"អ្នកឈរជិតយើងគឺជាមហេសីរបស់យើង ដែលបានចាប់កំណើតថ្មីគឺMin Jimin ហ្គោលដេនដែលវីដេន ជាម្ចាស់នៃរាជសីហ៍មួយនេះ ជាអ្នកដែលជួយស្រោចស្រង់ជីវិតរបស់យើងកាលពីប៉ុន្មានរយឆ្នាំមុន" Yoongi ជាមហេសី? ម៉េចនឹងអាចទៅរួច?
"ទ្រង់មានបន្ទូលពីអី? ខ្ញុំនិងហ្អេស៎ជាមហេសីទ្រង់ លេងសើចពេកហើយ" Jimin គេនិយាយទាំងពេបមាត់ទោះវាយគេឲ្យស្លាប់ក៏មិនជឿរដែរ ជួបគ្នាដំបូងថាចង់សម្លាប់គេ ហើយឥឡូវមកថាគេជាប្រពន្ធខ្លួន ហេ៎គិតអីនុង៎
"ឈ្មោះរបស់ឯងគឺPark Jimin សត្វរាជសីហ៍មួយនេះគឺជារបស់ឯងតាំងពីយូរមកហើយនៅក្នុងខ្លួនរបស់ឯងមានថាមពលភ្លើង នឹងថាមពលចិត្ត អាចស្តាប់ឮគ្រប់គ្នានិយាយមិនថាឆ្ងាយកម្រិតណាស់ លើខ្លួនរបស់ឯងមានខ្សែករត្បូងត្រាក្រហមដែលដូចទាំងនឹងខ្សែកររបស់យើង ដំបូងយើងក៏មិនច្បាស់ដូចគ្នា តែពេលឃើញខ្សែរកររបស់ឯងទើបយើងច្បាស់ក្នុងព្រះទ័យព្រោះឯងគឺជាជាតិថ្មីរបស់មីន ជីមីនដូចគ្នា ដូច្នេះចាប់ពីពេលនេះគ្រប់គ្នារបស់តែគោរពគេឲ្យដូចគោរពយើង" វាជាសម្តីមួយដែលមិនគួរឲ្យជឿរ តែក៏ត្រូវតែជឿរព្រោះវាជាការពិត ការពិតដែលមិនអាចនឹងបំពានបាន
"កាលពិតទូលបង្គំមិនមែនជាគ្រូបង្រៀនអ្វីនោះទេទូលបង្គំជាអង្គរក្សរបស់អធិរាជ ហើយទូលបង្គំទៅទីនោះក៏ព្រោះតែអធិរាជបញ្ជារតែប៉ុណ្ណោះ បន្ទាប់ពីទ្រង់បានជ្រាបថាម្ចាស់ក្សត្រីបានចាប់កំណើតនៅក្នុងឋានមនុស្សទ្រង់ក៏បញ្ជារអោយទូលបង្គំទៅតាមរកទ្រង់ ហើយគ្រប់យ៉ាងដែលកើតឡើងនៅឋានមនុស្សគឺគ្រាន់តែជាអ្វីដែលទូលបង្គំធ្វើដើម្បីអោយទ្រង់បានឆ្លងមកភពមួយនេះវិញតែប៉ុណ្ណោះ" Kevin សម្តីនេះមិនខុសទេគ្រប់យ៉ាងគឺជាផែនការរបស់អធិរាជរូបស្រស់ម្នាក់នេះហើយ ទ្រង់ធ្វើបែបនេះព្រោះតែដើម្បីអោយជីមីនឆ្លងមកទីនេះមករកទ្រង់ ដំបូងទ្រង់មិនគិតទេថាមហេសីទ្រង់អាចចាប់កំណើតក្នុងរូបកាយក្មេងប្រុសនោះ តែអ្វីដែលធ្វើអោយទ្រង់កាន់តែច្បាស់នោះគឺខ្សែរករដែលមានត្បូងមួយជំហៀងបូករួមជាមួយនិង ក្លិនផ្នែកខាងវិញ្ញាណរបា់គេទើបធ្វើអោយទ្រង់ទុកចិត្តថាជាម្នាក់នេះហើយដែលទ្រង់កំពុងតាមរក៖
"ម្ចាស់ពូ ក្មួយមិនយល់នោះទេ" JungKook
"អ្នកដែលឈរជិតឯងមិនមែនជាមនុស្សធម្មតា ហើយក៏មិនមែនជារឿងចៃដន្យទេ ដែលគេមកដល់ទីនេះដូចគ្នា យើងមិនប្រាប់ទេថាគេជាអ្នកណា ទុកពេលឲ្យឯងស្វែងយល់ខ្លួនឯង ពេលវេលានឹងបញ្ជាក់"Yoongi ថាហើយក៏អូសជីមីនទៅបាត់ចំណែកឯអ្នកក្នុងសាលឯនេះវិញឆ្ងល់មិនស្ទើនោះទេតែមិនហ៊ាានសួរ
"អាក្មេងចង្រៃ" Yurina ក្រោយពីអធិរាជចេញផុតនាងក៏បង្ហាញរូបពិតចេញមកតែម្តង សូមប្រាប់ថានាងមិនមែនជាមនុស្សល្អនោះទេរឹតតែមិនអាចស្មានបានតែថានាងជាអ្វីឲ្យប្រាកដ
TO BE CONTINUE...
YOU ARE READING
💗អាថ៍កំបាំងដែនដីវេទមន្ត💗( ចប់ )
Romanceរឿងរាវព្រេងនិទានទាក់ទងទៅនឹងវិមានដ៏អាថ៍កំបាំងមួយដែលមានឈ្មោះថាហ្គោលដេនដែលវីដេន។ គ្រប់គ្នាសុទ្ធតែចង់ដឹងថាតើវិមាននេះមានពិតឬអត់ ចម្លើយនឹងបកស្រាយតាមពេលវេលា។ពីក្មេងធម្មតាៗបានឆ្លងពេលវេលាទៅកន្លែងអាថ៍កំបាំងដែរគ្រប់ក្នាកំពុងស្វែងរក។ តួឯក: Taekook, YoonMin តួរង...
Part 9 (ត)
Start from the beginning
