ភាគ ១២.

798 76 1
                                    

#Play_Boys
ជុងហ្គុក X ជីមីន
#ភាគ១២.

-ថ្ងៃថ្មី

សភាពព្រឹកថ្ងៃថ្មីនៅទីក្រុងប៉ារីសលើកនេះពិសេសជាងព្រឹករាល់ដង ដោយថ្ងៃនេះរាងក្រាស់គេបានអោបក្មេងម្នាក់នេះពេញដៃ មិនចាំបាច់ទាល់តែប្រើកម្លាំងទើបអោបបានដូចរាល់ដងទេ...

« ជុប » ជុងហ្គុកទម្លាក់បបូរមាត់ថើបថ្ពាល់ទន់រលោងរបស់ជីមីនចាត់ទុកជាស្នាមថើបនាពេលព្រឹកព្រលឹមដ៏ស្រស់បំព្រងនេះ។

« អ្ហឹមមម » ដោយការរំខានមុននេះ រាងតូចក៏ដឹងខ្លួនឡើង តែគេមិនបានបើកភ្នែកមកទទួលយកការរំខាននោះទេ តែក៏ជំនួសដោយការលូនសសុលចូលក្នុងរង្វង់ដៃរបស់រាងក្រាស់កាន់តែណែនជាងមុនទៀត។

« ល្មមងើបឬនៅអូនសម្លាញ់? » ជុងហ្គុកដាស់រាងតូចជាថ្មីដោយការខាំស្លឹកត្រចៀករបស់ជីមីនតិចៗ នាំអោយអ្នកខាងនោះត្រូវបើកភ្នែកឡើងមកសម្លក់គេតែម្តង។

« ជូនខ្ញុំទៅផ្សារទំនើប! » និយាយតែពិននេះ ជីមីនក៏ទាញភួយទាំងមូលយកមកគ្របរាងកាយអាក្រាតរបស់គេមុននឹងទម្លាក់ជើងចុះពីលើគ្រែបម្រុងដើរទៅបន្ទប់ទឹកហ្នឹងឯង។

ព្រូស

ខ្លួនតូចច្រមិចត្រូវដួលទៅលើដីដោយសារតែភាពឈឺចាប់ត្រង់ប្រលោះភ្លៅរបស់គេ ហើយនិងភាពស្ពឹកស្រពន់ដោយសារតែលំហាត់ប្រាណកណ្តាលអាធ្រាតយប់មិញនេះ។

« អត់ជួយហើយនៅឈរសើចទៀត? អាចង្រៃ!!! » ងាកភ្នែកទៅខាងនោះក៏ឃើញថារាងក្រាស់កំពុងឈរសើចកក្អឹកហាក់ដូចជាការដួលរបស់ជីមីននេះ កំប្លែងសម្រាប់គេណាស់អញ្ចឹង។

« សូមទោសព្រះនាងម្ចាស់! » រាងក្រាស់ដើរមកលើកបីកាយតូចសម្តៅទៅរកបន្ទប់ទឹកតាមបំណងរបស់ជីមីន , គេដាក់រាងតូចចូលអាងទឹកហើយគេក៏សម្រេចដើរចេញមកវិញ ទោះជាចិត្តចង់ឈរមើលក៏ត្រូវតែចេញមកវិញ បើមិនអញ្ចឹងទេ ច្បាស់ជាបែកបន្ទប់មិនខាន។

Skip.

-ផ្សារទំនើប

« ចាំបាច់យកកាំភ្លើងមកតាមខ្លួនដែរ? បងការពារអូនបានហើយ មិនបាច់យកកាំភ្លើងមកទេ! » ឃើញថារាងស្តើងសៀតកាំភ្លើងជាប់នឹងចង្កេះភ្លាម ជុងហ្គុកក៏សួរឡើងដោយចិត្តកើតក្តីព្រួយទៀតហើយ! ព្រោះថាក្មេងម្នាក់នេះចិត្តឆៅណាស់ ត្រូវបាញ់គឺបាញ់ហើយ គ្មានគិតច្រើនវែងឆ្ងាយទេ។

« បងការពារអូនពីសត្រូវមែនទេ? អូនការពារបងពីពួកនាងឆ្កួតនោះដូចគ្នា! » និយាយតែពិននេះ ជីមីនក៏ឈានជើងដើរទៅមុនបាត់ ទុកអោយរាងក្រាស់នៅឈរហួសចិត្តតែឯងហ្នឹងទៅ។

« អូយយ » ដើរមិនទាន់ទាំងចូលដល់ក្នុងផ្សារទំនើបផង កាយតូចរបស់ជីមីនក៏ត្រូវដួលលើដីដោយសារតែបុកនឹងនរណាម្នាក់ក៏មិនដឹង។

« អូ ជុងហ្គុក! » ស្រីម្នាក់នោះមិនបានសុំទោសជីមីនតែបែរជាដើរបង្ហួសទៅរករាងក្រាស់ដែលនៅក្រោយនោះ មើលទៅនាងដូចជាស្គាល់ជុងហ្គុកទៀតផង។

« នែ! នាងមានដឹងថានាងបុកខ្ញុំដល់ថ្នាក់ខ្ញុំដួលទៅលើដីទេ? » ជីមីនចាប់ទាញស្រីម្នាក់នោះមកប្រឈមនឹងមុខរបស់គេដោយទឹកមុខខឹងសឹងតែច្របាច់កនាងអោយស្លាប់ទៅហើយ! ដើរបុកគេមិនសុំទោសហើយនៅទៅនិយាយញ៉ែញ៉ង់មនុស្សរបស់គេទៀត។

« មាឌឯងតូច ស្រាលបុកតែបន្តិចក៏ដួលខ្លួនឯងសោះ! បន្ទោសយើងមិនបានទេ! » នាងញញឹមឌឺដងមកកាន់ជីមីនមុននឹងនាំខ្លួនទៅពីក្រោយខ្នងរបស់ជុងហ្គុក មិនបានខ្វល់ពីវត្តមានរបស់ជីមីនតទៀតទេ។

« ជីមីនៗៗ ស្ងប់អារម្មណ៍! » ជុងហ្គុករហ័សស្រែកឡើងឃាត់សកម្មភាពរបស់រាងតូចខាងនេះ ដែលយកកាំភ្លើងចេញមកលេងទៀតហើយ...

« កាំភ្លើងជ័រហ្នឹងគិតថាយើងខ្លាច? »

ផាំង

បានឮពាក្យកាំភ្លើងជ័រចេញពីមាត់របស់ស្រីម្នាក់នោះហើយ ជីមីនស្រាប់តែសើចឡើង ទាញកាំភ្លើងបាញ់ទៅលើមេឃ លាន់រំពងពេញចំណតឡាននេះតែម្តង!

« កាំភ្លើងជ័រមែនហ្នឹង! ហិហិ »

To be continued...

សំណាងហើយអូនមីនបាញ់ចាប អត់បាញ់ចែឯង🤣

~Play Boys~ Where stories live. Discover now