ភាគទី14: ត្រឹមអ្នកជំនួស

1.5K 84 0
                                    

   ប្រហែលពាក់កណ្តាលថ្ងៃត្រង់ ប្តីប្រពន្ធដែលគេងឱបគ្នាតាំងពីយប់បន្តដល់ព្រឹកចាប់ផ្តើមមានអ្នកភ្ញាក់ឡើង ដោយសារសំឡេងគោះទ្វារបន្ទប់៖

   តុក! តុក!

   '' អាថេ! ប្អូនថ្លៃក្រោកឡើង '' សុខជីន ជាអ្នកគោះទ្វារបន្ទប់ ព្រោះម៉ាក់របស់គេឲ្យគេឡើងមកហៅប្អូនទាំងពីរដែលដល់ម៉ោងបាយថ្ងៃត្រង់ហើយនៅមិនទាន់ក្រោក។

   '' ហ្អឹម! រំខានដល់ហើយវើយ '' ថេយ៉ុង ដាក់រាងតូចឲ្យគេងស្រួលប្រួល គេទាញកន្សែងពោះ គោយកមករុំល្វែងក្រោមឈានជើងចុះពីគ្រែដើរ មកបើកទ្វារ។

   ក្រាក..!!!

   '' មានការអីបងប្រុស?? ''
   '' មានមើលម៉ោងទេ ពេលណាទើបពួកឯងក្រោកហាស៎? ''

   '' យប់មិញម៉ោង3បានគេង ព្រឹកឡើងត្រូវតែគេងជ្រុលចឹងហើយ ''

   '' ឯងធ្វើអីបានគេងយឺត? ''
   '' ធ្វើប្រពន្ធ! យ៉ាងម៉េច? '' សុខជីន ស្រាប់ តែ បើកភ្នែកធំៗពេលឮសម្តីប្អូនរបស់ខ្លួន។ គេទើបតែចាប់អារម្មណ៍ជាមួយប្អូនខ្លួនឯង ពេលនេះគ្មានអាវពាក់ទេ មានតែកន្សែងមួយបិទបាំងល្វែងខាង ក្រោម។

   '' អឺៗ ឆាប់ទៅដាស់ប្រពន្ធឯងមក ម៉ាក់ហៅឲ្យទៅញ៉ាំបាយ ''

   '' ក្រោកមិនរួចទេដឹង បងឲ្យគេយកមកឲ្យខាង លើមក ខ្ញុំខ្ជិលចុះទៅយកណាស់ ''

   '''អឺ ចាំបងប្រាប់ម៉ាក់ '' ថាហើយ សុខជីន ដើរ ចុះទៅខាងក្រោមវិញហួសចិត្តកំរិតសូន្យប្អូនខ្លួន ឯងយ៉ាងខ្លាំង។

   ចឹងតើបានយប់មិញគេបានឮសំឡេងចម្លែកស្អីក៏មិនដឹង មិនបានចាប់អារម្មណ៍ថាប្អូនខ្លួនឯងកំពុងតែបៃណៃឯណា ដោយសារពួកគេនៅបន្ទប់ក្បែរគ្នា ទើបយប់មិញបានឮសំឡេងចម្លែកពួកអស់នោះ។

   ថេយ៉ុងចូលមកក្នុងបន្ទប់របស់ខ្លួនវិញ នៅតែឃើញរាងតូចគេងដដែល ម្តងនេះគេងរើដល់ថ្នាក់ធ្លាក់ភួយដែលគ្របខ្លួនត្រឹមភ្លៅ ធ្វើឲ្យកូនប្រុសរបស់គេបាស់ឡើងភ្លាម។

   '' ហ៊ើយ...!!! អាក្មេងឆ្កួត មកដាស់អារម្មណ៍យើងទាំងព្រឹកទៅកើត '' គេដើរទាញភួយដណ្តប់ខ្លួនរាងតូចឲ្យបានត្រឹមត្រូវ មុននឹងរត់ចូលបន្ទប់ទឹកទៅសម្រេចកាមដោយខ្លួនឯងសុខចិត្តប្រៃដៃជំនួសសិន។

᯽អាពាហ៍ពិពាហ៍ទឹកភ្នែក᯽ ( ចប់ )Where stories live. Discover now