<មិនដឹងទេ ដឹងតែឃ្លាន!ទៅទិញអោយយើងបន្តិចមក>ថេមិនទាន់និយាយចប់ស្រួលបួលផង Jm ក៏ចុចបិទ (Jm ខ្ជិល)
<អាមិត្តចង្រៃ!>Tae ទម្លាក់ទូរស័ព្ទចោលទាញភួយគ្របខ្លួនជិត
<កាល Jk មកវិញទៅ ចង់ញ៉ាំណាស់!!ហ្ហឹកកក ហា៎>Taeស្រែកយំខ្លាំងៗ
<Taehyung កើតអីចេះ?>លោកស្រី ចន ដែលនៅខាងក្រៅបន្ទប់ថេក៏សួរឡើងតែគាត់មិនហ៊ានចូលទេ គាត់មិនចង់រំខានក៏ចុះទៅក្រោមវិញ
@Jeon GP
<យ៉ាងមិចដែរ បងប្រុស?>Jk
<គឺដូចដែលឃើញ!លោក Hwang មិនធ្លាប់មានកូននោះទេ>Nj និយាយទាំងចុច Laptop អោយនាយមើល
<ចុះមិចក៏នាងមានឯកសារភាគហ៊ុន Hwang នៅក្នុងដៃ>JK នឹកឆ្ងល់
<បងមិចនឹងដឹងនោះ!ឯងប្រយ័ត្នបន្តិចទៅនាងមិនគួរអោយទុកចិត្ត កុំធ្វេសប្រហែសអោយសោះ>Nj
<ខ្ញុំដឹងហើយ!បើនាងមិនមែនជាកូនលោក Hwang នាងធ្វើបែបនេះប្រាកដជាចង់បានអ្វីមួយ មិនខាន!កំដរនាងលេងបន្តិចទៅ> Jk ញញឹមចុងមាត់ នាងប្រហែលជាមិនបានដឹងថា Jk ជាម៉ាហ្វៀទេមើលទៅ
<Jk បើនាងពិតជាចង់បានអ្វីមួយ ឬ ក៏ចង់បំផ្លាញ់ឯកសារក្រុមហ៊ុនអី គួរតែយកនាងដាក់គុកទៅ ហាមដាច់ខាមិនអោយឯងប្រលាក់ឈាមទៀតទេ>Nj សម្លេងមាំ មុននឹងងើបដើរចេញទៅបាត់ ទុកអោយ Jk អង្គុយគិតម្នាក់ឯង
<Hwang GiJin!>Jk ឧទានឈ្មោះនាងឡើងដោយកែវភ្នែក កំណាច
<លោកអគ្គនាយកដល់ម៉ោងប្រជុំហើយ>Jk ងក់ក្បាលមុននឹងងើបដើរទៅអង្គប្រជុំ ។ បន្ទាប់ពីការប្រជុំចប់រួចរាល់ Jk ក៏ត្រលប់មកភូមិគ្រឹះវិញ តែនេះម៉ោង 8 ជាងហើយ
<មកហើយហេស៎?>Mss Jeon
<បាទ!>
<ទៅមើល Taehyung ទៅមិនដឹងជាងកើតអីទេ!មិនឃើញចុះមកក្រោយទេ ហើយម៉ាក់លឺគេយំតាំងពីព្រឹកមកម៉្លេះ! >Mss Jeon
<ហើយម៉ាក់មិចមិនទៅសួរគេ?>Jk មិនអោយលោកស្រីឆ្លើយទាន់គេក៏ប្រញ៉ាប់ដើរទៅខាងលើ ខ្លាចយំសម្លាប់ខ្លួនរឿងគេមិនអោយចេញក្រៅ
ក្រាក៎
<ហិកក!!..ហ្អឹកក ហ្អឺ>Jk បើកទ្វារចូលមកដល់ក៏លឺសម្លេងយំរបស់អ្នកជាប្រពន្ធ ដែលកំពុងឃ្លុំភួយជិតក្បាល កន្ទុយ
<នែ៎!!!Taehyung ឯងកើតអី?>សួរទាំងបារម្ភ គេដោះអាវក្រៅទុករួចក៏ឡើងទៅអង្គុយលើកពូក ។ នេះគ្រាន់តែមិនអោយចេញក្រៅ ដេកយំតាំងពីព្រឹករហូតដល់ល្ងាចចឹងមែនទេ?
<Jungkook~>Tae បើកភួយឡើងពេកមាត់តិចៗដោយមានទឹកភ្នែកនៅលើថ្ពាល់ តាំងពីព្រឹកគេគ្រាន់តែដេកយំធម្មតាទេ ដល់តាពេលប្តីមកស្រាប់តែទឹកភ្នែកស្រក់តែម្តង
<កើតអី?>JK យកដៃទៅវែកសក់ដែលមាំមុខតូចច្រមិចនោះចេញមុននឹងសួរដោយសម្លេងតិចៗបែបលួងលោម
<ហ្អឹកក ខ្ញុំ-ហឹក-ខ្ញុំ~ចង់>Tae និយាយទាំងដង្ហក់ដង្ហើមសឹងមិនដល់គ្នា
<បាត់យំហើយនិយាយមក~ អាសូរយំមុខស្អាត មុខដូចស្វា>Jk
<មែនហេស៎?>Tae ក៏ប្រញ៉ាប់ជូតទឹកភ្នែកចេញមុននឹងរៀបរិតស្រួលបួលវិល ឯJk មិនមាត់តាមមើលមុខលោកស្រីប្រពន្ធចាំចម្លើយពីមាត់ថាយំរឿងអី
<ខ្ញុំចង់ញ៉ាំខេក គឺខេក!បងស្គាល់ខេកទេ?>គេនិយាយមួយៗបញ្ជាក់ទៅប្តី ខ្លាចថាគេមិនស្គាល់ ។Jk លឺហើយក៏ងាកមុខចេញសើច នេះគ្រាន់តែប៉ុណ្ណឹងដេកយំ
<មិនស្គាល់ទេ!>នាយងើបចេញ រួចក៏ទាញកន្សែងចូលបន្ទប់ទឹកបាត់ ទុកអោរាងតូចជាប្រពន្ធអង្គុយសម្រក់ទឹកភ្នែក គ្នាឃ្លានសឹងដាច់ខ្យល់ហើយមកនិយាយថាអត់ស្គាល់វាមិនសម
<ប្រពន្ធឃ្លានមិននាំប្រពន្ធទៅទេ នេះហេស៎ចរិកប្តី ធ្វើប្តីចឹងឬ?ឬមួយមានស្រីខាងក្រៅបានជាជូនទៅទិញអោយញ៉ាំមិនបាន Jeon Jungkookkkkkkk>Tae ស្រែកខ្លាំងៗអោយនៅក្នុងបន្ទប់ទឹកលឺ គេខឹងឡើងមុខក្រហមហើយ
<~~~~~>នាយខាងក្នុងមិនបានតបអីទេ ឈរស្តាប់គេនិយាយទាំងសើចតិចៗ (ឃ្លានដល់ថ្នាក់នេះហេស៎?)
<កុំចេញពីបន្ទប់ទឹកអោយសោះ មិនចឹងខ្ញុំនឹងសម្លាប់បងដោយមិនគិតថាជាប្តីទេចាំមើលចុះ>Tae និយាយសម្លេងរឹងស្តាប់ហើយគួរអោយខ្លាច
<ហ៊ឹសសស ចាំមើលចុះ!>និយាយចប់គេក៏ងើបឈរសម្លក់ទ្វារបន្ទប់ទឹក គេប្តូរទឹកមុខលឿងណាស់
To be Continued......
សុំទោសចំពោះអក្ខរាវិរុទ្ធព្រោះមិនបានពិនិត្យឡើងវិញ
Part 29: Tae Tae យំឃ្លានខេក
Start from the beginning
