part 22 តើលោកជាអ្នកណា??

Start from the beginning
                                        

"តែព្រះនាងក៏ជ្រាបថាវិមានរបស់យើងមានតែមនុស្សស្រីរាប់រយជំនាន់ទៅហើយបើទ្រង់រៀបអភិសេកនឹងយកមនុស្សប្រុសមកនៅជាមួយនោះគឺខុសច្បាប់ហើយពរម្ចាស់"

"យើងមិនខ្វល់សំខាន់យើងពេញចិត្តគេ យើងនឹងយកគេជាស្វាមីរបស់យើងឲ្យបាន"

"ហ្ហឹម"បន្តិចក្រោយJiminក៏ក្រហឹមកម្រើកខ្លួនបន្តិចទើបចាប់ផ្តើមបើកភ្នែកឡើងសន្សឹមៗសម្លឹងមើលអ្វីដែលនៅចំពោះមុខ

"លោកដឹងខ្លួនហើយ"Maria. បន្លឺឡើងទាំងសប្បាយចិត្តក្រោយឃើញនាយតូចដឹងខ្លួនដូច្នេះ

"ខ្ញុំនៅទីណា ហើយនាងជាអ្នកណា"Jimin ស្ទុះក្រោកភ្លែត នាយក្រឡែកជុំវិញដោយការងឿងឆ្ងល់ ក៏មិនភ្លេចពោលជាសំណួរទៅអ្នកចំពោះមុខដូចគ្នា

"លោកនៅដំណាក់របស់យើង ហើយយើងជាព្រះនាងនៃផ្កា ឈ្មោះរបស់យើងគឺMaria យើងឃើញលោកដេកសន្លប់ក្បែរវិមានរបស់យើងទើបយើងយកលោកមកព្យាបាលនៅទីនេះ"Maria

"បែបនេះទេ!!អរគុណទ្រង់ហើយដែលជួយយើង មុននេះឲ្យយើងសុំទោសដែលខ្វះការគួរសម បំភ័យទ្រង់ហើយ"ជីមីន

"ព្រះនាងម្ចាស់មានមនុស្សចង់ចូលគាល់ពរម្ចាស់"Girl 2

"យើងចេញទៅមួយភ្លែតបន្តិចទៀតយើងនឹងមកវិញ" Maria បោះជំហានបម្រុងនឹងដើរចេញទៅហើយតែក៏..

"ជីមីន~" សម្លេងគ្រល៎ធំមួយបន្លឺឡើងពីក្រោយនាងក្រមុំ កែវភ្នែកពណ៍ក្រហមឆ្អៅក៏ប្រែទៅជាពណ៍ខ្មៅដុតនៅពេលដែលឃើញរាងកាយតូចដែលខ្លួនកំពុងតាមរកនៅចំពោះមុខ

"អធិរាជMin" Maria. គ្រាន់តែឃើញរាងក្រាស់ភ្លាមនាងលុតជង្គង់យ៉ាងលឿន ទាំងមិនហ៊ានមើលចំព្រះភក្ត្ររបស់នាយក្រាស់ឡើយ

"យ៉ុនហ្គី" Jimin ស្ទុះក្រោកយ៉ាងលឿនក្រោយឃើញវត្តមានរបស់មនុស្សជាទីស្រលាញ់នៅចំពោះមុខ ដៃលើកអោបសស្រាក់-ក នាយក្រាស់ជាប់ទាំងទឹកភ្នែកស្រក់ចុះមកប្រដេញគ្នា

"អស់អីហើយបងនៅទីនេះហើយកយំអី" Yoongi លើកដៃអង្អែកក្បាលនាយតូចថ្នមៗជាលួងលោម

"អូនខ្លាចណាស់យ៉ុន វាខ្ពស់ណាស់ ហុឹក~ហុឹក"

"កុំភ័យបងមិនឲ្យមានរឿងបែបនេះជាលើទីពីរទេទុកចិត្តបង"

💗អាថ៍កំបាំងដែនដីវេទមន្ត💗( ចប់ )Where stories live. Discover now