ភាគបញ្ចប់

448 33 2
                                    

#បងប្រុសចុង_StepBrother
ជេហ្វ ជេហ្វ្រី | បាខូតឌី ជេហ្រ្វី
#ភាគ ៣៧+៣៨. (ភាគបព្ចាប់)

...
« ភីត! បងនាំអូនមកទីនេះ អោយអូនផ្តល់ចំណាប់អារម្មណ៍មកលើបងខ្លះ មិនមែនអោយអូនដើរចេញពីបងគ្រប់ពេលបែបនេះទេ » វេហ្គាសបាននាំភីតមកសួនលំហែមួយ ហាក់នាំភីតមករំងាប់អារម្មណ៍ខឹងមកលើនាយខ្លះ និងផ្តល់ឪកាសលើកចុងក្រោយអោយនាយ មិនដឹងជានាយសុំឪកាសលើកចុងក្រោយប៉ុន្មានរយដងហើយទេ ភីតក៏អោយច្រើនដងដែរហើយលើកនេះនាយក៏សុំទៀត សង្ឃឹមថានេះពិតជាការកែខ្លួនពិតប្រាកដនិងលើកចុងក្រោយរបស់នាយចុះ។
« ខ្ញុំថ្លង់! បិទមា-
« ភីត! រៀបការនឹងបងបានទេ? » កាយតូចបែរត្រលប់មកនាយវិញភ្លាម កាយសង្ហាក៏លុតជង្គង់នឹងដី ទាញចិញ្ចៀនស្រស់ស្អាតមួយវង់ សុំការអនុញ្ញាតពីភីត...នេះលេងនៅទីសាធារណៈតែម្តងហើយ។
« នែ! ឆ្កួតមែនទេ? »
« បើអូនមិនព្រម បងនឹងធ្វើអោយពួកយើងខ្មាស់គេតែម្តង! បងរាប់ ១ ដល់ ៣! ១...
« ចង់ធ្វើអី? »
« ២...
« ហឺយយយ អាចង្រៃ! ព្រមក៏បានដែរ! ព្រមហើយៗ ងើបឡើងមក មិនខ្មាស់គេទេហេស? » ភីតលើកដៃម្ខាងខ្ទប់មាត់ ដៃម្ខាងទៀតក៏ហុចអោយនាយបំពាក់ចិញ្ចៀនអោយ គេនិយាយថាខ្មាស់មនុស្សនៅទីនេះទាំងដែលពួកគេញញឹមសម្លឹងមកមើលការសុំរៀបការនេះដោយម្នាក់ៗមានក្តីសុខមិនស្ទើ...មានរឿងអ្វីដែលគួរខ្មាស់ទៅ។
« បងស្រលាញ់អូនបងទៅខ្មាស់គេរឿងអី? បងស្រលាញ់អូនពិតមែនណាភីត » វេហ្គាសងើបខ្លួនទាំងញញឹមបន្ទាប់ពីបំពាក់ចិញ្ចៀនរួច នាយទាញដៃភីតចេញមិនអោយគេខ្ទប់មុខបន្តទៀត ហើយនាយក៏អោនទៅថើបបបូរមាត់ភីតស្រាលៗដោយក្តីស្រលាញ់និងភាពថ្នាក់ថ្នម មើលក៏ដឹងថានាយពិតជាកែប្រែពិតមែន។
« បងប្រាប់ម៉ាក់! យើងរៀបការ ២ សប្តាហ៍ក្រោយនេះ! »
« នែ!! »
...

« បងជេហ្វ! ខ្ញុំបានចូលសកលវិទ្យាល័យហើយ! បងជួយមើលឯកសណ្ឋានខ្ញុំបន្តិចទៀតមើល ខ្ញុំពាក់ស្អាតទេ? »
« នែ! ឈប់សិន » បាខូតនិយាយរួច គេក៏បម្រុងដោះអាវដែលនៅជាប់ខ្លួនចោលដើម្បីសាកឯកសណ្ឋានរបស់គេ ប៉ុន្តែនាយសង្ហាក៏រហ័សឃាត់ ព្រោះមកឃើញបាខូតអាក្រាតកាយនៅពេលនេះ នាយមិនអាចធ្វើអីបាខូតបានទេ ព្រោះកំពុងតែសម្តែងពេញទំហឹងថាមិនចាំអ្វីសោះ បើនាយប៉ះបាខូត ក្មេងម្នាក់នេះប្រាកដជាដឹងមិនខាន។
« យ៉ាងម៉េច? បងទ្រាំមិនបានហ៎? ខ្ញុំទៅពាក់អោយមិត្តភក្តិប្រុសខ្ញុំមើលក៏បាន! » ថាហើយបាខូតក៏ទាញអាវប្រុងរត់ចេញទៅទាំងមិនទាន់ពាក់អាវវិញនៅឡើយ ធ្វើបែបនេះដូចដុតជេហ្វទាំងមូលហើយ។
« នែ! អាហ្វឺសនៅខាងក្រៅ! » នាយសង្ហារហ័សទាញកាយតូចមកវិញ មិនអោយបើកទ្វារទាន់ ក្មេងម្នាក់នេះពិតជាពូកែដុតបញ្ឆេះនាយពិតមែន...
« ហើយអត់មានទៅណាទេ! »
« បងចេះប្រច័ណ្ឌដែរ? ស្មានថាការចងចាំបងបាត់អស់ បងលែងចេះប្រច័ណ្ឌ...ហិហិ » បាខូតញញឹមឡើង ប្រើដៃទាំងសងខាងស្រាក់ក នាយសង្ហា...ជេហ្វព្យាយាមរក្សាមុខស្មើ លេបទឹកមាត់បន្សាបអារម្មណ៍ពុះកញ្រ្ជោលក្នុងខ្លួន មិនដឹងទ្រាំបានដល់ពេលណាទេបើបាខូតគេដុតនាយម្លឹងៗ។
« បងប្រុសខ្ញុំពីមុន មិនមែនចិត្តអាក្រក់ដាក់ខ្ញុំបែបនេះទេ! » មិននិយាយតែមាត់ ដៃតូចស្រឡូនក៏ក្លាហាន ហ៊ានលូកចូលទៅក្នុងអាវជេហ្វ ស្ទាបអង្អែលនាយកំលោះស្រាលៗ នាំអោយជេហ្វកាន់តែព្យាយាមទប់ នាយទប់ដល់រឹងខ្លួនទៅហើយ។
« បងជេហ្វ! ប្អូនប្រុសបងភ្ញាក់ឡើងហើយ! ខ្ញុំទៅក្រោមមួយភ្លែត ហិហិ » បាខូតសើចឡើងបន្តិចបន្ទាប់ពីឃើញថាផ្នែកខាងក្រោមរបស់រាងក្រាស់ងើបឡើង គេរហ័សរត់គេចព្រោះបើនៅតទៀតគេជាអ្នកខាតច្បាស់ណាស់។
« យើងក៏ហត់នឹងសម្តែងដែរវើយ » គិតក្នុងចិត្តតែពិននេះ ជេហ្វក៏ទាញកាយតូចច្រលឹងមកវិញមួយទំហឹង លើកបីបាខូតបោះទៅលើគ្រែ ទោះជាកាយត្រូវនាយកំលោះបោះបោកក៏គេនៅតែសើចចេញព្រោះគេឈ្នះជេហ្វ ឈ្នះដែលធ្វើអោយជេហ្វចោលការសម្តែងបោកគេនោះ អ្នកណាថាគេមិនដឹង? គេដឹងច្បាស់ណាស់ថាជេហ្វចងចាំតាំងពីថ្ងៃដែលជេហ្វដឹងខ្លួនមកម្ល៉េះ ឃើញថានាយម្នាក់នេះចង់សម្តែងសាកចិត្តគេ គេក៏កំដរលេងល្ខោនមួយនេះរកអ្នកឈ្នះចាញ់ ហើយពេលនេះគេក៏ឈ្នះពិតមែន!
« បងដឹងទេ? បងអត់ពូកែសម្តែងសោះជេហ្វ! » ឮមួយប្រយោគនេះ ជេហ្វក៏បង្ហាញស្នាមញញឹមស្រស់បំព្រងដែលនាយតែងតែប្រើជាមួយបាខូតនោះត្រឡប់មកវិញ ពេលនេះលែងមានការសម្តែងហើយនាយក៏មិនចាំបាច់ហត់នឹងទ្រាំទៀត។
« តែអូនពូកែសម្តែងណាស់អូនមានដឹងទេ? តែថាការសម្តែងរបស់អូនពេលនេះ នឹងចប់ពេលដែលអូនសន្លប់ដូចគ្នាក្មេងខូច! »
« អ្ហាយយ បងជេហ្វ!!! »
...

បងប្រុសចុង/Step brother [ JeffBarcode ]Where stories live. Discover now