ភាគ ២៧+២៨.

243 24 1
                                    

#បងប្រុសចុង_StepBrother
ជេហ្វ ជេហ្វ្រី | បាខូតឌី ជេហ្រ្វី
#ភាគ ២៧+២៨.

ប៉ុន្មានខែកន្លងផុតទៅ រយៈពេលត្រឹមមួយពព្រិចភ្នែក ជេហ្វនិងបាខូតក៏បានស្រលាញ់គ្នាមួយឆ្នាំទៅហើយ ចិត្តស្រលាញ់ទៅលើបាខូតមិនដែលអន់ថយឡើយ ទាស់ត្រង់ថាពួកគេមានឆ្អឹងទទឹងកនៅជាប់ខ្លួន ពេលខ្លះវាមិនដូចអ្វីដែលគ្រប់គ្នាគិតទេ។

« បងជេហ្វ! ទឹក...
« បងមិនចង់ផឹកទេ » ជេហ្វឆ្លើយតបទៅកាន់អ្នកខាងនោះដោយមិនខ្ចីងាកសម្លឹងទៅសមីខ្លួនអ្នកខាងនោះ នាយគិតតែផ្ចង់អារម្មណ៍លើការងារមួយរយៈនេះនាយគិតតែពីរឿងការងារមិនសូវបាននៅក្បែរបាខូតគ្រប់ពេលដូចមុនឡើយ។
« បងញុំាបន្តិចទៅ-
« បងប្រាប់ថាបងមិនញុាំទេ! » កាយសង្ហាតម្លើងសម្លេងដោយចិត្តតានតឹង ដៃក៏ក្រវាសកែវដែលនៅដៃរបស់បាខូតជ្រុះទៅលើដី បែកខ្ចាយពាសពេញ។
« បងសុំពេលមួយភ្លែត! អូនកុំរញ៉េរញ៉ៃបង! » នាយសង្ហាងើបចេញទៅណាក៏មិនដឹង ទុកអោយកាយតូចនៅស្ងាត់ឈឹង សុខចិត្តអោនរើសអំបែងកែវ សម្អាតទឹកដែលកំពប់អោយស្អាត គេហាក់គាំងធ្មឹងនឹងអាការៈរបស់ជេហ្វមួយរយៈនេះដោយមិនបានចាប់អារម្មណ៍ថាដៃរបស់គេបានមុតអំបែងកែវ ឈាមច្រើនគួរសម មុតដល់ទៅ 2-3 កន្លែងឯណោះ។
« បាខូត!!! អើយយ អ្នកណាអោយអូនប៉ះវា? » ជេហ្វចូលមកវិញដោយមានអំបោសមកជាមួយ តែក៏ឃើញថាបាខូតសម្អាតរួចទៅហើយ តែនាយក៏មកតក់ស្លុតដែលឃើញឈាមលើដៃតូចច្រលឹងនេះទៅវិញ។
« នៅអោយស្ងៀម! » រាងក្រាស់ទាញកាយតូចមកអង្គុយលើគ្រែអោយស្ងៀម រួចនាយក៏រហ័សយកប្រអប់ពេទ្យមក លាងរបួសអោយក្មេងម្នាក់នេះអោយបានឆាប់រហ័ស។
« បងមិនមែនជាបងទេមួយរយៈនេះ... » ខូតឌីស្រដីឡើងស្រាលៗ នាំអោយជេហ្វត្រូវដកដង្ហើមធំ លើកដៃអង្អែលថ្ពាល់ស្រទន់ស្រាលៗ ពេលនេះទើបនាយក្លាយជាជេហ្វរបស់បាខូត...មុននេះមិនមែនទេដឹង?
« បងក៏មិនដឹងថាហេតុអីបានជាបងឆាប់ឆេវឆាវដែរមួយរយៈធំនេះ ពេលខ្លះបងស្រែកដាក់អូន បងសុំទោស! មកពីបងស្ត្រេសនឹងការងារពេកទេដឹង? » មួយរយៈធំនេះនាយឆាប់ឆេវឆាវដោយគ្មានមូលហេតុ អ្នកណាធ្វើអីបន្តិចក៏ទាស់ចិត្ត ឬក៏មកពីការងាររញ៉េរញ៉ៃពេកពិតមែន?
« អូននៅទីនេះ! មានរឿងអីអូនចាំស្តាប់បងនិយាយណា! » សម្លេងស្រាលស្រទន់បន្លឺឡើងនាំអោយជេហ្វញញឹមឡើង, បាខូតប្រើដៃទាំងសងខាងក្រសោបថ្ពាល់ជេហ្វ រួចក៏និយាយយ៉ាងស្រទន់ ទោះជាជេហ្វឧស្សាហ៍ស្រែកដាក់គេមួយរយៈនេះក៏គេមិនខឹង ព្រោះគេគិតថាជេហ្វមានសម្ពាធរឿងការងារទើបមិនចង់ធ្វើជាសម្ពាធរបស់ជេហ្វមួយតង់ទៀត។
...

បងប្រុសចុង/Step brother [ JeffBarcode ]Where stories live. Discover now