Part 14 ត្បូងមុន្នី

Start from the beginning
                                        

"ឯងទៅសួរម្ចាស់ពូខ្លួនឯងទៅ" Jungkook បញ្ចប់ប្រយោគក៏យាងចេញទៅបាត់ធ្វើអោយកម្លោះតូចដែលកំពុងទទូចចង់បានចម្លើយពីទ្រង់ ឈរជ្រួញចញ្ចើមសម្លក់ផែនខ្នងទ្រង់ទាំងមិនយល់

"បើឆ្លើយមកវាចប់បាត់ទៅហើយ" Taehyung មែនហើយ បើគេសួរទ្រង់ ទ្រង់ក៏ឆ្លើយមកចាំបាច់អីអោយទៅសួរអ្នកនេះអ្នកនោះបន្ត បើឆ្លើយមករឿងក៏ចប់ ឃើញទេងាយៗ

[Skip]
[YoonMin scene]

មើលមកមួយគូរនេះវិញម្តង បន្ទាប់ពីធ្វើដំណើរមួយសន្ទុះទ្រង់ក៏បានយាងមកដល់រាជវាំងវិញសម្តៅឆ្ពោះទៅកាន់ដំណាក់របស់ទ្រង់ តែពេលទៅដល់ជិតដំណាក់ក៏ត្រូវបញ្ឈប់ព្រោះតែមានមនុស្សមកបាំងផ្លូវរបស់ទ្រង់៖

"សូមគោរពអធិរាជ" Jae Myong នាងចូលមកដល់ហើយក៏អោនគោរទៅអ្នកដែលមានឋានះខ្ពស់ជាងខ្លួន

"មានការអី" Yoongi ទ្រង់សម្លឹងមើលទៅនាងដោយការមិនពេញចិត្ត ដែលនាងចូលមកររាំងដំណើរទ្រង់ដោយគ្មានការអនុញ្ញាតយ៉ាងនេះ

"មិនមានអ្វីទេក្រោយទូល"Jae Myong នាងនិយាយដោយសម្លេងញ័រៗព្រោះតែខ្លាចអំណាចរបស់អធិរាជ តែសកម្មភាពបែបនេះបែរជាធ្វើអោយអធិរាជទ្រង់ខ្ងាល់ភ្លាមៗ ព្រោះប្រសិនបើនាងគ្មានភារះកិច្ចអ្វី តើនាងមកពាំងផ្លូវទ្រង់ដើម្បីអ្វី?

"បើគ្មានការអីចេញពីផ្លូវរបស់យើង" Yoongiទ្រង់ហាក់ក្រោធពេលឭសំដីនាងដូច្នោះ តែដោយមិនចង់គិតច្រើនម្យ៉ាងទ្រង់ក៏ហត់នឿយទើបស្រែកបញ្ជារអោយនាងចេញពីផ្លូវរបស់ទ្រង់ ព្រោះពេលនេះទ្រង់ពិតជាត្រូវការសម្រាក

@ខាងក្នុង
"ក្លិនអី" គ្រាន់តែចូលមកដល់ភ្លាមJimin លើដៃខ្ទប់ច្រមុះរបស់ខ្លួនភ្លាមព្រោះតែក្លិនចម្លែកអ្វីម្យ៉ាងវាកំពុងតែសាយភាយពេញច្រមុះរបស់គេ តើវាជាក្លិនអ្វី? ហើយហេតុអ្វីទើបបានជាពេលដែលគេស្រូបហើយ កម្តៅក្នុងខ្លួនរបស់គេកើនឡើងយ៉ាងចម្លែកទៅវិញ?

"វាជាក្លិនអី យើង..យើង..ក្តៅណាស់"Yoongi ទ្រង់មានបន្ទូលទាំងខាំមាត់ខំប្រឹងសង្កត់អារម្មណ៍របស់ខ្លួនកុំឲ្យពុះកញ្ច្រោលព្រោះក្លិនចម្លែកដែលបានវាយលុកពេញរាងកាយរបស់ទ្រង់៖

💗អាថ៍កំបាំងដែនដីវេទមន្ត💗( ចប់ )Where stories live. Discover now