ភាគទី19: ឱកាសពិសេស

1.2K 75 0
                                    

   ងាកមកមើលថេយ៉ុងឯណេះវិញ គេមកដល់ខនដូររបស់អ៊ែលហ្វាហើយ ចូលមកដល់មិនទាន់និយាយអ្វីទេ ទើបតែមួយសន្ទុះបាននាងចាប់ផ្តើមនិយាយ៖

   '' ថេ! អូនមានរឿងចង់ប្រាប់បង '' អង្គុយនៅមួយសន្ទុះ នាងក៏និយាយទៅកាន់គេ មិនអាចមិនប្រាប់បានទេ រឿងនេះជារឿងធំណាស់សម្រាប់នាងនិងគេ។

   '' អូនមានរឿងអីនិយាយមក ''
   '' បើអូននិយាយហើយ បងអាចទទួលយកបាន ទេ? បងឆ្លើយសិនមក ''

   '' បងទទួលយកបានទាំងអស់ '' ថេយ៉ុង ចាប់ដៃនាងដើម្បីផ្តល់កម្លាំងចិត្ត បញ្ជាក់ថារឿងអ្វីក៏ដោយ គេនិងចាំផ្តល់កម្លាំងចិត្តឲ្យនាងគ្រប់រឿង។

   '' គឺ...គឺអូនមានទម្ងន់ '' នាងហុចប្រដាប់ពិនិត្យកូមដាក់លើដៃរបស់គេទាំងមុខ ក្រៀមក្រំ។
  
   '' នេះ..នេះវាជាការពិតហេ៎សអ៊ែលហ្វា '' ថេយ៉ុង សម្លឹងមើលប្រដាប់ពិនិត្យទឹកនោមជាមួយមុខនាងឆ្លាស់គ្នា។ នៅក្នុងនោះគឺមានឆ្នូតក្រហមពីរកាំ បញ្ជាក់ថានាងពិតជាមានកូនមែន។

   '' ហ្អឹកៗ ត្រូវហើយ អូនទៅពេទ្យពិនិត្យមើលរួច ហើយ គឺអូនមានកូនមួយខែជាងហើយ ''

   '' ចុះហេតុអីក៏អូនយំ? នេះជាដំណឹងល្អរវាងពួកយើង បងចង់បានកូនយូរហើយអូនក៏ដឹង ឬអូនមិនចង់មានកូនជាមួយបង អូនមិនបានស្រលាញ់បងទេហេ៎ស? '' គេចាប់ដៃនាងម្តងទៀត។ គេត្រេកអរពេលដឹងដំណឹងនេះ ព្រោះគេស្រលាញ់នាងចង់មានកូនជាមួយស្រីដែលគេស្រលាញ់ គេរងចាំថ្ងៃនេះយូរហើយ ទីបំផុតនាងក៏អាចមានកូនឲ្យគេបាន។

   '' អូនសប្បាយចិត្តដែលអូនមានគេមកហើយអូនក៏ស្រលាញ់បងដូចគ្នា តែបងក៏ដឹង បើអូនមានកូន តែបើគ្រួសារបងដឹង ពួកគាត់ច្បាស់ជាមិនទទួល ស្គាល់អូននិងកូនទេ ហ្អឹកៗ អូនជាស្រីដែលបងស្រលាញ់ក៏ពិត តែគ្រួសារបងវិញ បងមិនដែលណែនាំឲ្យគាត់ស្គាល់អូនម្តងឡើយ ដូច្នេះបើកូននេះកើតមក គេនិងក្លាយជាក្មេងគ្មានប៉ា ព្រោះម្តាយរបស់គេមានឈ្មោះជាស្រីដណ្តើមប្តីគេ
ហ្អឹកៗ ''

   អ៊ែលហ្វាយំស្រណោះខ្លួនឯង រឿងនេះមិនគួរសោះ នាងមិនគួរធ្វេសប្រហេសធ្វើឲ្យខ្លួនឯងមានទម្ងន់បាន បើនាងការពារ នាងច្បាស់ជាគ្មានរឿងបែបនេះកើតឡើងទេ។

᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )Where stories live. Discover now