ក៏ស្របពេលនោះស្រាប់តែពន្លឺអ្វីមិនដឹងហោះសំដៅចូលមកក្នុងសាល ឥទិ្ធពលនៃពន្លឺទាំងពីរដួងនោះបានធ្វើអោយមនុស្សគ្នារហ័សយកអ្វីមកបាំងការពារកែវភ្នែករបស់ខ្លួន ព្រោះតែរស្មីដ៏ខ្លាំងសម្បើមនេះអាចធ្វើអោយ ពួកគេខ្វាក់ភ្នែកក៏អាចថាបាន

"ហ្ហឹម" ក៏ស្របពេលដែលពន្លឺនោះបង្អន់រស្មី យើងក៏បានឃើញថាវាបានហោះចូលទៅក្នុងខ្លួនរបស់ជីមីននិងថេយ៉ុងយ៉ាងចម្លែក ធ្វើអោយពួកគេទាំងពីរដួលព្រូសទៅលើដី ដោយហាមមិនបាន ឬទ្ធិនុភាពដ៏អស្ចារ្យនេះបានធ្វើអោយរាងកាយថេយ៉ុងនិងជីមីនបញ្ចេញពន្លឺយ៉ាងចចាច ប្រៀបដូចជាទេវតាយ៉ាងអញ្ចឹង៖

"ថ្វាយបង្គំអធិរាជ រាទាយាទ"ក្រោមសណ្ឋានភាពដែលគ្រប់គ្នាកំពុងស្រឡាំងកាំងនោះ ក៏មានបុរសម្នាក់ដើរចូលមកដោយលុតជង្គង់អោនក្បាលគោរពអ្នកដែលមានឋានះខ្ពស់ជាងខ្លួនភ្លែត

"សាស្រ្តចារ្យKang" Jimin បន្លឺឡើងទាំងភ្ញាក់ផ្អើលគេសឹងតែមិនជឿរនឹងភ្នែកខ្លួនឯងទាល់តែសោះថាអ្នកដែលនៅចំពោះមុខគេនេះគឺជាសាស្រ្តចារ្យKang

"លោកគ្រូ~" Taeក៏ដូចគ្នា គេវិលវ៉ល់អស់ហើយតើនេះមានរឿងអីកើតឡើងឲ្យប្រាកដទៅ ឬរូបភាពដែលគេឃើញវាគ្រាន់តែជាការបោកបញ្ឆោត

"ម្ចាស់តូច" សាស្រ្តចារ្យនៅតែបន្លឺឡើងពាក្យនេះដដែលៗមិនឈប់ធ្វើឲ្យគ្រប់គ្នាក្នុងសាលមានចម្ងល់គ្រប់ៗគ្នា

"លោកជាអ្នកណា" Yurina ដោយឃើញថាបុរសម្នាក់នេះប្លែកក៏ចាប់សួរតែម្តង

"យើងគឺជារាជ្យគ្រូរបស់ម្ចាស់តូចទាំងពីរ" គាត់និយាយទាំងអោនគោរពរាងតូចទាំងពីមិនឈប់ តើសំដីគាត់នេះមានន័យយ៉ាងណា?

"ឈប់សិន!!ខ្ញុំវ៉ល់អស់ហើយសាស្រ្តចារ្យមានន័យថាមិច ខ្ញុំមិនយល់ទេ" Jimin

"បកស្រាយចម្ងល់ឲ្យគ្រប់គ្នាទៅ Kevin" ក្រោយពីស្ងាត់មាត់ជាយូរ នាមជាអធិរាជក៏មានបន្ទូលឡើង ទ្រង់ហាក់ដូចជាស្គាល់លោកគ្រូកាងអញ្ចឹង នេះជាអ្វីអោយប្រាកដ!

"មានន័យថាមិច" Tae ជ្រួញចញ្ចើមឡើងទាំងមិនយល់

"ម្ចាស់ពូ" JungKook កុំថាឡើយតែគ្រប់គ្នាក្នុងសាលស្រឡាំងកាំងសូម្បីតែរាជទាយាទក៏ស្រឡាំងកាំងដូចគ្នា ទ្រង់ក៏មិនយល់ដែលថាកំពុងមានរឿងអ្វីកើតឡើងអោយប្រាកដ

💗អាថ៍កំបាំងដែនដីវេទមន្ត💗( ចប់ )Where stories live. Discover now