ភាគទី15: អារម្មណ៍ហត់នឿយ

Comenzar desde el principio
                                    

   '' បើយើងទៅវិញ ឯងច្បាស់ជាប្តឹងដល់ម៉ាក់យើង អាចយកលេសនិយាយកុហកចោតប្រកាន់យើងថែមក៏ថាបាន មនុស្សឯងនេះមិនអាចទុកចិត្តបានទេ និយាយនៅមុខយើងផ្សេង នៅក្រោយ ខ្នងយើងនិយាយចាក់រុកម៉ាក់យើងបន្ថែមផងក៏មិនដឹង ''

   '' អូនមិននិយាយប្រាប់គាត់ទេ អូនសន្យា បងទៅចុះណា អូនចេញទៅក្រៅសិនហើយ ពេលទៅដល់ខលប្រាប់អូនផង ដើម្បីកុំឲ្យម៉ាក់សួររកអូនពិបាកយកលេសប្រាប់គាត់ '' ជុងគុគ ញញឹមស្រាល គេដើរចេញមកខាងក្រៅក៏មិនភ្លេចទាញអាវធំយកមកពាក់ ខែនេះជាខែរងា ដូច្នេះត្រូវតែការពារបន្តិច។

   ថេយ៉ុងឈរស្ងៀម សម្លឹងមើលរាងតូចបើកទ្វារចេញទៅទាំងមិននិយាយអ្វីទាំងអស់ កំពុងតែគិតថាគួរទៅឬមិនទៅ ទីនេះជាទីក្រុងប៉ារីស បើទុកឲ្យរាងតូចនៅម្នាក់ ឯងអាចមានគ្រោះថ្នាក់ តែ បើគេទៅ គេអាចយកលេសទៅដើរលេងជាមួយសង្សាររបស់គេបានយ៉ាងសប្បាយ។

   ជុងគុគពេលចេញពីសណ្ឋាគារដែលខ្លួនកក់ទុក គេចេញមកអង្គុយនៅខាងក្រៅជិតសណ្ឋាគារនឹងឯង គេមិនបានទៅណាឆ្ងាយទេ កំពុងអង្គុយយំម្នាក់ឯងនៅលើបង់មួយកន្លែង។

   '' ហ្អឹកៗ ជិតដល់ពេលហើយមែនទេ ជិត ដល់ ពេលដែលអូនត្រូវបែកពីបងមែនទែនហើយហេ៎ស? អូនមកទីនេះដើម្បីចង់នៅក្បែរបងឲ្យ បានយូរ ចង់មានពេលវេលាល្អៗនៅជាមួយបង ឲ្យបានច្រើន សាងអនុស្សាវរីយ៍ជាមួយបងឲ្យច្រើនជាងនេះបន្តិច តែបងបែរជាមិនព្រមនៅ បងនៅតែកាយ តែចិត្តបងនៅកូរ៉េឯណោះ ព្រោះបេះ ដូងនឹងចិត្តរបស់បងនៅជាមួយស្រីដែលបងស្រលាញ់ មិនមែនអូនជាមនុស្សដែលបងស្អប់ ធុញពេលឃើញមុខ មិនចង់សូម្បីតែនិយាយជា មួយ ជួបមុខក៏មិនចង់មើល អូនគួរឲ្យធុញដល់ថ្នាក់ហ្នឹងមែនទេ? ''

   គេអង្គុយឱបជង្គង់យំគួរឲ្យអាណិតតែ ម្នាក់ឯង ជីវិតគេពេលនេះកំពុងតែធ្លាក់ដល់សូន្យ ថាមកសប្បាយ Honeymoon ជាមួយស្វាមី តែស្វាមីបែរជាទៅកូរ៉េមុនដើម្បីទៅរកស្រីផ្សេង ទុកឲ្យគេនៅទីនេះតែម្នាក់ឯង មកអង្គុយយំលើបង់ទាំង កណ្តោចកណ្តែងដូចមនុស្សគ្មានកោះត្រើយ។

   '' សួស្តី! '' សំឡេងមួយមកកាត់ចង្វាក់ ជុងគុគរហ័សជូតទឹកភ្នែកងើបមុខសម្លឹងមើលបុរសនោះដែលហៅគេ។

᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )Donde viven las historias. Descúbrelo ahora