ភាគទី15: អារម្មណ៍ហត់នឿយ

1.3K 76 0
                                    

   មួយអាទិត្យក្រោយមក♧

    ជុងគុគសម្រេចចិត្តថាមក Honeymoon នៅទីក្រុងប៉ារីស ដើម្បីសាងអនុស្សាវរីយ៍ល្អៗនៅជាមួយតែពីរនាក់ ដែលគ្មានវត្តមានរបស់នាងចូលមកជ្រែតជ្រែកគេ។

   ណាមួយតាំងពីរៀបការមកគេមិនទាន់មានពេលវេលាមក Honeymoon ជាមួយប្តីរបស់គេឡើយ ព្រោះអីនាយរវល់ តែពេលនេះមានរឿងជាច្រើនដែលកើតឡើងមកលើគេ បានជាគេ
សម្រេចចិត្តមកពេលនេះតែម្តងទៅ។

   '' ថេ..!! '' ជុងគុគ ហៅឈ្មោះរបស់ប្តី បន្ទាប់ពីនាយនិយាយទូរស័ព្ទរួច ស្មានក៏ដឹងថានិយាយជា មួយស្រីនាយដែរ។

   '' មានការអី? ''
   '' បងនិយាយជាមួយអ្នកណា? ''
   '' និយាយជាមួយភ្ញៀវរឿងការងារ ''
   '' ប្រាកដហើយហេ៎ស? ''
   '' ប្រាកដហើយ ឯងសួរអីក៏សួរម៉្លេះ? ''
   '' អូនគ្រាន់តែចង់ដឹង ''
   '' ហ៊ើយ...!! ពេលណាត្រឡប់ទៅវិញ? ''
   '' ទើបតែមកដល់ ហេតុអីក៏និយាយរឿងទៅវិញលឿនម៉្លេះ? '' រាងតូចសួរមុខស្ងួត។

   '' ការងារយើងគរដូចភ្នំ យើងមិនចង់មកតាំងពីដំបូងឯងក៏ដឹង យើងគ្មានពេលអត់ប្រយោជន៍ជូនឯងដើរលេងទេ '' គេដាក់ខ្លួនអង្គុយចុះលើពូក។

   '' ឬមួយមានពេលជូនដើរលេងតែស្រីរបស់បង? '' គេសួរឌឺ តែចង់យំខ្លួនឯង។

   '' ត្រូវហើយ! នាងជាស្រីដែលយើងស្រលាញ់ ដូច្នេះយើងមិនរអ៊ូថាហត់ឬធុញដែលជូននាងដើរ លេងទេ លើកលែងតែឯង យើងធុញ ធុញខ្លាំងបំផុត រំខាន់ យល់ហើយមែនទេ? ''

   '' បើចឹងបងទៅមុនវិញក៏បាន អូននិងនៅទីនេះមួយរយះ បងទៅវិញមុនអូន ហើយកំដរស្រីដែលបងស្រលាញ់ចុះ ដើម្បីកុំឲ្យបងធុញថប់ '' ជុងគុគ ព្យាយាមញញឹម មិនចង់ឲ្យនាយដឹងថាគេកំពុងតែចង់យំ។

   '' ឯងចង់ផ្គើនយើងហេ៎ស? ''
   '' អូនមិនបានផ្គើន គ្រាន់តែចង់ឲ្យបងទៅវិញដើម្បីកុំឲ្យពិបាកដល់បង អូនយល់ពេលបែកជា មួយមនុស្សដែលខ្លួនស្រលាញ់ អារម្មណ៍រសាប់ រសល់មិននៅក្នុងខ្លួនទេ រស់នៅជាមួយអ្នកផ្សេងទាំងបង្ខំចិត្ត ពិតជាធុញថប់ពិបាកក្នុងខ្លួនណាស់ អញ្ចឹងហើយបានអូនចង់ឲ្យបងទៅរកនាង ''

᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )Where stories live. Discover now