក់នេះណាស់! ប្រច័ណ្ឌហួងហែងជាទីបំផុតហើយ! ក្រៅពីស្រីមិនគិតថាគេអាចនឹងមានប្រុសតាមញ៉ែញ៉ង់ទេហេស?

« លេខាស្រីបងអត់មានទេ! តែបងមានលេខាប្រុស! គេក្មេងគួរសម! ហើយក៏សង្ហារ ស្អាតមិនខុសពីអូនទេ! មិនខ្លាចមានប្រុសមកចាប់បងទេ? អូនប្រតិកម្មតែជាមួយមនុស្សស្រីទេឬ? » បានឮរាងក្រាស់និយាយបែបនេះ ជីមីនក៏ស្រាប់តែជ្រឹមចិញ្ចើមឡើង លើកដៃក្របួចកអាវរបស់អ្នកជាស្វាមីនោះស្រាលៗ។

« គេទាក់បងមិនអីទេ តែបើបងព្រមជាមួយគេដែរ... បងស្លាប់! » ពាក្យសម្តីគួរអោយខ្លាចបូករួមនិងក្រសែភ្នែកកាចៗក៏ត្រូវធ្វើអោយជុងហ្គុកត្រូវលើកដៃសំពះគេតែម្តង! ក្មេងម្នាក់នេះគួរអោយខ្លាចណាស់លេងសើចមិនបានទេ។

To be continued...

~Play Boys~ Where stories live. Discover now