ក្រោយពីលួងលោមម្ចាស់ចិត្តឲ្យផ្ទំរួចទើបទ្រង់ចាកចេញពីដំណាក់ទៅវិមានធំដើម្បីទៅចាត់ចែងកងកម្លាំងរឹតបណ្តឹងការការពារវិមានឲ្យតឹងតែងបំផុត ចំណែករឿងរណុកក្នុងមិនថ្វីទ្រង់នឹងចាត់ការនៅពេលក្រោយ
Skip~
[Vampires Temple~]
"អធិរាជក្រាបទូល~" Willing ដើរចូលមកដល់ទាំងលុតជង្គង់អោនគោរពអ្នកជាម្ចាស់
"និយាយមក" ជេក បន្លឺឡើងជាមួយកែវភ្នែកក្រហមច្រាល ក្នុងដៃកាន់កែវដែលមានឈាមស្រស់ កុំឆ្ងល់ថាពួកគេបានឈាមមកពីណា ព្រោះwillingតែងតែទៅចាប់មនុស្សនៅឯងវិមានហ្គោលដេនឬក៏ទៅឋានមនុស្សដើម្បីចាប់មនុស្សបឺតឈាមបង្កើនកម្លាំងនិងខ្លះទៀតយកមកឲ្យចៅហ្វាយខ្លួន(ឋានមនុស្សនិងឋានទេពនៅឆ្ងាយពីគ្នាដូចមេឃជាមួយដីចំណែកពេលវេលាក៏ខុសគ្នាតែពួកទេពនិងបិសាចអាចឆ្លងទៅឋានមនុស្សបានតាមរយះថាមពល តែមនុស្សវិញភាគតិចណាស់ដែលមកដល់កន្លែងនេះឬស្ទើតែគ្មានអ្នកណាម្នាក់អាចត្រឡប់ទៅវិញបាននោះទេបើឆ្លងចូលមក។ ឋានបិសាចនឹងឋានទេពនៅជាមួយគ្នាគ្រាន់តែបែងចែកតំបន់តែប៉ុណ្ណោះ)(យល់អត់)
"ទូលបង្គំបានទៅសើបមកថាពេលនេះត្បូងមុន្នីនៅជាមួយបុត្រានាគភ្លើងក្រាបទូល"Willing ហាស្រដីឡើងតាមអ្វីដែលខ្លួនដឹងប្រាប់ដល់អ្នកជាម្ចាស់ឲ្យជ្រាប
"ល្អយប់នេះព្រះចន្ទពណ៍ឈាមកម្លាំងរបស់យើងនឹងកើនឡើងទ្វេរដងយប់នេះបែងចែកកម្លាំងជាពីរដោយឯងនិងពួកអសុរកាយ ទាហានផ្សេងទៀត ទៅវាយដណ្តើមត្បូងមុន្នីនៅឯវិមាននាគភ្លើងចំណែកយើងនឹងទៅកម្ទេចវិមានហ្គោលដេន ពេលដណ្តើមបានត្បូងមុន្នីពេលណាយកមកឲ្យយើង យើងនឹងយកទៅកម្ទេចវិមានហ្គោលដេនឲ្យខ្ទេចក្លាយជាផះ យើងជឿរថាអាបុត្រានាគភ្លើងនឹងទៅជួយវិមានហ្គោលដេនមិនខាន"ស្តេចបិសាចញញឹមក្នុងចិត្តរំពឹងយ៉ាងមុតមាំជឿរថាខ្លួនជាអ្នកឈ្នះនៅយប់នេះនឹងដណ្តើមយកត្បូងមុន្នីមកជាមុន បើប្រើផ្លូវធម្មតាមិនអាចឈ្នះទេទាល់តែល្បិច
"ក្រាបទូល"
Skip~
[វិមានហ្គោលដេន]
"បើឈាមរបស់ខ្ញុំពិតអាចសម្លាប់ស្តេចបិសាចបានមែនខ្ញុំរីករាយនឹងធ្វើ"ជីមីន គេបាននិយាយហើយ គេសុខចិត្តបូជាជិវិតរបស់ខ្លួនឯងដើម្បីការពារគ្រប់គ្នានិងវិមានមួយនេះឲ្យគង់វង្សមិនថាយកជីវិតមកប្តូរក៏ដោយចុះ លះបង់ជីវិតមួយតែអាចជួយរក្សាជីវិតបានរាប់រយ គេក៏អស់ចិត្ត
"មិនបាន~ទោះយ៉ាងណាក៏បងមិនឲ្យអូនធ្វើដែរ ពួកយើងមានវិធីផ្សេង"អធិរាជមីន
"គ្មានអ្វីអាចសម្លាប់ដាច់បិសាចបានក្រៅពីឈាមរបស់ខ្ញុំជាមួយនឹងដាវអគ្គីនោះទេ"Jimin(ជីមីនបានដឹងពីពាក្យទំនាយហើយ)
"បើឯងប្រើឈាមរបស់ឯងនោះកម្លាំងឯងនឹងចុះថយម្តងបន្តិចៗពេលចាក់ទៅលើស្តេចបិសាចថាមពលឯងទាំងអស់នឹងបញ្ជូនទៅដាវនោះ ពេលសម្លាប់ស្តេចបិសាចហើយជីវិតឯងក៏អស់ដូចគ្នាព្រោះថាមពលឯងបាត់បងអស់ហើយ ពេលនោះឯងនិង.."ជេហ៊ូប
"ខ្ញុំមិនខ្វល់ទេ"ជីមីន
"យប់នេះស្តេចបិសាចនឹងកើតកម្លាំងទ្វេរដងយើងជឿរថាវានឹងប្រើល្បិចដើម្បីដណ្តើមត្បូងណាមួយយកទៅដូច្នេះយើងត្រូវតែរៀបគម្រោងឲ្យរួចជាស្រេច"JungKook
"ថេហ៍នឹងហូប៊ីនៅការពារនៅខាងក្នុងដំណាក់ការពារត្បូងគ្រីស្តាល់នឹងត្បូងគុជខ្យងឲ្យល្អយប់នេះ ឈាមត្រូវសងដោយឈាម យើងនឹងកម្ទេចបក្សបិសាចឲ្យផុតពូជនៅយប់នេះ"JungKook
ដើម្បីការពារគ្រប់គ្នាទោះត្រូវអស់ជីវិតខ្ញុំក៏ព្រម
__________________________________
TO BE CONTINUE
THANKS FOR READING
WRIT BY: JIYEON
សុំទោសអេតមីនបាត់ទៅយូរដោយសារអរតមីនឈឺ ពេលនេះក៏មិនទាន់ធូរច្រើនដែរតែក៏ឆ្លៀតមកផុសរឿងអោយអ្នកទាំងអស់គ្នា😘
YOU ARE READING
💗អាថ៍កំបាំងដែនដីវេទមន្ត💗( ចប់ )
Romanceរឿងរាវព្រេងនិទានទាក់ទងទៅនឹងវិមានដ៏អាថ៍កំបាំងមួយដែលមានឈ្មោះថាហ្គោលដេនដែលវីដេន។ គ្រប់គ្នាសុទ្ធតែចង់ដឹងថាតើវិមាននេះមានពិតឬអត់ ចម្លើយនឹងបកស្រាយតាមពេលវេលា។ពីក្មេងធម្មតាៗបានឆ្លងពេលវេលាទៅកន្លែងអាថ៍កំបាំងដែរគ្រប់ក្នាកំពុងស្វែងរក។ តួឯក: Taekook, YoonMin តួរង...
Part 23 ឈាមត្រូវសងដោយឈាម
Start from the beginning
