Part 10 ផ្កាឈូក

Mulai dari awal
                                        

"រាជទាយាទ" សម្លេងតូចច្រមិចបន្លឺឡើងក្បែរខ្លួនរាងក្រាស់ធ្វើឲ្យនាយរហ័សងាកតាមប្រភពសម្លេងមួយនោះ

"ឯងជាអ្នកណា~ប្រាប់យើងមក?" រាងក្រាស់បោះប្រយោគមួយធ្វើឲ្យរាងតូចគាំងតែម្តង ឲ្យគេឆ្លើយយ៉ាងមិចទៅបើគេមិនដឹងដូចគ្នា

"គឺ..គឺ..ខ្ញុំ..ខ្ញុំមិនដឹងទេ" ទោះវាជាសំណួរសាមញ្ញតែវាពិតជាពិបាកក្នុងការឆ្លើយឆ្លងណាស់

"មិនអីទេ" ទ្រង់មានបន្ទូលតែប៉ុណ្ណេះក៏ចូលក្រឡាបន្ទំបាត់

"ឲ្យខ្ញុំឆ្លើយយ៉ាងម៉េចទៅបើខ្ញុំខ្លួនឯងមិនដឹងដូចគ្នាហ្នឹង" រាងតូចនិយាយទាំងទះក្បាលខ្លួនឯងតិចៗ គេដឹងត្រឹមថាគេជាគីមថេយ៉ុង កូនប្រុសក្នុងត្រកូលគីម អាយុ22ឆ្នាំជានិស្សិតរៀនឆ្នាំទី4 នៅសកលវិទ្យាល័យសេអ៊ូល និងជាកូនទោល គេដឹងតែប៉ុណ្ណឹងទេ វាជាការពិត៖

@Skip

"អធិរាជ" ជីមីន ឈានជើងចូលទៅរករាងក្រាស់តិចៗ ទាំងបន្ទរនាមទ្រង់ស្រាលៗ

"ហ្ហឹម" ទ្រង់មិនតបអ្វីតែក្រហឹមដើមករបញ្ជាក់ថា ទ្រង់បានស្តាប់ឭ

"ទូលបង្គំអាចទៅខាងក្រៅអោយចំណីរាជសីហ៍បានទេ"ជីមីន

"អោយទាហានជាអ្នកធ្វើចុះ" Yoongi

"តែ..តែមួយភ្លែតតែប៉ុណ្ណោះ" ជីមីនចាប់ទាញជាយស្បៃអធិរាជតិចៗ បញ្ញាក់ថាគេពិតជាចង់ធ្វើវាដោយខ្លួនឯង ហើយសន្យាថានិងមិនទៅយូរនោះទេ

"អោយខេវីនទៅជាមួយឯងទៅ" ដោយមិនចង់មានបន្ទូលច្រើនម្យ៉ាងទ្រង់ក៏រវល់ ទើបយល់ព្រមនិងសំណើររាងតូច តែទ្រង់ក៏មិនភ្លេច អោយនាយនាំអង្គរក្សរបស់ទ្រង់ទៅជាមួយដើម្បីការពារសុវត្តិភាព

"អរព្រះគុណអធិរាជ ទូលបង្គំនិងឆាប់ត្រឡប់មកវិញ"ជីមីន និយាយចប់ក៏រត់ចេញទៅទាំងសប្បាយចិត្ត

"អធិរាជមានមនុស្សចង់ចូលគាល់ក្រាបទូល" ក្រោយជីមីនចេញទៅមិនបន្តិច ទាហានដែលយាមនៅមាត់ទ្វារ ក៏ចូលមកទូលប្រាប់ទៅអធិរាជ ថាមានមនុស្សចង់ចូលគាល់ទ្រង់

"អោយគេចូលមក"

"ក្រាបទូល" ក្រោយឮការអនុញ្ញាតក៏រហ័សចេញទៅប្រាប់អ្នកដែលកំពុងរងចាំនោះយ៉ាងប្រញាប់

💗អាថ៍កំបាំងដែនដីវេទមន្ត💗( ចប់ )Tempat cerita menjadi hidup. Temukan sekarang