ភាគ ៥.

1K 94 0
                                    

#Play_Boys
ជុងហ្គុក X ជីមីន
#ភាគ ៥.

« គ្រាន់តែនិយាយពិនហ្នឹងសោះមុខក្រហមហើយ? ឆាប់អៀនម្ល៉េះប្រុសម៉ាហ្វៀណាអៀនបែបនេះ? » រាងក្រាស់ស្រដីឡើង អមជាមួយនឹងការលើកបីរាងស្តើងឡើងពីលើសាឡុងមក។

« យកខ្ញុំទៅណា? » មាត់តូចច្រមិចហើបសួរឡើងកាលបើដឹងថាខ្លួនរបស់គេ ត្រូវមកនៅលើដៃរាងក្រាស់ ជើងប៉ះដីមិនដល់បែបនេះ ចិត្តក៏ចាប់ភ័យឡើងមួយរំពេចតែម្តង។

« យកអូនទៅផ្សំដំណេកទេដឹង? ហឹម? ជុប » មិនត្រឹមតែមកញោះរាងស្តើងប៉ុណ្ណោះទេ , រាងក្រាស់ថែមទាំងបន្លំអឹបបបូរមាត់ប៉ះនឹងថ្ពាល់សស្គុសនោះទៀតផង។

« អាចង្រៃ! ថើបអញទៀតហើយ! ចាំមើលស្អែកគិតលុយ! មួយខ្សឺត 1$ » បានឮសំណើរមួយនេះជុងហ្គុកក៏សើចឡើងតែម្តង , គិតថាគេខ្វះលុយអោយឬ? ណ្ហើយចុះ អោយតែបានថើបក្មេងម្នាក់នេះ ចំណាយកម្ទេចលុយសោះហេតុអីមិនហ៊ាន?

« អូខេ! ហើយរំលោភមួយតឹក 100$! ធ្វើ Business , ជំនួញជាមួយប្រពន្ធតែម្តងទៅ! » និយាយតែពិននេះ ជុងហ្គុកក៏ទម្លាក់ជីមីនលើគ្រែថ្នមៗ គេមិនមែនចង់មកផ្សំដំណេកពេលនេះទេដឹង? គ្រប់យ៉ាងនៅស្រពិចស្រពិលនៅឡើយរវាងពួកគេ  ពួកគេមិនទាន់ស្រលាញ់គ្នាសុីជម្រៅផង , ផ្សំដំណេករួចដែរ?

« អូយយយ មួយតឹក 100$ អូខេក៏បាន តែមិនមែនពេលនេះទេ! ខ្ញុំខ្លាច ខ្ញុំមិនទាន់ត្រៀមខ្លួនទេ »

« ខ្លាច? មិនខ្លាចគ្រាប់កាំភ្លើងបែរជាមកខ្លាចបងរំលោភវិញ? មិនដឹងៗ មិនខ្វល់ទេ រំលោភអូនយប់នេះមិនបាន បងមិនមែនជា ចន ជុងហ្គុកទេ! »

« ហួយ អូនអង្វរ! » បានឮពាក្យមួយឃ្លានេះហើយ រាងក្រាស់ក៏បញ្ឈប់សកម្មភាពថើបខាំក្រញិចរាងស្តើងមុននេះ ជំនួសដោយការជ្រឹមចិញ្ចើមសម្លឹងមុខតូចច្រមិចវិញម្តង។

« ចេញប្រើសព្វនាម " អូន " ដែរ? មើលមីននី! និយាយម្តងទៀតមើល »

« អត់ » បានឮពាក្យអត់មួយម៉ាត់នេះ វាលែងជាការភ្ញាក់ផ្អើលដល់រាងក្រាស់ទៀតហើយ , មានពេលណាដែលជីមីនព្រមតាមគេម្តងទេ? ចម្លើយគឺអត់ច្បាស់ណាស់។

« អត់ៗទៅ! គេងក៏បាន » ជុងហ្គុកតបតទៅកាន់រាងតូចតែពិននេះ គេក៏ដាក់ខ្លួនគេង បែរខ្នងដាក់អ្នកខាងនោះ ទោះគេមិនប្រាប់ក៏ដឹងថាគេម្នាក់នេះខឹងច្បាស់ណាស់។

« ខឹងៗទៅ អាមួយនេះមិនបានលួងទេ! យប់ហ្នឹងកុំដេកអោបអញអោយសោះ! » អ្នកខាងនេះក៏ចិត្តខ្លាំងមិនចាញ់អ្នកខាងនោះប៉ុន្មានដែរ , ជីមីនក៏គេងបែរខ្នងដាក់រាងក្រាស់មិនអោយចាញ់ដៃគ្នាទេ។

« ចាញ់ម្តងទៀតចុះ! ហឹស គ្រាន់តែលួងប្តីបន្តិចសោះក៏មិនបានដែរ! ខឹងៗៗ » ជុងហ្គុកគិតក្នុងចិត្តដោយពេបមាត់មិនសុខចិត្តដែលមកត្រូវចាញ់ក្មេងម្នាក់នេះម្តងទៀត។

« ឈប់ខឹងក៏បានដែរ! » រាងក្រាស់រាដៃទាញរាងស្តើងមកកើយលើដើមទ្រូងរបស់គេ បើគេមិនចាញ់ទេ យប់នេះប្រាកដជាមិនបានដេកអោបជីមីនតែម្តង! ដេកមិនអោបក្មេងក្បាលរឹងម្នាក់ហ្នឹងគេដេកមិនលក់ទេ។

« ឆ្លាតដូចកូនឆ្កែអញ្ចឹងប្តីអូន » ជីមីនសើចខខឹក លូនចូលទៅអោបរាងក្រាស់កាន់តែណែន , គេបានឈ្នះជុងហ្គុកម្តងៗគេសប្បាយចិត្តជាងសម្លាប់មនុស្សទៅទៀត។

" ទ្រាំទៅអាហ្គុក! ប្រពន្ធយើង យើងជាអ្នករើស! ទោះជាទ្រាំមិនបានយ៉ាងណាក៏ត្រូវតែទ្រាំ ព្រោះជាប្រពន្ធយើង! "

To be continued...

ទ្រឹស្តី of the year😭

~Play Boys~ Where stories live. Discover now