ផ្តើមរឿង + ភាគ ១

2.6K 131 1
                                    

#Play_Boys
ជុងហ្គុក X ជីមីន
#ផ្តើមរឿង

ឈាមក្រហមឆ្អៅកំពុងបង្ហូរចេញពីដៃរបស់មនុស្សម្នាក់ដែលត្រូវគេចងជាប់កៅអី , ផ្លែឡាមអូសឆូតពីដើមដៃមកដល់.កដៃ ដោយអំពើសាហាវឃោរឃៅនេះប្រព្រឹត្តឡើងដោយរាងតូចច្រលឹងម្នាក់ មើលតាមស្រមោលខ្មៅងងឹត មិនបានឃើញមុខ ប្រាកដជាគិតថាគេជាមនុស្សស្រីមិនខាន។

« យកវាចេញទៅ! » សម្រែកបញ្ជាយ៉ាងមានអំណាចបន្លឺចេញពីមាត់តូចច្រមិច ដៃស្រឡូនៗដូចមនុស្សស្រីក៏ចាប់កាន់កាំភ្លើងឡើង ក្រវីជាការកម្សាន្ត! ជើងក៏បោះទៅមុខធ្វើដំណើរចេញពីបន្ទប់ខ្មៅងងឹតនេះ ទៅរករាងក្រាស់ដែលចាំវត្តមានគេនៅខាងមុខនោះ។

« ធ្វើបានល្អ អូនសម្លាញ់! » រាងក្រាស់ចាប់ក្រសោបកាយតូចឡើងមក មុននឹងទម្លាក់បបូរមាត់ថើបមាត់តូចច្រមិចរបស់អ្នកជាអនាគតគូដណ្តឹង ជាកាដូដែលគេលេងជាមួយជនក្បត់យ៉ាងចាស់ដៃមុននេះ។

« អូនក្បាលលោក! កុំមកថើបខ្ញុំ អឹស » ជីមីនរើចេញពីការអោបក្រសោបរបស់ជុងហ្គុកដែលនាយព្យាយាមធ្វើស្និតស្នាលនឹងគេនេះ ពួកគេគ្រាន់តែជាអនាគតគូដណ្តឹង មិនទាន់ស្រលាញ់គ្នាផងចាំបាច់កេងចំណេញថើបដល់ៗបែបនេះដែរ?

« អេ ធ្វើលេងទេ! » រាងក្រាស់ប្រុងអោនថើបគេម្តងទៀត តែក៏ត្រូវឈប់ភ្លាម កាលបើដឹងថាកាំភ្លើងកំពុងតែអឹបជាប់និងមាត់របស់គេហើយ! , ជីមីនកាន់កាំភ្លើងភ្ជុងរាងក្រាស់ដោយស្នាមញញឹមចុងមាត់ គួរអោយគ្រឺតខ្នាញ់ណាស់!

⟨ ជុងហ្គុកនិងជីមីននេះ ពួកគេជាម៉ាហ្វៀទាំងពីរនាក់ដែលអំណាចដ៏ខ្លាំងក្លារបស់ពួកគេទាំងពីរបូកចូលគ្នា ធ្វើការជាមួយគ្នារាប់ឆ្នាំមកនេះ មានភាពល្បីល្បាញនៅសង្គមងងឹតណាស់! ហើយពួកគេក៏ជាប់ឈ្មោះមកថាជា Mafia Couple ដែលគ្រាន់តែឮឈ្មោះក៏ខ្លាចដែរ! មិនប៉ុន្មានខែក្រោយ ពួកគេក៏ត្រូវភ្ជាប់ពាក្យចុះអេតាសុីវិលតាមការដឹងឮរបស់ចាស់ទុំទាំងសងខាងហើយ។ ⟩
_____________________________________

- 3 ខែក្រោយ

ពេលវេលាដើរលឿនពិតមែន! ថ្ងៃនេះជាថ្ងៃភ្ជាប់ពាក្យតាមពាក្យរបស់ចាស់ទុំទាំងសងខាងពិតមែន! តែថាមើលទៅវាមិនមែនជាការភ្ជាប់ពាក្យធម្មតាទេ វាសឹងតែក្លាយជាពិធីមង្គលការទៅហើយ! មានទាំងអេតាស៊ីវិលនិងចិញ្ចៀនអាពាហ៍ពិពាហ៍ មកត្រូវឪពុកម្តាយបោកច្បាស់ណាស់!

« ពិធីបានបញ្ចប់កូនប្រាកដជាហត់ហើយ! ទៅសម្រាកទៅ ពួកយើងក៏ត្រូវទៅផ្ទះដែរ ព្រោះទទួលភ្ញៀវហត់មិនចាញ់កូនទេ » និយាយតែពិននេះឪពុកម្តាយចាស់ទុំទាំង 4 នាក់នោះក៏ដើរចេញទៅបាត់ គម្រោងគាត់គឺចង់អោយពួកគេមានពេលតែ 2 នាក់ច្រើនជាង!

« ពួកគាត់ទៅអស់ហើយ! » ទ្វារបានបិទភ្លាម រាងក្រាស់ក៏និយាយឡើងភ្លែត ក្នុងផ្ទះមានគ្នាតែ 2 នាក់គឺគេនិយាយទៅកាន់ជីមីនហ្នឹងឯង។

« ហើយថី? ផ្សំដំណេកមែនទេ? ដេកស្រមៃទៅ » រាងតូចសម្លឹងងាកសម្លឹងមុខគេ បានឃើញទឹកមុខព្រានដល់កំពូលនោះហើយក៏អាចកាត់យល់ថាគេចង់បានអីដែរ។

« ហូយយ ជីមីនហា! អូនធ្វើសុភាពរម្យទមខ្លះទៅមើល! កុំចាំតែផាំង ប្រាវពេក! » ជុងហ្គុករហ័សដើរមកអោបក្រសោបរាងតូចដែលដើរចេញពីគេនេះ ជីមីនក៏មិនបានខ្វល់ ដោយសុខចិត្តអោយគេអោបពីក្រោយជាប់ ជើងក៏ចេះតែដើរទៅមុខមិនបានទំនេរឈប់ធ្មឹងអោយគេអោបយ៉ាងស្រួលទេ។

« ចេញខ្ញុំត្រូវការដេក! »

« បន្ទប់របស់បងដែរសោះ! ប្រុងសុីដាច់ម៉េចនឹងបាន? » ជុងហ្គុកពេបមាត់សម្លក់ទៅប្រពន្ធម៉ាហ្វៀរបស់គេដែលកំពុងដាក់ខ្លួនគេងសំយ៉េសទម្លាក់ដៃអាវបង្ហាញសាច់សដូចបណ្តូលចេកដុតគេស្រស់ៗនោះ។

« អត់មិនបានអីឡូវហើយអញ! » រាងក្រាស់ខាំមាត់គ្រឺតខ្នាញ់នឹងកាយវិការរបស់ជីមីន គេដឹងច្បាស់ណាស់ថាជីមីនកំពុងតែព្យាយាមដុតគេ!

« ធ្វើលេងទេ! កុំស្រមៃ! » ជីមីនទាញដៃអាវរបស់គេឡើងវិញ មុននឹងដកកាំភ្លើងមកទុកជិតខ្លួន ទុកត្រង់កន្លែងដែលជុងហ្គុកត្រូវគេងនោះតែម្តង!

« ដកកាំភ្លើងចេញទៅ បងក៏ចង់គេងដែរ! »

« នោះសាឡុង! »

« វាមិនដែលយប់ផ្សំដំណេកអោយប្តីដេកលើសាឡុងទេ! »

To be continued...

លើសាឡុងគ្រាន់បើជាងក្រៅផ្ទះណ៎😭

~Play Boys~ Donde viven las historias. Descúbrelo ahora