«វាប្រហើនណាស់ដែលហ៊ានចាប់មនុស្សរបស់យើងទៅដូច្នេះ»Yoongi និយាយទាំងមុខក្រហមព្រោះខឹងដៃទាំងពីរក្តោបចូលគ្នាកែវភ្នែកប្រែជាពណ៍ក្រហមមួយរំពេច
«ម្ចាស់ពូ»JungKook បន្លឺសម្លេងឡើងតិចៗយកដៃទាំងប៉ះស្មារបស់ពូគេដើម្បីបន្ថយកំហឹងរបស់អ្នកជាពូ ព្រោះគេដឹងថាបើYoongiខឹងនឹងមានរឿងអីកើតឡើង
«ចិញ្ចឹមពួកឯងគ្មានបានការពិតមែនមនុស្សតែពីរអ្នកក៏ធ្វើឲ្យបាត់ខ្លួនបាន ចោលម្សៀលបំផុត»Yoongi ថាហើយក៏ដើរចេញទៅខាងក្រៅបាត់
«ពួកឯងទាំងអស់គ្នានៅមើលវិមានឲ្យល្អយើងនឹងលោកពូទៅតាមរកពួកគេទាំងពីរ»JungKook ថាហើយក៏ចេញទៅក្រៅតាមលោកពូរបស់គេ
@Skip~
VMin Scene~
ក្រលែកមកមើលរាងតូចទាំងពីរវិញកំពុងតែនៅក្នុងវិមានរបស់ស្តេចចកទឹកកកនៅឡើយ
«អាមីន»សម្លេងមួយបន្លឺឡើងនៅក្បែរត្រចៀកJimin
«វាល្មិច»Jimin
«សូមស្វាគមន៍រាជបុត្រតូចទាំងពីរមកកាន់អាណាចក្របិសាចចកទឹកកក»Seen ដើរចូលមកទាំងនិយាយស្វាគមន៍ទៅរាងតូចទាំងពីរដែលកំពុងអង្គុយក្នុងដំណាក់មួយដែលគេរៀបចំឲ្យ
«លោកចាប់ពួកយើងមកត្រូវការអី»Taehyungគេនិយាយទាំងទឹកមុខស្មើរទៅអ្នកដែលនៅចំពោះមុខ គេពិតជាមិនយល់ឡើយ តើពីមុនពួកគេធ្លាប់ស្គាល់គ្នាឬមានជម្លោះជាមួយគ្នាឬ ទើបបានជាគេចាប់ខ្លួនមកទីនេះ! តើចាប់គេមកដើម្បីហេតុផលអ្វី?
«យើងគ្រាន់តែត្រូវការជួបមិត្តចាស់របស់យើងតែប៉ុណ្ណោះ»Seen បន្លឺឡើងទាំងដើរទៅជិតជីមីន ធ្វើអោយនាយតូចជ្រួញចញ្ចើមមួយរំពេច
«បើលោកដើរចូលមកជិតយើងតែមួយជំហានទេក្បាលរបស់លោកនឹងដាច់ពីស្មាមិនខាននោះទេ»Jimin ពោលឡើងទាំងទឹកមុខប្រាកប្រជា ហាក់គំរាមអ្នកចំពោះមុខថាប្រសិនបើគេហ៊ានដើរចូលតែមួយជំហានទៀត គេប្រាកដជាសម្លាប់នាយចោលមិនខាន
«ឯងពិតជាដូចអាយ៉ុនខ្លាំងណាស់ ហុឹស~ហុឹស~»Senn បន្លឺឡើងទាំងសើចតិចៗ តែវាបែរជាធ្វើអោយជីមីន និងថេយ៉ុងមើលមុខគ្នាទាំងមិនយល់ទៅវិញ ព្រោះអ្វីដឹងទេ? ព្រោះពួកគេកំពុងគិតថាតើបុរសដែលនៅចំពោះមុខគេនេះជានរណា? មានទំនាក់ទំនងអ្វីជាមួយអធិរាជមីនឬ? ហេតុអ្វីក៏ចាប់ពួកគេមក? ម្យ៉ាងទៀតគេម្នាក់នេះដឹងច្បាស់ណាស់ពីសមាសធាតុរបស់អធិរាជមីន តែហេតុអ្វីនៅតែចាប់ពួកគេមកទៀត តើមានគោលបំណងអ្វី?
CZYTASZ
💗អាថ៍កំបាំងដែនដីវេទមន្ត💗( ចប់ )
Romansរឿងរាវព្រេងនិទានទាក់ទងទៅនឹងវិមានដ៏អាថ៍កំបាំងមួយដែលមានឈ្មោះថាហ្គោលដេនដែលវីដេន។ គ្រប់គ្នាសុទ្ធតែចង់ដឹងថាតើវិមាននេះមានពិតឬអត់ ចម្លើយនឹងបកស្រាយតាមពេលវេលា។ពីក្មេងធម្មតាៗបានឆ្លងពេលវេលាទៅកន្លែងអាថ៍កំបាំងដែរគ្រប់ក្នាកំពុងស្វែងរក។ តួឯក: Taekook, YoonMin តួរង...
Part 13 បុត្រានាគភ្លើង
Zacznij od początku
