<ប៉ាគុក!!!!>ថេជុង ហៅប៉ាគេដោយបង្អូសសម្លេងយ៉ាងវែង ភ្ជាប់ជាមួយនឹងមុខក្រម៉ូវ សម្លក់ប៉ារបស់គេដែលគិតតែថើបប៉ាតូចគេរហូត
<ថេជុងហា៎!ប៉ាថើបប្រពន្ធប៉ាតើស៎!>jk និយាយញោះកូនប្រុសតូចដែលកំពុងសម្លក់នឹងលើកដៃជូតថ្ពាល់រាងតូចចេញ
<អួយ!!ថេជុងអាប៉ាឈឺ!>ថេ លើកដៃអង្អែលថ្ពាល់កន្លែងអាល្អិតតូចដុសស្នាមថើបជុងគុកចេញ ព្រមទាំងធ្វើមុខចង់យំ
<ចឹងប៉ាថើបទៀត!....សឺត...សឺត សឺតៗៗៗៗ>Jk មិនព្រមចាញ់អាល្អិតតូចក៏ចាប់មុខប្រពន្ធមកថើបយកៗឌឺកូនដែលកំពុងទឹកភ្នែករលីងរលោងខឹងនឹងប៉ារបស់ខ្លួន
<ហឹក!!មិនអោយប៉ាគុកថើបទេ ហមថ្ពាល់ប៉ាថេអស់ហើយ>អាល្អិតតូចសម្រក់ទឹកភ្នែកមួយតំណក់ពេបមាត់ពេកកក្តោបថ្ពាល់រាងតូចយកមកថើបតិចៗ
<ថេជុងហា៎!កុំយំកូនអាប៉ាឈប់អោយប៉ាគុកថើបទៀតហើយណា!>ថេ និយាយលួងលោមកូនជាមួយនឹងស្នាមញញឹមយ៉ាងស្រទន់ មើលចុះពី2នាក់ប៉ាកូនគេនេះឈ្លោះក្រកែកគ្នាសឹងរាល់តែថ្ងៃ បើប៉ាគេវិញចូលចិត្តញោះធ្វើបាបតែកូនអោយយំរាល់លើក តែដល់យប់ឡើងគេងអោបគ្នាឡើងស្អិត ។
<បងមិនព្រម!!>នាយហាស្តីឡើងទាំងមិនសុខចិត្ត រាល់លើកមិនដែលនិយាយចឹងផង ឥលូវលួងកូនដោយអោយគេឈប់ថើប មិនសម វាពិតជាមិនសម
<អ៊ែក!!សមមុខ>អាល្អិតតូច ញញឹមទាំងទឹកភ្នែកដាបថ្ពាល់លានអណ្តាតឌឺប៉ារបស់គេយ៉ាងចាស់ដៃ
<គិតថាឈ្នះប៉ាហ៎?> "ផាច់"នាយលើកដៃវៃគូទអាល្អិតតូចមួយដៃយ៉ាងគ្រឺតខ្នាញ់ មុននឹងចាប់ទាញមុខរាងតូចមកថើបម្តងទៀត
<ហាសហា!>បន្ទាប់ពីថើបរាងតូចហើយ Jk ក៏សើច
* ផូស
<អួយ!!>
<អប់ណាស់!!>ថេជុង ធ្វើអីមិនត្រូវក៏យកតេលេទូរទស្សន៍គប់ត្រូវក្បាល Jk លឺសូរតែផូស ។ ស្នាមញញឹមថេអំបាញ់មិញក៏ប្តូរមកជាភាពភ្ញាក់ផ្អើល មើលទៅជុងគុកដែលកំពុងអោបក្បាលរបស់ខ្លួន
<ជុងបងយ៉ាងមិចហើយ?>ថេ ចាប់ផ្តើមស្លន់ស្លោដាក់កូនចុះពីលើដៃ ស្រវាចូលទៅមើលក្បាលអោយរាងក្រាស់។ថេ លាត់សក់ jk ឡើងបន្តិចក៏ឃើញស្នាមពកក្រហមធំមួយដុំដែលមានចេញឈាមរឹមៗ
Part 52: ថេជុងសុំទោសណាប៉ាគុក!!ប៉ាគុកឈឺទេ??
Start from the beginning
