[Skip]
ងាកមកមើលក្នុងដំណាក់ដ៏ធំមួយឯនេះវិញកំពុងមានរាងកាយតូចគ្របដណ្តប់ទៅដោយស្បៃពណ៍សបិទបាំងរាងកាយរបស់ខ្លួន ពន្លឺថ្ងៃបានចាំងប៉ះនិងមុខសរលោងដើម្បីជាការដាស់កាយតូចដែលកំពុងលង់លក់អស់រយះពេលជាយូរឲ្យក្រោក
"ហុឹម~"កម្លោះតូចក្រហុឹមដើម-កបន្តិចទើបចាប់ផ្តើមបើកភ្នែកដើម្បីផ្សាំពន្លឺព្រះអាទិត្យ
"អូនតើនហើយ" រាងកាយមាំក្រាស់ដែលទើបតែចូលមកក្នុងដំណាក់ក្រោយឃើញរាងតូចក្រោកអង្គុយក៏រហ័សរត់ទៅរករាងតូចយ៉ាងលឿន
"ខ្ញុំនៅទីណា"ជីមីន សួរទាំងមមីមមើព្រោះមិនទាន់មានស្មារតីពេញលេញនៅឡើយ
"នៅដំណាក់បង អូនយ៉ាងមិចហើយមានឈឺត្រង់ណាទេ"Yoongi សួរដោយក្តីបារម្ភជាខ្លាំង
"អត់ទេ~ខ្ញុំគ្រាន់តែអស់កម្លាំងបនិ្តចតែប៉ុណ្ណោះ"ជីមីន
"អូនសម្រាកទៅ"យ៉ុនហ្គី ទ្រង់រហ័សផ្តេកកាយតូចអោយសម្រាកវិញ ព្រោះគេហាក់នៅមិនទាន់ធូរស្រាលពេញលេញទេ
"យប់នេះជាយប់ចន្ទពេញបូណ៌មីតែមិនមែនចន្ទពេញបូណ៌មីដូចជាយប់ធម្មតានោះទេព្រះចន្ទយប់នេះនឹងមានពណ៍ឈាម យប់នេះអូននឹងសម្លាប់បិសាចនោះដើម្បីការពារវិមានមួយនេះ"ជីមីន និយាយដោយទឹកមុខប្រាកដប្រជាទោះពេលនេះខ្លួនមិនទាន់នឹងមានកម្លាំង100%ក៏ដោយតែយ៉ាងណាកាតព្វកិច្ចនៅតែជាកាតព្វកិច្ច
"យប់នេះអូនសម្រាកនៅក្នុងដំណាក់ជាមួយថេយ៍និងហូប៊ីចំណែកបងជាអ្នកទៅទប់ទល់នៅខាងក្រៅដោយខ្លួនឯង អូននៅខាងក្នុងវិមានធំចាំការពារត្បូងគ្រីស្តាល់ទៅចុះ កុំចេញទៅខាងក្រៅឲ្យសោះយល់ទេ បន្តិចទៀតពេលអូនមានកម្លាំងបងនឹងនាំអូនទៅវិមានធំ"អធិរាជមីន ពោលឡើងទាំងញញឹមស្រាលលើកដៃអង្អែលក្បាលរាងតូចថ្នមៗ
"តែខ្ញុំ~"
"ស្តាប់សម្តីបងកុំឌី...ផ្ទំទៅបងត្រូវចេញទៅរៀបកម្លាំងដើម្បីទប់ទល់យប់នេះ"អធិរាជមីន អោនថើបថ្ងាស់រាងតូចបន្តិចជាមួយពាក្យលួងលោម
"ហុឹម~"Jimin ក្រហុឹមបន្តិចទើបព្រោះបិទភ្នែកគេងតាមអ្វីដែលរាងក្រាស់និយាយ។
ESTÁS LEYENDO
💗អាថ៍កំបាំងដែនដីវេទមន្ត💗( ចប់ )
Romanceរឿងរាវព្រេងនិទានទាក់ទងទៅនឹងវិមានដ៏អាថ៍កំបាំងមួយដែលមានឈ្មោះថាហ្គោលដេនដែលវីដេន។ គ្រប់គ្នាសុទ្ធតែចង់ដឹងថាតើវិមាននេះមានពិតឬអត់ ចម្លើយនឹងបកស្រាយតាមពេលវេលា។ពីក្មេងធម្មតាៗបានឆ្លងពេលវេលាទៅកន្លែងអាថ៍កំបាំងដែរគ្រប់ក្នាកំពុងស្វែងរក។ តួឯក: Taekook, YoonMin តួរង...
Part 23 ឈាមត្រូវសងដោយឈាម
Comenzar desde el principio
