ភាគ ៦.

923 87 1
                                    

#Play_Boys
ជុងហ្គុក X ជីមីន
#ភាគ ៦.

-ថ្ងៃថ្មី

(គេនៅផ្ទះលំហែហេស? ល្អណាស់! ប្រយុទ្ធនៅក្នុងព្រៃតែម្តងទៅមិនរំខានដល់អ្នកផ្សេង! ធ្វើតាមផែនការដែលយើងបានព្រាងទុកចុះ!)

~~~

« មីននី! » កាយសង្ហាររត់ចុះពីលើបន្ទប់ ដើរសម្តៅមករករាងតូចដែលឈរនៅផ្ទះបាយខាងនេះ , ជីមីនឈរសម្លឹងទៅខាងក្រៅហាក់កំពុងត្រួតពិនិត្យអ្វីមួយ។

« មានកាំភ្លើងប៉ុន្មានដើមនៅទីនេះ? ហើយមានអាវុធការពារផ្សេងទេ? ពួកវាមកទៀតហើយ! » មាត់តូចច្រមិចហើបនិយាយឡើង ស្របពេលដែលរាងក្រាស់ដើរមកក្បែរគេ , ជុងហ្គុកជ្រឹមចិញ្ចើមទាញរាងតូចមកអោបជាប់ទ្រូង ភ្នែកមូលក្រឡង់ក៏ងាកទៅកន្លែងដែលជីមីនសម្លឹងមើលមុននេះ ដោយខួរក្បាលក៏កំពុងតែគិតពីអ្វីមួយដូចគ្នា។
...
-បន្ទប់សម្ងាត់

« ពួកវាមានគ្នាច្រើនគួរសម! វាកំពុងតែត្រួតពិនិត្យយាមកាមពួកយើង! » រាងក្រាស់ស្រដីឡើងស្របពេលដៃកំពុងចុចក្រវាសលើថេបលេត មើលទៅបរិវេណខាងក្រៅដែលមានមនុស្សកំពុងឈរយាមមិនចេះតិច! កាម៉េរ៉ានៅក្រៅផ្ទះនោះគឺថាថតជាប់ទាំងអស់តែម្តង។

« នេស អូនពាក់ទៅ! » ជុងហ្គុកទុកថេបលេតនៅលើតុ មុននឹងនាំខ្លួនដើរទៅយកអាវក្រោះមួយមកអោយជីមីន។

« ចុះលោក? »

« អូនពាក់ទៅ! អូនមាឌតូច ពាក់ទៅវាមើលមិនដឹងទេ! ពាក់ហើយធ្វើតាមផែនការរបស់យើងណា! ហើយកុំធ្វើអោយ GPS នេះជ្រុះអោយសោះ! ទៅៗ បងមិនអីទេ » ជុងហ្គុកបំពាក់អាវក្រោះអោយជីមីនហើយគេក៏បំពាក់ GPS តូចមួយជាប់ខ្លួនរបស់ជីមីន មុននឹងអោយជីមីនចេញទៅ! ព្រោះគេដឹងពីផែនការពួកសត្រូវច្បាស់! គេមិនអោយជីមីនមកមានគ្រោះថ្នាក់ជាមួយគេទេ។

« ច្បាស់ទេថាមិនអី? » បានឮរាងស្តើងសួរបែបនេះ ជុងហ្គុកក៏មិនឆ្លើយតប តែជំនួសដោយការញញឹមស្រាលៗ អោនថើបមាត់តូចៗនោះបន្តិច មុននឹងបើកទ្វាររុញជីមីនចេញទៅ។

ប្រាវៗ

សម្លេងគ្រាប់បែកផ្ទុះឡើងជាច្រើនតង់ ធ្វើអោយផ្ទះទាំងមូលមានសភាពខ្ទិចខ្ទី , កាយស្តើងដែលដួលលើដីខាងនេះក៏ត្រូវបើកភ្នែកធំៗចំហរមាត់ ភ្ញាក់ផ្អើលនឹងហេតុការណ៍នេះពេញទំហឹងហើយ គេមិនបានព្រួយបារម្ភរឿងផ្ទះមួយនេះទេ អ្វីដែលធ្វើអោយគេមិនអាចទទួលយកបានគឺវត្តមានរបស់ជុងហ្គុក!!!

« ចន ជុងហ្គុក!!! អ្ហឹក អត់ទេ » ជីមីនងើបខ្លួនឡើងបម្រុងនឹងរត់ចូលទៅក្នុងស្ថានភាពនោះហើយ តែក៏ត្រូវទៅលែងរួចកាលបើមានមនុស្សមាឌធំៗពីរបីនាក់មកចាប់គេជាប់។

« លែងខ្ញុំ! ខ្ញុំទៅរកជុងហ្គុក! ហឹក » ភាពរឹងមាំទាំងអំបាលម៉ានក៏ត្រូវថយចុះអស់ រាងកាយតូចច្រលឹងពេលនេះគឺគ្របដណ្តប់ទៅដោយភាពទន់ជ្រាយ ទឹកភ្នែកហូរមកមិនចេះស្រាកស្រាន្ត...

« Mafia Couple ហេស? ហេតុអីមិនខ្លាំងដូចឈ្មោះសោះអញ្ចឹង? » បេលហ្សីកចេញមកឈរចំពោះមុខជីមីន , ប្រើដៃរបស់គេចាប់ងើយមុខតូចច្រមិចឡើង... គេម្នាក់នេះហើយដែលចង់កំចាត់ជីមីននិងជុងហ្គុក! គេគ្រាន់តែចង់ដណ្តើមអំណាចនិងភាពល្បីល្បាញអោយលើសពីជុងហ្គុក&ជីមីន ហ្នឹងឯង។

« អាចង្រៃ! អឹស » ជីមីនងើបមុខឡើង លើកជើងដែលគ្មានចំណងរបស់គេ ធាក់ចំកណ្តាលមុខរបស់បេលហ្សីកដល់ថ្នាក់លេចស្នាមជាំឈាមនៅគែមមាត់របស់នាយតែម្តង!

« យ៉ាងម៉េច? ខ្លាំងឬនៅ? បើជុងហ្គុកមានរឿងអី យើងជាអ្នកសម្លាប់ឯងមុនគេ! »

« អូនធ្វើអីបងបាន? រាងកាយតូចដូចស្រីបែបនេះបើមកថ្ងូរក្រោមទ្រូងបងអាចបានផលជាង! »

« ក៏បាន! អីឡូវដោះលែងយើងទៅ! យប់នេះយើងដេកកំដរឯង! »

To be continued....

ញាក់ហាកូន🙇🏻‍♀️🙇🏻‍♀️

~Play Boys~ Where stories live. Discover now