ភាគ ១៤

674 73 1
                                    

#Play_Boys
ជុងហ្គុក X ជីមីន
#ភាគ១៤.

« អ្ហឹក ហឹកៗៗ »

« ជីមីន! បង-បងគ្មានចេតនាស្រែកដាក់អូនទេ » លើកនេះគឺគេភ័យពិតមែនពេលដែលបានឃើញជីមីនយំទឹកភ្នែកហូរចុះមកពិតៗបែបនេះ! ធ្លាប់តែឃើញក្មេងម្នាក់នេះសម្តែងធ្វើយំ ដល់ពេលមកឃើញទឹកភ្នែកបែបនេះចិត្តរបស់គេក៏រង្គោះរង្គើរណាស់ដែរ។

« កុំមកប៉ះខ្ញុំ! ខ្ញុំរំខានខ្ញុំទទួលស្គាល់ហើយ! លោកអាចទៅវិញបានខ្ញុំមិនថាអីទេ ហឹក » សម្លេងយំខ្សឹកខ្សួលកាន់តែឮជាងមុនទៅទៀត , ជីមីនពេបបបូរមាត់ ជូតទឹកភ្នែកដែលស្រក់ចុះមកទាំងនោះ កាន់តែជូតវាក៏កាន់តែស្រក់ចុះ...

« បងសុំទោស! សុំទោស 3000 ដង! ណាអូនណា បងសុំទោសពិតមែន មីនៗហា » ពាក្យអង្វរកររបស់នាយហាក់មិនជ្រួតជ្រាបដល់ជីមីនទាល់តែសោះ! ជុងហ្គុកគេព្យាយាមដេញតាម ជីមីនក៏កាន់តែរត់គេច! ម៉ាកៗនេះគេត្រូវលួងដោយរបៀបណាទៅ?

« យកឬអត់? » សំណួរចេញពីមាត់របស់រាងក្រាស់ធ្វើអោយអ្នកដែលព្យាយាមរត់គេចនោះត្រូវឈប់ដំណើរថ្មឹង , បែរមកក៏ឃើញថារាងក្រាស់កំពុងលើកកាតខ្មៅឡើង មិនប្រាប់ក៏ដឹងថាប្រុសម្នាក់នេះកំពុងតែយកទឹកលុយលួងច្បាស់ណាស់!

« អត់! អញក៏មានដែរអាចង្រៃ! » និយាយតែពិននេះជីមីនក៏រត់ឡើងទៅខាងលើបាត់! ក្មេងម្នាក់នេះមិនមែនស្រួលលួងដូចអ្នកផ្សេងទេ! តែក៏អរគុណក្មេងម្នាក់នេះដូចគ្នាដែលគេលុបបំបាត់ភាពព្រាននារីពីមុនចោល! សង្ឃឹមថាចរិតព្រាននារីបាតផ្សារនោះវាមិនរើឡើងវិញទៅចុះ! រើឡើងឬមិនរើឡើងវិញវាអាស្រ័យទៅលើជីមីនដូចគ្នា។

...

« ប្រពន្ធសម្លាញ់! »

« ហាឡូ ថេយ៉ុង មេហ្គេនសុីមែនទេ? ជាលោកពិតមែន? អៃយ៉ា សុខសប្បាយទេប្រុសស្អាត? » បើកទ្វារបន្ទប់មកភ្លាម សម្លេងស្រួយស្រេះម្ញែកៗក៏លាន់ឡើងរំពងបន្ទប់តែម្តង បានឮពាក្យសម្តីដែលរាងតូចនិយាយនេះហើយក៏អាចកាត់ន័យបានថាជីមីនកំពុងនិយាយជាមួយមនុស្សប្រុស! ហើយការយំមុននេះជាការយំមែនទែនឬក៏ក្លែងក្លាយទៅ? ម៉េចបានជាប្តូរមកញញឹមញញែមលឿនម្ល៉េះ?

« និយាយស្អីខ្លះហ្នឹង? សើចសប្បាយសម្បើមម្ល៉េះ? » អ្នកដែលឈរមើលពីចម្ងាយនេះមិនប្រាកដថាគេសើចសប្បាយតាមទេ... យល់អារម្មណ៍មនុស្សលួងប្រពន្ធមិនបានហើយ មកឃើញប្រពន្ធផ្អែមល្ហែមជាមួយប្រុសផ្សេងទៀតនៀក! គួរក្តៅក្រហាយទេ?

« អញអុកបាក់គ្រែអីឡូវហើយ! » ជុងហ្គុកសង្រ្គឺតធ្មេញព្យាយាមអត់ធ្មត់នឹងពាក្យសម្តីផ្អែមដែលជីមីននិយាយទៅកាន់អ្នកនៅក្នុងទូរស័ព្ទ គេព្យាយាមអត់ទ្រាំបំផុតហើយ! បើតាមចិត្តគេ គេចង់តែកញ្ឆក់ទូរស័ព្ទយកមកបោកចោលទេ!

« អូខេ ដេតឌី! ជួបគ្នាថ្ងៃក្រោយណា »

« ដេតឌីហេស? អញទ្រាំលែងបានហើយ! » បានឮសព្វនាម Daddy នេះហើយ ជុងហ្គុកក្តៅដូចគេស្រោចភ្លើងពីលើតែម្តង! គេចូលទៅចាប់ទាញជីមីនមកក្បែរគេ បង្ហាញទឹកមុខកាចៗដាក់រាងតូចខាងនោះតែមើលទៅគេគ្មានចំណុចដែលធ្វើអោយជីមីនខ្លាចគេទេ...

« ថី? អាណាងាប់? កុំមកធ្វើមុខបែបនេះ! បើមិនដេកទេនៅឈរធ្វើមុខដូចស្វាហ្នឹងទៅ! ដូចឆ្កួតអញ្ចឹង អាឆ្កួត! » ហេតុអីក៏គេត្រូវមកចាញ់ជីមីនម្តងហើយម្តងទៀតបែបនេះ? ជីវិតគេចាំតែចាញ់ប្រពន្ធជើងល្អម្នាក់នេះមែនទេ? មួយប្រយោគរបស់ជីមីននេះគេគាំងអណ្តាតធ្មឹងមិនដឹងត្រូវតបបែបណាអោយសមទេ។

« អូនស្រលាញ់បង ដេកមកអាប្តីចោលម្សៀត »

To be continued...

ចន ជុងហ្គុក កុមារាប្រពន្ធដៀល👉👈😔

~Play Boys~ Onde histórias criam vida. Descubra agora