Part 29 បងស្រលាញ់អូន

Start from the beginning
                                        

"លែងយើងលែង~បើយើងរួចបានពេលណាយើងនឹងសម្លាប់ពួកឯងដែលហ៊ានយកដៃដ៏កង្វក់បែបនេះមកប៉ះយើងលែង~អាយ~~" ស្រីក្រមុំរូបស្រស់នឹងឪពុករបស់នាងត្រូវបានទាហានអូសទៅកន្លែងធ្វើទារុណកម្ម ទោះនាងស្រែកជេរដ៏ស្លាប់ទៀតក៏គ្មានថ្ងៃពួកគេដោះលែងដែរក្រៅពីរាជទាយាទនឹងអធិរាជគ្មានអ្នកណាម្នាក់ឯងបញ្ជារទាហានទាំងអស់នោះបានទេ

៚Skip

បង្វែរចំណាប់អារម្មណ៍មកមើលនៅឯងវិមាននាគភ្លើងឯនេះក្រោយពីគ្រប់យ៉ាងចប់សព្វគ្រប់បុត្រានាគភ្លើងក៏ចាប់ផ្តើមបណ្តឹងកងកម្លាំងសារជាថ្មីមិនអាចធ្វេសប្រហែសមួយវិនាទីណាបានឡើយ ពួកយើងអាចភ្លេចសត្រូវតែសត្រូវមិនភ្លេចពួកយើងនោះទេ។ នៅក្រោមដើមឈើដែលមានម្លប់ត្រឈឹងត្រឈៃនឹងមានដើមផ្កាដុះជំវិញទាំងអស់ធ្វើឲ្យមានក្លិនក្រអូបសាយភាយពេញទិសទី ដែលនៅជិតនោះក៏មានទឹកធ្លាក់ផងដែរ ផ្ទាំងថ្មធំៗដែលដុះតម្រៀបគ្នានៅជិតជុំទឹកធ្លាក់នោះកំពុងតែមានកម្លោះតូចគ្រងឈុតពណ៍ក្រហមដុតនឹងមានស្បៃពណ៍ក្រហមពីក្រោយយ៉ាងវែងអន្លាយរហូតដល់ដី កាយតូចដែលកំពុងអង្គុយលើផ្ទាំងថ្មនោះបញ្ចេញទឹកមុខយ៉ាងសោះកក្រោះបង្ហាញឲ្យដឹងថានាយកំពុងតែពិបាកចិត្តរឿងអ្វីម្យ៉ាងដែលមិនអាចនឹងនិយាយចេញ

"ព្រះបុត្រាមានមនុស្សមកសុំជួប" កន្លងទៅមិនប៉ុន្មាននាទីក៏មានទាហានម្នាក់ដើរចូលមកទាំងអោនគោរពមុននឹងនិយាយទាំងនាយតូចដែលអង្គុយលើផ្ទាំងថ្មយ៉ាងធំនោះ

"មិនថាគេជាអ្នកណាក៏ដោយដែលចង់ជួបយើងឯងប្រាប់គេទៅថាយើងរវល់មិនចង់ជួបអ្នកណាទាំងអស់"J-Hope ពោលឡើងទាំងទឹកមុខស្មើដៃតូចៗឈោងទៅប៉ះនឹងផ្ទៃទឹកដែលមានកូនត្រីច្រោះពណ៍ជាច្រើននៅក្នុងនោះ

"ក្រាបទូល" ថាហើយទាហានក៏ចេញទៅធ្វើតាមបញ្ជារបាត់ គ្រាន់តែទាហានចេញទៅមិនបានប៉ុន្មានផងបុត្រានៃវិមាននាគភ្លើងចាប់ផ្តើមបញ្ចេញទឹកមុខស្រពោនមកម្តងទៀត ដៃតូចៗច្រត់នឹងផ្ទាំងថ្មដើម្បីជាទំនឹងនៅពេលក្រោកកុំឲ្យដួលឬមានបញ្ហារអ្វីរួចដើរឆ្ពោះចូលទៅក្នុងព្រៃខាងមុនតែម្នាក់ឯង

💗អាថ៍កំបាំងដែនដីវេទមន្ត💗( ចប់ )Where stories live. Discover now