"ស៊តត~~ក្រអូបពិតមែន" ឃើញជីមីនរើរមិនបានទ្រង់ហាក់បានចិត្ត អោនទៅថើបកញ្ចឹងករសរខ្ចីនោះ ខ្សឺតៗម្តងហើយម្តងទៀតមិនជិនណាយ
"ហួយ* ទ្រង់យ៉ាងម៉េចហ្នឹង"ជីមីន ខាំមាត់សម្លក់អធិរាជមិនព្រិច ព្យាយាមរបេះដៃទ្រង់ចេញ តែប្រឹងយ៉ាងណាក៏អធិរាជម្នាក់នេះក្រសោបគេជាប់មិនព្រលែង
"មិនយ៉ាងម៉េចទេ"Yoongi
"លែងទៅ"Jimin
"ស៊តត~~ផ្អែម"មិនត្រឹមតែមិនប្រលែងទ្រង់ថែមទាំង ឆ្អក់ថើបបូរមាត់តូចៗនោះទៀតផង ឃើញទេថាអធិរាជម្នាក់នេះឆ្លៀតឪកាសប៉ុណ្ណា
"អួយ "
"ហ្ហឹស ហ្ហឹស"Yoongi បណ្តឹងកម្លាំងដៃរឹតចង្កេះរាងតូចទាញកាន់តែផ្អឹបនឹងកាយខ្លួនហើយបន្លឺសំណើចតិចៗក្បែរត្រចៀករាងតូចដោយមិនភ្លេចស្រង់ក្លិនក្រអអូបដែលសាយភាយប៉ះនឹងច្រមុះរបស់ខ្លួន
"ផ្អែមល្ហែមពេកហើយទេដឹង" បុរសម្នាក់ដើរចូលមកទាំងសើចក្រវីក្បាលក្រោយឃើញភាពស្អិតរមួតរបស់អ្នកនៅចំពោះមុខ
"ហ្ហើយ"ទ្រង់ពុំតបអ្វី តែកែវភ្នែកគឺបង្ហាញយ៉ាងច្បាស់ពីការមិនពេញប្រទ័យព្រោះវត្តមានរបស់គេ
"ទ្រង់លែងខ្ញុំបានហើយឬនៅ"ជីមីន
"យើងរងានៅបែបនេះហើយ" ទ្រង់អោបរឹតកាយតូច ពោលពាក្យដោយស្នាមញញឹម តែមិនបាច់មើលមុខជីមីនទេ ដូចគេឆែកប្រឆក់អត់ស្មើយ៉ាងអញ្ចឹង
"ហ្ហឹស"ជីមីនរើរពីការអោបរបស់រាងក្រាស់ហើយក៏រត់ទៅក្បែរជេហ៊ូបវិញម្តង
"ទ្រង់យាងចូលខាងក្នុងសិនទៅ" ជីមីន អោបដៃជេហ៊ូប ចូលទៅខាងក្នុងដំណាក់ តែក៏មិនភ្លេចងាកមកសម្លក់អធិរាជដែលឈរមើលគេពីចម្ងាយ
[ខាងក្នុង]
"ទ្រង់យាងមកទីនេះមានការអ្វីឬ"ជីមីន
"គឺគ្មានទេយើងគ្រាន់តែមកលេងធម្មតាតែប៉ុណ្ណោះ"ជេហ៊ូបញញឹម
"ហីយ៉ា!ថ្ងៃនេះទ្រង់ដូចជាស្រស់បស់ម្ល៉េះ!កំពុងមានស្នេហាទេដឹង"ជីមីន សង្កេតឃើញពីភាពស្រស់ថ្លាចម្លែក ក៏មិនភ្លេចញោះនាយតាមទម្លាប់ទេ តែមិនបាច់មើលអ្នកក្បែរដៃទេ សម្លក់សម្លឹងពួកគេទាំងពីរសម្បើមណាស់
YOU ARE READING
💗អាថ៍កំបាំងដែនដីវេទមន្ត💗( ចប់ )
Romanceរឿងរាវព្រេងនិទានទាក់ទងទៅនឹងវិមានដ៏អាថ៍កំបាំងមួយដែលមានឈ្មោះថាហ្គោលដេនដែលវីដេន។ គ្រប់គ្នាសុទ្ធតែចង់ដឹងថាតើវិមាននេះមានពិតឬអត់ ចម្លើយនឹងបកស្រាយតាមពេលវេលា។ពីក្មេងធម្មតាៗបានឆ្លងពេលវេលាទៅកន្លែងអាថ៍កំបាំងដែរគ្រប់ក្នាកំពុងស្វែងរក។ តួឯក: Taekook, YoonMin តួរង...
Part 20 សង្គ្រាមជិតចាប់ផ្តើម
Start from the beginning
