part 22 តើលោកជាអ្នកណា??

Start from the beginning
                                        

"ហ្ហឹក ហ្ហឹក"

"យើងពិតជាអរគុណទ្រង់ណាស់ ម៉ារ៉ាដែលជួយមនុស្សរបស់យើង"អធិរាជក្រោយពីលួងលោមជីមីនមួយសន្ទុះហើយក៏បែរមកអោនគោរពព្រះនាងម៉ារ៉ាជាការអរគុណសម្រាប់ជំនួយរបស់ទ្រង់

"ជាការពេញចិត្តណាស់ ក្រាបទូល" Maria អោនមុខចុះទាំងអស់សង្ឈឹមពេលដឹងថាអ្នកដែលនាងស្រលាញ់ជាមនុស្សរបស់Yoongi(Maria នឹងវិមានរបស់នាងទាំងមូលសុទ្ធតែស្ថិតក្រោមអំណាចរបស់អធិរាជមីនចឹងហើយទើបនាងខ្លាចនាយក្រាស់ដល់ថ្នាក់នេះ)

"យើងទៅវិញហើយ អរគុណនាងដែលមើលថែមនុស្សរបស់យើងតែកុំគិតថាយើងមិនដឹងឲ្យសោះថានាងគិតអីលើមនុស្សរបស់យើង"Yoongi បន្លឺឡើងជាមួយសម្លេងត្រជាក់ស្រេបធ្វើឲ្យនាងក្រមុំដែលលុតជង្គង់នោះញ័រខ្លួនភិតភ័យធ្វើអ្វីមិនត្រូវ

"មិន..មិន..ហ៊ាន..មិនហ៊ានទេក្រាបទូល"Maria និយាយទាំងរដាក់រដុប

"ល្អ" បញ្ចប់ប្រយោគលើកបីកាយតូចដើរចេញទៅខាងក្រៅ រួចក៏ទទះស្លាប់របស់ទ្រង់ហោះចេញទៅលើអាកាសបាត់(ឡូយហា៎បាច់ខ្លាចអស់សាហុយឡានមានស្លាបស្រួលម្យ៉ាង=,=)

[Skip]
[ប្រាវ*]

សម្លេងបែករបស់បន្លឺឡើងមកពីខាងក្នុងវិមានពណ៍ក្រហមឆ្អៅ ពួកបរិវានាំគ្នាភ័យញ័រលុតជង្គង់ចុះអោនមុខមិនហ៊ានងើយសម្លឹងមើលចំព្រះភក្រ្តស្តេចបិសាចឡើយ

"គ្មានបានការ គ្រាន់តែរឿងប៉ុណ្ណឹងក៏ធ្វើមិនបាន "Jacket គំហកដាក់អសុរកាយដែលជាអ្នកបំរើខ្លាំងៗ ដល់ថ្នាក់អសុរកាយនោះភ័យញ័រអង្គុយមិនជាប់នឹងកន្លែងទៅហើយ

"លោកម្ចាស់ សុំ..សុំទោសដែលធ្វើការធ្វេសប្រហែស"

"ចឹងហេស~~ឌឹប*ប្រាវ*" កាយអរុកាយទាំងនោះត្រូវឃ្ទាតបុកនេងជញ្ជាំងរលាយស្លាប់ភ្លាមៗ

"មីន យ៉ុនហ្គីបើមានឯងត្រូវតែគ្មានយើង"

[Skip]

"ខ្ញុំបារម្មណ៍ពីមិត្តណាស់មិនដឹងថាពេលនេះយ៉ាងម៉េចហើយទេ"Taeដើរចុះឡើងមិនឈប់ក្នុងចិត្តខ្វល់ខ្វាយពេញបន្ទុកពីមិត្តដែលបាត់ទៅដោយគ្មានដំណឹង

"អូនកុំបារម្មណ៍អីម្ចាស់ពូប្រាកដជារកគេឃើញ"JungKook

"មែនហើយទុកចិត្តលើយ៉ុនហ្គីចុះ"J-Hope

"នោះពួកគេមកហើយ" និយាយមិនប៉ុន្មានផងក៏ឃើញយ៉ុនហ្គីបីរាងកាយតូចដើរចូលមកទាំងទេកមុខមាំ

"ជីមីន.." Taehyung ក្រោយឃើញនាយក្រាស់ក៏រត់ទៅរក

"គេសន្លប់ហើយ" ថាហើយក៏លើកាយតូចចូលទៅដំណាក់ខ្លួនហើយដាក់នាយតូចថ្នមៗទៅលើគ្រែ រួចក៏ដើរចេញមកវិញ...

[Skip]

"អធិរាជតើមិត្តខ្ញុំយ៉ាងម៉េចហើយ"Taehyung គ្រាន់តែឃើញយ៉ុនហ្គីចេញពីដំណាក់ភ្លាមក៏ជម្រិតសួរតែម្តង

"គ្មានអ្វីគួរឲ្យបារម្មណ៍ទេ"Yoongi

"ធូរចិត្តបន្តិច"Taehyung ដកដង្ហើមធូរខ្សោកក្រោយឭថាជីមីនមិនអី មុននេះគេបារម្ភស្ទើរស្លាប់ទៅហើយខ្លាចជីមីនមានគ្រោះថ្នាក់បាក់ដៃជើងឬហេតុផ្សេងទៀត តែអរគុណព្រះពេលនេះជីមីនអស់អីហើយ គេក៏លែងកង្វល់ដូចគ្នា

"ពួកឯងមកតាមយើង" អធិរាជមីន

"លោកពូមានរឿងអីឬ"JungKook

"ដល់ពេលដែលគ្រប់យ៉ាងត្រូវបញ្ចាប់ហើយ"

_________________________________

TO BE CONTINUE
THANKS FOR READING

WRITE BY :SKY

💗អាថ៍កំបាំងដែនដីវេទមន្ត💗( ចប់ )Where stories live. Discover now