ភាគទី28: សុំឱកាស

Start from the beginning
                                    

   '' ខ្ញុំឃើញលោកសន្លប់ ទើបនាំលោកមកទីនេះ មិនមែនជាអ្នកប្រុសជុងទេ ''

   '' គេមិនខឹងទេហេ៎ស ដែលនាំខ្ញុំមក?? ''
   '' គាត់ថាពេលលោកដឹងខ្លួនវិញ លោកត្រូវចេញពីទីនេះឲ្យបានឆាប់ ''

   '' គេនៅឯណា ខ្ញុំចង់ទៅនិយាយជាមួយគេមុននិតចាកចេញទៅ ''

   '' នៅសួនច្បារខាងក្រោយ ''
   '' អរគុណ '' ថេយ៉ុង ក្រោកទាំងខ្លួនដើរមិនត្រង់ផ្លូវ ទោះពេលនេះខ្លួនកំពុងធ្លាក់ខ្លួនឈឺក៏មិនខ្វល់ គេត្រូវទៅជួបនិយាយគ្នាជាមួយរាងតូចឲ្យបាន ទាន់មានឱកាសចូលមកដល់ក្នុងផ្ទះនេះ។

   '' ជុងគុគ!! ''
   '' លោក! ដឹងខ្លួនហើយហេ៎ស? ល្អ! បើចឹងឆាប់ចេញពីផ្ទះខ្ញុំទៅ ទីនេះមិនស្វាគមន៍ប្រុសដូចជាលោកទេ ''

   '' ស្តាប់បងនិយាយសិនទៅ ''
   '' ខ្ញុំមិនស្តាប់ សម្តីលោកគ្មានអីធ្វើឲ្យខ្ញុំត្រូវខាត ពេលជាមួយលោកទេ ឆាប់ចេញពីទីនេះទៅ '' រាងតូចងើបឈរស្រែកចង្អុលទៅផ្លូវដើម្បីដេញនាយ។

   '' បងមិនចង់ចេញ ដរាបណាអូនព្រមស្តាប់បងនិយាយសិន ''

   '' បាន! ចង់និយាយអីក៏និយាយមក និយាយរួច ហើយលោកត្រូវចេញពីទីនេះ ''

   '' អរគុណដែលអូនព្រមផ្តល់ឱកាសឲ្យបងនិយាយ មុនដំបូងដែលបងចង់និយាយ បងចង់សុំទោសដល់អូនរាល់កំហុសគ្រប់យ៉ាង ទង្វើមិនគប្បីដាក់អូនទាំងអស់ បងដឹងថាតាំងពីរៀបការមក បងមិនដែលធ្វើឲ្យអូនញញឹមម្តងណាឡើយ បងពិតជាសុំទោសពិតមែន ទង្វើដែលបងធ្វើដាក់អូន វាច្រើនលើសលប់ខ្លាំងណាស់ បងប្រហែលមិនអាចមានឱកាសបានការអភ័យទោសពីអូនទេ តែបងគ្រាន់តែចង់សុំទោសអូន បងដឹងខុសហើយ បងដឹងថាអ្នកណាល្អអ្នកណាអាក្រក់ហើយ កន្លងមកបងរើសមនុស្សខុស បោះបង់អូនធ្វើឲ្យអូនឈឺចាប់ ''

   '' តាមពិតនាងមិនបានមានទម្ងន់ជាមួយបងទេ នាងគ្រាន់តែកុហកបងដើម្បីចង់ឲ្យបងលែងលះជាមួយអូន ពេលនេះទើបបងដឹង អ្នកដែលស្រលាញ់បងពិត នៅក្បែរបងមករហូត ម្នាក់នោះគឺជាអូន មិនមែននាងជាស្រីដែលស្រលាញ់បងដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន អូនជាប្រពន្ធបង អូនល្អគ្រប់យ៉ាង មានតែបងទេដែលខ្វាក់ភ្នែកមើលមិនឃើញទង្វើល្អអូន តែពេលនេះបងដឹងខុសហើយ អត់ទោសឲ្យបងបានទេជុង?? អនុញ្ញាតឲ្យបងបានធ្វើតួនាទីជាស្វាមីរបស់អូនម្តងទៀត ធ្វើជាប៉ាៗរបស់កូនយើង បានទេជុង??? ''

᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )Where stories live. Discover now