ភាគ ៣.

1K 93 0
                                    

#Play_Boys
ជុងហ្គុក X ជីមីន
#ភាគ ៣.

« ជេរប្តីផងឬ? »

« ជេរហ្នឹងហើយ! ស្តាប់ឮហើយនៅមកសួរតាប៉ែទៀត! ដាក់ខ្ញុំចុះ! » សម្រែកស្រែកកាចៗបន្លឺលាន់ពេញព្រៃ ជាពិសេសគឺអ្នកដែលអង្គុយពីមុខគេនេះសឹងតែបែកក្រដាសត្រចៀកទៅហើយ។

« ស្រលាញ់បងឬអត់? » ជុងហ្គុកទាញផ្អឹបចង្កេះរាងស្តើងអោយខិតមកកាន់តែជិតគេមុននឹងសួរទៅកាន់អ្នកខាងនោះតិចៗដោយស្នាមញញឹមជាប់មាត់។

« អត់! » ចម្លើយដូចការគិតមិនខុសមែន! គេដឹងច្បាស់ណាស់ថាជីមីននឹងឆ្លើយបែបនេះ! គេដឹងថាជីមីនក៏មានកូនចិត្តស្រលាញ់គេតិចតួចដែរ! ហើយក៏ទទួលស្គាល់ថាក្មេងម្នាក់នេះមាត់រឹង! តែចាំមើលណាគេនឹងធ្វើអោយក្មេងមាត់់រឹង កាចឆ្នាស់ឆ្នើមម្នាក់នេះលង់ស្រលាញ់គេអោយបាន! ចាំមើលគេបានឮពាក្យស្រលាញ់ចេញពីមាត់របស់ជីមីនឬអត់?

« ស្រលាញ់បន្តិចទៅណ៎! ម៉េចអោយបងស្រលាញ់តែម្ខាងអញ្ចឹង? អត់អាណិតបងទេអី? »

« អត់សោះ! អឹមម » គេខ្នាញ់ណាស់មាត់ដែលពូកែឌឺ រឹងចចេស និយាយមួយម៉ាត់តមួយលានប៉ែតសិបម៉ាត់! ជេរក៏ពូកែ ញេញហើយក៏ឆ្នាស់សឹងតែជាងមនុស្សស្រីទៅទៀត! រូបរាងមុខមាត់សម្លេងដូចស្រីក៏ត្រូវពេកហើយ!

« អាយយ ម៉េចមកថើបខ្ញុំ? »

ឌឹបៗ

ទ្រូងរបស់រាងក្រាស់ត្រូវអ្នកដែលអង្គុយពីលើភ្លៅគេនេះទះតប់តាមកំហឹងពុះក្នុងចិត្ត , ជីមីនក្តាប់មាត់វាយទ្រូងជុងហ្គុកខ្លាំងៗមិនបានថ្នមដៃខ្លាចគេឈឺអីទេ។

« អឹមម » មាត់តូចច្រមិចត្រូវសង្កត់លើមាត់របស់រាងក្រាស់ជាលើកទីពីរ ដោយជុងហ្គុកក៏កញ្ឆក់ទាញកាយស្តើងមកពិតលើទ្រូងរបស់គេ , អោបចង្កេះតូចមួយក្តាប់នោះជាប់មិនអោយអ្នកខាងនោះបានរើរួចទេ។

« បើអូនមិនឈប់វាយទេ បងនឹងរំលោភអូននៅកណ្តាលព្រៃនេះ អោយលោកតាអារក្សព្រៃកាច់កតែម្តង! » ប្រយោគមួយនេះហាក់ដូចជាសន្តំចិត្តជីមីន អោយបិទមាត់ជិត នៅស្ងៀមឈឹងតែម្តង , ភ្នែកមូលក្រឡង់ដូចកូនឆ្មានោះក៏ងាកសម្លឹងទៅជុំវិញខ្លួនគេ ទើបគេចាប់អារម្មណ៍ថាជុំវិញខ្លួនគេគឺងងឹតឈឹងតែម្តង មានតែពន្លឺព្រះចន្ទចាំងមកប៉ះគេនិងជុងហ្គុកតែប៉ុណ្ណោះ។

« ធ្វើជាម៉ាហ្វៀតែខ្លាចងងឹត? ចប់ហើយប្រពន្ធខ្ញុំ! » ឃើញសភាពញ័រទទ្រើករបស់រាងស្តើងខាងនោះទើបគេឆ្លៀតនិយាយញ៉ោះឡើង , គេលេងសើចក៏មិនប្រាកដថាគេមិនបារម្ភដែរ គ្រាន់តែចង់លេងសើចបន្លប់ភាពភ័យខ្លាចរបស់អ្នកខាងនោះតែពិនហ្នឹងឯង។

« ពួកយើងទៅៗ! » ជីមីនស្រដីទៅកាន់រាងក្រាស់ ដោយខ្ញាំអាវរបស់នាយខាងនោះជាប់ , គេមានជម្ងឺខ្លាចភាពងងឹតនេះតាំងពីតូច! លេងជាមួយគ្នាមួយថ្ងៃហើយទើបគេចាប់អារម្មណ៍ថាគ្រប់យ៉ាងគឺងងឹត! ព្រះអ្ហើយ។

« បើខ្លាចមិនបាច់បើកភ្នែកមើលទេ! » ជុងហ្គុកលើកអៀវជីមីនជាប់នឹងខ្នងរបស់គេ , ទាញក្បាលរបស់ជីមីនជ្រប់ជាប់នឹងស្មារបស់គេ បំណងអោយជីមីនបិទភ្នែក នេះគេសុខចិត្តបីកាយតូចម្នាក់នេះដើរចម្ងាយ 2 គីឡូម៉ែត្រ ដោយមិនអោយអ្នកខាងនោះហត់ទេ។

« ទៅដល់ផ្ទះរបស់លោកហើយ ពួកយើងមានរឿងត្រូវនិយាយជាមួយគ្នា! ដើរលឿនៗទៅ » រាងស្តើងនិយាយឡើង ទាំងមុខរបស់គេនៅជ្រប់នឹងស្មារបស់ជុងហ្គុកនៅឡើយ! តែថាគេចង់និយាយអ្វីជាមួយជុងហ្គុក???

To be continued...

សារភាពស្នេហ៍អីញុមទៅបួសមុនគេ🤣

~Play Boys~ Where stories live. Discover now