ភាគ ២.

1.2K 105 1
                                    

#Play_Boys
ជុងហ្គុក X ជីមីន
#ភាគ ២.

ផាំងៗៗ

កំពុងតែឌឺដងគ្នាមិនទាន់បានប៉ុន្មានផង សម្លេងកាំភ្លើងក៏ឮឡើងនៅក្បែរបន្ទប់ ហាក់ដូចជាមានវត្តមាននរណាម្នាក់សម្រុកចូលមកវាយប្រហារក្នុងផ្ទះអញ្ចឹង។

« អាចង្រៃណាហ្នឹង មកមិនប្រាប់មុនសោះកូនមីចោរអស់នេះ » ជីមីនអង្គុយលើគ្រែលួចជេរប្រទិចទៅពួកអស់នោះ ខុសពីជុងហ្គុកដែលលូនចូលក្រោមគ្រែបាត់។

អាយយ

សម្រែករាងស្តើងលាន់ឡើងដោយសារតែកាយទាំងមូលនោះត្រូវរាងក្រាស់អូសទាញចូលមកក្រោមគ្រែជាមួយនិងគេដែរ , ជុងហ្គុកប្រើដៃរបស់គេបិទមាត់រាងតូចបំណងមិនចង់អោយជីមីនស្រែកទេព្រោះថាពួកគេទាំងពីរគ្មានអាវុធក្នុងដៃដែលអាចតតាំងបានឡើយ។

« ដកដៃចេញពីមាត់ខ្ញុំ » ជីមីនស្រដីឡើងតិចៗខាំដៃរបស់រាងក្រាស់ខាងនោះដែលខ្ទប់មុខគេមួយទំហឹងសឹងតែដកដង្ហើមមិនរួច។

« កុំស្រែកឮពេក! ចង់អោយពួកវាឮ ហើយចូលមកបាញ់ស្លាប់ទាំងពីរមែនទេ? » រាងក្រាស់សង្រ្គឺតធ្មេញសម្លឹងមុខតូចច្រមិចដែលសម្លក់គេមិនឈប់នេះ! ក្មេងម្នាក់នេះពិបាកនិយាយជាមួយណាស់! រឹងក្បាលហើយក៏ញេញមិនតិចដែរ។

« ប្រុងមកពួនដល់ណាទៀត? អាចង្រៃអើយយ » រាងស្តើងទាញកាំភ្លើងខ្លីមួយដែលកប់ជាប់នៅក្រោមគ្រែនោះ មុននឹងរត់ចេញទៅចោលជុងហ្គុកបាត់ , គេមិនបានគិតឡើយថាអាចនឹងមានរឿងអ្វីខ្លះ ពួកសត្រូវនៅខាងក្រៅនោះក៏មិនតិចដែរ។

« ចាំមើលចប់ការងារពេលណា អញរំលោភអោយសន្លប់ 3 ជាតិតែម្តង! និយាយមិនដែលចេះស្តាប់ទេ » ជុងហ្គុកគិតក្នុងចិត្តដោយខឹងនឹងជីមីនពេញទំហឹងហើយ! គេខឹងដោយសារតែជីមីនក្លាហានពេក មិនខ្លាចស្លាប់ទេឬ? មិនយល់ចិត្តអ្នកដែលបារម្ភសោះ!

ផាំងៗៗ

ស្នូរកាំភ្លើងនៅជាន់ក្រោមនោះ ធ្វើអោយរាងក្រាស់ប្រញាប់ស្រុះស្រូតរត់ចុះទៅ ព្រោះគេមិនទាន់ជឿជាក់ច្បាស់ទេ ថាសម្លេងកាំភ្លើងនោះវាចេញពីជីមីន ឬក៏វាចេញពីពួកសត្រូវ!

« អ្ហាយយ ច្រើនម្ល៉េះ? មិនស្មើភាពគ្នាសោះពួកអាចង្រៃ! » សម្លេងស្រែកចាចដូចមនុស្សស្រីនោះក៏ត្រូវធ្វើអោយរាងក្រាស់ ញាប់ដៃញាប់ជើងរត់មករកគេទៀតហើយ! ក្មេងម្នាក់នេះមិនបានអីក៏បានស្រែកដែរ។

« ជុង... » ជីមីនលើកកាំភ្លើងបាញ់តបតទៅកាន់ក្រុមសត្រូវទាំងនោះមិនទាន់បានប៉ុន្មានផង ដៃតូចស្រឡូនក៏ត្រូវរាងក្រាស់ចាប់អូសរត់ចេញទៅតែម្តង គ្នាគេច្រើនណាស់ តបទល់មិនឈ្នះទេ!

...

« ពួកយើងរត់មកដល់ណាហើយហ្នឹង? » កាលបើឃើញថាជុំវិញខ្លួនរុំព័ទ្ធទៅដោយព្រៃឈើ ទេសភាពងងឹតស្លុប មានត្រឹមព្រះចន្ទរះបំភ្លឺពួកគេ...

« បងមានផ្ទះលំហែសម្ងាត់នៅប្រហែលជា 2 គីឡូម៉ែត្រខាងមុខនេះ! ហើយភូមិគ្រឹះរបស់ពួកយើង ត្រូវបានកម្ចាត់រួចរាល់អស់ពីក្រុមជំនួយហើយ! អូនមិនបាច់បារម្ភទៀតទេ » ជុងហ្គុកដាក់ខ្លួនអង្គុយចុះដោយភាពហត់នឿយ , ស្រដីទៅរាងតូចដែលឈរច្រត់ចង្កេះខាងនោះ...

« 2 គីឡូម៉ែត្រហេស? ឆ្ងាយណាស់! »

« ហ្នឹងបានថា! សម្រាកសិនទៅចាំបន្តិចទៀតចាំបន្តដំណើរ » និយាយតែពិននេះរាងក្រាស់ក៏ទាញកន្រ្តាក់ដៃជីមីនមួយទំហឹងដល់ថ្នាក់រាងតូចខាងនោះដួលមកលើភ្លៅគេតែម្តង។

« ខ្ញុំអង្គុយលើដីក៏បានដែរ! »

« អត់ទេអង្គុយបែបនេះហើយ ក្រែងលោប៉ះអាក្រោមនោះ មានអារម្មណ៍ , បានផ្សំដំណេកកណ្តាលព្រៃតែម្តង! »

« អាចោរចង្រ...

To be continued...

ជេរទៅកូនកុំខ្វល់😭

~Play Boys~ Where stories live. Discover now