ភាគ ១១.

873 77 1
                                    

#Play_Boys
ជុងហ្គុក X ជីមីន
#ភាគ១១.

« ជីមីន! » រាងកាយហត់គឃូសដែលទម្រាំតែរត់មកតាមរាងស្តើងទាន់នេះ គេសឹងតែទន់ជង្គង់ដួល មិននឹកស្មានថាក្មេងម្នាក់នេះលឿនជាងការគិតរបស់គេទៀត។

« មីននី...

« បិទមាត់! » ជីមីនកេះកៃកាំភ្លើងរួចស្រេច តម្រង់វាមករកជុងហ្គុកជាហេតុធ្វើអោយរាងក្រាស់ខាងនេះត្រូវលើកដៃឡើង បន្ទប់ជង្គង់ទៅនឹងដី លត់ជង្គង់មុខរាងស្តើងតែម្តង។

« បងសុំទោសជីមីន! ដាក់កាំភ្លើងចុះហើយនិយាយគ្នាតាមសម្រួលបានទេ? បងអង្វរអូន! » ទោះជាគេមិនបានខុសក៏គេជ្រើសផ្លូវអង្វរកររាងស្តើងខាងនេះវិញ គេធ្វើគ្រប់យ៉ាងនេះគឺមកពីក្តីស្រលាញ់! បើមិនស្រលាញ់គេមិនបានមកអង្វរករខ្លាំងបែបនេះទេ។

« ស្ងប់អារម្មណ៍ណា មនុស្សល្អរបស់បង... » រាងក្រាស់ងើបខ្លួនដើរទៅរករាងតូចយឺតៗកាលបើឃើញថាគេចាប់ផ្តើមទម្លាក់កាំភ្លើងចុះហើយ , ពាក្យពេចន៍ដែលគេប្រើស្តាប់ទៅកក់ក្តៅណាស់! គេមិនស្តីបន្ទោសអោយជីមីនហើយគេបែរជាលើកសរសើរថែមទៅវិញ។

« បងសូមទោស! » រាងសង្ហារទាញកាយស្តើងមកអោបទាំងពោលពាក្យសុំទោសមិនឈប់ , ទោះគេមិនបានខុសក៏គេនៅតែពោលពាក្យសុំទោស ព្រោះគេដឹងថាជីមីនឆាប់ឆេវឆាវណាស់! នាយទ្រាំនឹងចរិតរឹងរូសនេះបានចាត់ទុកថាអស្ចារ្យពេកហើយ។

« ខ្ញុំមិនបន្ទោសលោកទេ! តែចាំណា លោកបានខ្លួនប្រាណខ្ញុំហើយ! ស្រីណាដែលប៉ះលោក នាងគ្មានជិវិតរស់ទៀតទេ! អ្វីដែលជាកម្មសិទ្ធរបស់ខ្ញុំ គឺជារបស់ខ្ញុំ! » ប្រយោគព្រឺព្រួចបូករួមនិងទឹកភ្នែកមួយតំណក់ស្រក់ចុះមក ធ្វើអោយជុងហ្គុកត្រូវទាញគេមកអោបយ៉ាងណែន... បើមិនធ្វើបែបនេះទេ ទឹកភ្នែកមួយតំណក់អាចប្រែក្លាយជាមួយលានតំណក់ក៏ថាបាន។

« យប់ហើយ! ទៅគេងបានហើយណា » ដៃក្រាស់លូកទៅស្រាក់ដៃរបស់ជីមីនស្រាលៗ មុននឹងអូសបណ្តើរគេទៅខាងក្រោមវិញ »
______________________________________

-តូក្យូ ប្រទេសជប៉ុន

« ម៉ាហ្វៀ Couple មួយគូទៀតហើយមែនទេ? »

« មិត្តភក្តិ!!! » ពាក្យសម្តីកាចៗស្រដីឡើងស្របជាមួយនឹងក្រសែភ្នែកកាចដូចខ្លាមិនខុសនេះ ដល់ថ្នាក់អ្នកដែលឈរក្បែរគេ ត្រូវថយខ្លួនមួយជំហានមិនហ៊ាននៅជិត។

« Friendzone ច្រើនជាង! » ថេយ៉ុងឆ្លើយតបទៅកាន់អ្នកដែលសួរមកពួកគេមុននេះ , កាយដែលឃ្លាតមុននេះក៏ស្រាប់តែឈានជើងមកមុខវិញ ថែមទាំងលើកដៃស្រាក់ករាងតូចដែលនៅក្បែរគេទៀតផង។

« ស៊ូៗណា សង្ឃឹមថាអាចឆ្លងកាត់ព្រំដែន Friendzone ចុះ! លោក ថេយ៉ុង មេហ្គេនសុី » និយាយតែពិននេះ លោកមន្ត្រីមុននេះក៏ចេញទៅបាត់ទុកអោយកំលោះពីរនាក់នេះនៅឈរសម្លក់គ្នាតាមទម្លាប់ជាមិត្តភក្តិរបស់ពួកគេ។

« អូយយ ហូស៊ុកគី ហូប៊ី... នែៗ យើងសុំទោសបេប៊ី » ដៃទាំងគូរបស់ថេយ៉ុងត្រូវរាងស្តើងខាងនេះចាប់ក្រពាត់ទៅក្រោយ មុននឹងលើកខ្នោះមកដាក់ដៃគេជាប់ មើលទៅក្មេងម្នាក់នេះក៏កាចឆ្នាស់មិនធម្មតាដែរ!

« ហូស៊ុក ជុងវីនៀ!!! លែងយើង! »

« អត់! »

[ តួ Play boys Season 2 ហាយាយ ឈ្លោះគ្នាញាក់ហ្មង😭 ]
______________________________________

« អូននៅខឹងបងរឿងអីទៀត? មិនព្រមនិយាយជាមួយបងពិតមែន? »

« និយាយល្បល់កាច់ស្អីបើហែងរំលោភអញមួយថ្ងៃហើយហ្នឹង! »

To be continued...

ម៉េចចឹងស'ហ្គុក😭😭

~Play Boys~ Where stories live. Discover now