ភាគ ៣៣.

232 20 1
                                    

#បងប្រុសចុង_StepBrother
ជេហ្វ ជេហ្វ្រី | បាខូតឌី ជេហ្រ្វី
#ភាគ៣៣.

ព្រឹកថ្ងៃថ្មី វត្តមានកាយសង្ហាដែលសន្លប់ជាច្រើនម៉ោង ទីបំផុតនាយក៏ដឹងខ្លួនឡើង, ជេហ្វបើកភ្នែក រើបម្រាស់ខ្លួនតិចៗ តាមបែបមនុស្សអស់កម្លាំង នាយងើបអង្គុយទើបចាប់អារម្មណ៍ថាមានកាយតូចម្នាក់កំពុងគេងដាក់ក្បាលលើគ្រែទាំងខ្លួននៅអង្គុយលើកៅអីនៅឡើយ។

« ខ្ញុំមិនចាំអ្វីទេ... » បបូរមាត់សង្ហាស្រដីឡើងស្រាលៗ សម្លឹងទៅកំលោះតូចដែលមានមុខមាត់ស្អាតបាតនៅនឹងមុខខ្លួនដោយមិនដឹង មិនយល់ថាមានរឿងអ្វីកើតឡើង ខួរក្បាលរបស់នាយគឺទទេរស្អាត ដឹងត្រឹមថានាងគឺជេហ្វ...ជេហ្វ ជេហ្រ្វី ហើយក៏មិនដឹងអ្វីសោះទៀតឡើយ។
« បងជេហ្វ! បងដឹងខ្លួនហើយ? » បានឮសម្លេងស្រាលៗមុននេះ បាខូតក៏ភ្ញាក់ឡើង គេក៏រៀងភាំងបន្តិចពេលដែលឃើញអ្នកនៅនឹងមុខសម្លឹងគេមិនដាក់ភ្នែក តែក៏យល់ថាជេហ្វមានសំណួររាប់លាននៅក្នុងខួរក្បាលទើបគេជ្រើសមិននិយាយអ្វីផ្សេងវិញ។
« ឯងជាអ្នកណា? ត្រូវជាអីនឹងយើងទើបមកដេកទីនេះ? » សំណួរដ៏សែនអត់ជាតិ នាំអោយបាខូតខ្នាញ់មិនស្ទើ ជេហ្វម្នាក់នេះត្រឡប់ទៅកាន់ជេហ្វដែលមាត់ដាច ឈាមត្រជាក់ មិនក្រែងចិត្តអ្នកណាដូចមុនហើយ។
« បងនឹងដឹងពេលដែលបងដឹង! ខ្ញុំនិយាយក៏បងមិនជឿដែរ បងព្យាយាមចាំខ្លួនឯងទៅ! » និយាយតែពិននេះ វត្តមានលោកជេហ្រ្វីនិងលោកស្រីជេហ្រ្វីក៏មកដល់, ជេហ្វជ្រួញចិញ្ចើសម្លឹងទៅអ្នកទាំងពីរដោយភាពងឿងឆ្ងល់មិនស្ទើ នាយពិតជាមិនចាំអ្វីសោះតែម្តង។
« មិនបាច់ឆ្ងល់ទេកូន! ពួកយើងគឺជាគ្រួសាររបស់កូន! កូនបាត់ការចងចាំ! សង្ឃឹមថាកូននឹងឆាប់ចងចាំរឿងដ៏ល្អៗរបស់កូនពីមុនមកវិញណា » ម្តាយរបស់នាយនិយាយឡើង បែបនេះនាយក៏រៀងស្រាលចិត្ត នាយបែរទៅសម្លឹងកំលោះតូចដែលញញឹមស្រស់សម្លឹងមកនាយនោះ ឃើញមុខគេម្តងៗចិត្តនាយហាក់ចម្លែកៗ គ្រាន់តែមិនដឹងថាវាជាអារម្មណ៍អី...
« ប៉ាជាប៉ារបស់ខ្ញុំ...ហើយខ្ញុំដូចជាមានការងារត្រូវធ្វើមែនទេ? ខ្ញុំលែងអីហើយ ខ្ញុំចង់ធ្វើការ... » ទោះជានាយមិនចាំអ្វីសោះ ក៏នាយដឹងថានាយមានកាតព្វកិច្ចអ្វីមួយ ហើយក៏ច្បាស់ណាស់ថាការធ្វើការនៅក្រុមហ៊ុននេះឯង។
« ត្រូវហើយជេហ្វ! ហើយប៉ានឹងអោយខូតឌីទៅធ្វើការជាមួយកូន! កូនចង់ធ្វើការហេស? ចាំស្អែកណា! ថ្ងៃនេះសម្រាក ញុាំអីអោយច្រើនៗណា ប៉ាលែងរំខានហើយ កូននៅជាមួយខូតឌីចុះ! » ថាហើយពួកគាត់ក៏នាំខ្លួនចេញទៅវិញ ដោយចង់អោយពួកគេមានពេលវេលាផ្ទាល់ខ្លួនជាមួយគ្នា សង្ឃឹមថាជេហ្វអាចនឹងសប្បាយចិត្តខ្លះ។
« ពេលណាទើបបងឈប់សម្លឹងមុខខ្ញុំ? ខ្ញុំដឹងថាខ្ញុំស្អាតហើយ! » ជេហ្វនៅតែសម្លឹងមុខបាខូតមិនឈប់ មានអារម្មណ៍ថាក្មេងម្នាក់នេះមានអ្វីមួយដែលធ្វើអោយនាយពិបាកនឹងបរិយាយ។
« ឯងជាសង្សាររបស់យើងមែនទេ? »
« ហាស? សង្សារ? ស្រមៃខ្ពស់ពេកហើយ! »

To be continued...

សង្សារណាទេស ឡើងប្តីប្រពន្ធនៀក គ្រាន់តែស្មានក៏ស្មានខុសដែរពូជេហ្វ😔

បងប្រុសចុង/Step brother [ JeffBarcode ]Where stories live. Discover now